រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ខេមរះ សិរីមន្ត បានបង្ហាញបំណងនៃការចង់ឃើញមហាជន ជាពិសេសបណ្តាអ្នកគាំទ្រទាំងអស់ធ្វើបុណ្យជាមួយការឧទ្ទិសកុសលទៅដល់ប្អូនស្រីរបស់ខ្លួនគឺ ខេមរះ ស្រីពៅ ដែលបានទទួលមរណភាពអស់ជាច្រើនឆ្នាំ នៅក្នុងឨកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ ត្បិតប្អូនស្រីរបស់លោកក៏ធ្លាប់ជាតារាចម្រៀងមួយរូបដែលស្ថិតក្នុងបេះដូងអ្នកគាំទ្រនាពេលកន្លងមកដែរ ។

ជាមួយនឹងក្តីនឹករលឹកទៅកាន់ប្អូនស្រីក្នុងពេលពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់ ខេមរះ សិរីមន្ត ក៏បានរំលឹករូបភាពចាស់ៗជាមួយប្អូនស្រីជាមួយនឹងក្តីក្តុកក្តួលរជួលចិត្ត ស្ទើរហូរទឹកភ្នែកចេញមកក្រៅ ។
តារាចម្រៀងរូបនេះបានបង្ហោះរូបភាពអតីតកាលជាមួយប្អូនស្រីនៅក្នុងឨកាសបុណ្យភ្ជុំបិណ្ឌកាលពីជាង១០ឆ្នាំកន្លងទៅដោយអមជាមួយសំណេរថា អាចទេភ្ជុំបិណ្ឌឆ្នាំនេះបងប្អូនពូមីងឧទ្ទិសកុសលដល់ប្អូនស្រីខ្ញុំផង។
លោកបញ្ជាក់ថា ឃើញរូបនេះហើយនឹកប្អូនស្រីខ្ញុំណាស់ទឹកភ្នែកខ្ញុំចេះតែចង់ចេញមកក្រៅ។
លោកថា រូបនេះថតការទៅស្រុកពិធីភ្ជុំបិណ្ឌកាលពីជាង 10 ឆ្នាំមុនជូនពរពូមីងបងប្អូនទទួលបានសុខភាពពេញបរិបូណ៌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះនិងជោគជ័យគ្រប់ភារកិច្ច ។

យ៉ាងណាក្រោយឃើញតារាចម្រៀងលោក ខេមេះ សិរីមន្ត បញ្ចេញរូបភាព និងសំណេរខាងលើនេះ គេឃើញបណ្តាអ្នកគាំទ្រជាច្រើនរូបបានចូលទៅធ្វើការខំមិន ដោយម្នាក់ៗសម្តែងក្តីនឹករលឹកទៅកាន់ ខេមរះ ស្រីពៅ ខណះពេលពួកគេក៏បានយល់ស្របពីការធ្វើបុណ្យឧទ្ទិសកុសលទៅកាន់រូបនាងផងដែរ ។
គួររំលឹកថា តារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណភាពកាលពីអំឡុងខែមករា ឆ្នាំ២០១៩ បន្ទាប់ពីនាងធ្លាក់ខ្លួនឈឺអស់រយៈពេល ៤ ឆ្នាំ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅទីនោះ។
ដំណឹងដ៏ក្រៀមក្រំមួយនេះបានធ្វើអោយទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រសម្តែងការសោកស្តាយយ៉ាងខ្លាំង ត្បិតរូបនាងក៏ជាតារាចម្រៀងមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីហាជនផងដែរ ៕











ចែករំលែកព័តមាននេះ