ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដន្ទាទោស​ឈ្មួញ​គ្រឿងញៀ.ន​០២​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​៣០​ឆ្នាំ និង​ម្នាក់​ទៀត​២៥​ឆ្នាំ ពិន័យ​ម្នាក់​ៗ៨០​លាន​រៀល

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស ឈ្មួញ​គ្រឿងញៀន ២​នាក់ ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​ពី​៣០​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស ឈ្មួញ​គ្រឿងញៀន ២​នាក់ ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​ពី​៣០​ឆ្នាំ និង​២៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់​ៗ ៨០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​សម្អាត​ប្រាក់ ។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ ហួរ លាង​ហាក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ ភូមិ​ក្រោលគោ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨០​លាន​រៀល ។ និង​ម្នាក់​ឈ្មោះ គួ​ង ក​ន្និ​ថា ភេទ​ស្រី អាយុ​៣២ ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំនៅ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជ​ធា នី​ភ្នំពេញ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ២៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន ៨០​លាន​រៀល ពី​បទ​. រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

សាលក្រម​ប្រកាស​ជា​សាធារណៈ ដោយ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ក្នុង​ករណី​ជនជាប់ចោទ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​ជន​ត្រូវ​ចោទ ទាំង​២​នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រមាណ​ជាង ២​គីឡូ និង​បទ​សម្អាត​ប្រាក់ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ទាំង​២​នាក់ ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ និង​នាំ​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត ដោយ​ប្រើ​ល្បិច​ធ្វើ​ជា​ផ្ញើ​អីវ៉ាន់​តាម​រយៈ​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន ជា​បន្តបន្ទាប់​កន្លង​មក ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​នគរបាល​ផ្នែក​គ្រឿងញៀន​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​ក្រុមហ៊ុន ទទួលបញ្ញើ នឹង​ធ្វើការ​ដកហូត​កញ្ចប់​គ្រឿង​ប្រមាណ​ជាង ២​គីឡូក្រាម ទើប​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន ទាំង​២​នាក់ នៅ​ចំណុច​ផ្ទះ​លេខ​២F ផ្លូវ​លេខ​១៩២ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ក្នុង​កិច្ច​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2L-5587 មួយ​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ