បដាទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X និង Instagram ផងដែរ។ ប៉ុន្តែបើទោះជាការប្រឆាំងទៅនឹងកីឡាករចូលសញ្ជាតិបានកើតមានមួយរយៈយ៉ាងណាក៏ដោយ ក៏សកម្មភាពនេះបានទទួលភាពទាក់ទាញ ខណៈដែលចំនួនកីឡាករកូនកាត់ និងចូលសញ្ជាតិជាច្រើននៅក្នុងក្រុមជម្រើសជាតិ នៅតែបន្តកើនឡើង។
ជាក់ស្តែង អំឡុងពេលការប្រកួតមិត្តភាពអន្តរជាតិរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA កាលពីខែកញ្ញាកន្លងទៅ ប្រទេសឥណ្ឌូណេស៊ីបានកោះហៅកីឡាករកូនកាត់ និងចូលសញ្ជាតិចំនួន១១នាក់។ ក្រោមការដឹកនាំរបស់លោក Shin Tae-yong គ្រូបង្វឹកកូរ៉េខាងត្បូង ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ទទួលបានលទ្ធផលស្មើជាមួយអារ៉ាប៊ីសាអូឌីត ១-១ និងអូស្ត្រាលី ០-០ ក្នុងពូល C ការប្រកួតជម្រុះជុំទី៣ ពានរង្វាន់ World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី។ ការរត់ដ៏ខ្លាំងរបស់ឥណ្ឌូណេស៊ីបានបន្តពេញមួយឆ្នាំ ២០២៤ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ក្នុង Asian Cup និង U23 Asian Cup។
ចែករំលែកព័តមាននេះ