ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង ជេន​ណា ស្ញើ​ចស​សើរ និង​មោទនភាព​ចំពោះ​ប្អូនជីដូនមួយ​ពីរ​អង្គ​ដែល​ទទួល​បាន​មេដាយមាស​កីឡា​ជឺ​ជី​តស៊ូ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ

1 ម៉ោង មុន
  • ភ្នំពេញ

តារាចម្រៀង​ព្រះ​នាង ជេន​ណា បាន​សម្តែង​ការ​ស្ញើ​ចស​សើរ និង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ប្អូនជីដូនមួយ​ដែល​ទទួល​បាន​មេដាយមាស​ទាំង​ពីរ​អង្គ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ការ​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​៤ ដែល​បាន​បិទ​បញ្ចប់​ការ​ពី​ពេល​ថ្មី​ៗ​នេះ ។ ព្រះ​នាង​បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង…

តារាចម្រៀង​ព្រះ​នាង ជេន​ណា បាន​សម្តែង​ការ​ស្ញើ​ចស​សើរ និង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ប្អូនជីដូនមួយ​ដែល​ទទួល​បាន​មេដាយមាស​ទាំង​ពីរ​អង្គ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ការ​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​៤ ដែល​បាន​បិទ​បញ្ចប់​ការ​ពី​ពេល​ថ្មី​ៗ​នេះ ។

ព្រះ​នាង​បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង ​ចំពោះ​បងប្អូន​ជីដូនមួយ​ទាំង​ពីរ​របស់​ព្រះ​នាង​ដែល​មាន​សមត្ថភាព​ទាំង​នៅ​វ័យក្មេង និង​បាន​ចាត់​ទុក​ជ័យ​ជំ​នៈ​មួយ​នេះ​ គឺជា​មោទនភាព​សម្រាប់​គ្រួសារ និង​សង្គម​ជាតិ​ផង​ដែរ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ព្រះ​នាង នរោត្តម ជេន​ណា បាន​លើក​ឡើង​ថា  សូម​អបអរសាទរ ដល់​បងប្អូន​ជីដូនមួយ ទាំង​ពីរ​អង្គ​របស់ខ្ញុំ គឺ​អ្នក​អង្គ​ម្ចាស់ នរោត្តម ច័​ក្រា​​មុន្នី និង​អ្នក​អង្គ​ម្ចាស់ នរោត្តម ពង្ស​ច័​ក្រី ដែល​ទទួល​បាន​ជ័យ​លា​ភី មេដាយមាស ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ការ​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​៤ កាលពី​ម្សិល​ម៉ិ​ញ​នេះ​។

ព្រះ​នាង​ថា ខ្ញុំ​ពិតជា​រំភើប និង​សប្បាយចិត្ត ដែល​បងប្អូន​ខ្ញុំ​សុទ្ធសឹងតែ​ជា​បុគ្គល​មាន​សមត្ថភាព ក្នុង​ការ​នាំ​យក​មោទនភាព​ជូន​គ្រួសារ និង​សង្គម​ជាតិ ហើយ​ខ្ញុំ​ក៏​សូម​ចូលរួម​លើកទឹកចិត្ត​ដល់​បងប្អូន ដែល​មិន​ទាន់​បាន​លទ្ធផល​ល្អ ទោះបីជា​លើក​នេះ​ពុំ​ទាន់​ទទួល​បាន​ជ័យ
​ជម្នះ​ ប៉ុន្តែ​បងប្អូន​បាន​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ស្រលាញ់ ហើយ​បាន​ខំ​អស់ពី​សមត្ថភាព នេះ​ក៏​អាច​រាប់​បាន​ថា ជា​ជោគជ័យ​សម្រាប់​ខ្លួនឯង​ដូច​គ្នា ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​អង្គ​ម្ចាស់​ទាំង​ពីរ​អង្គ​នេះ ជា​ព្រះ​បុត្រា​សំណព្វ​ព្រះ​ទ័យ នៃ​ម្ចាស់​មា​ខ្ញុំ គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចា​រូ​ច័​ក្រ ។

ជា​ការ​កត់សម្គាល់​ក្នុង​ចំណោម​បងប្អូន​ជីដូនមួយ​ចំនួន​២​អង្គ​ខាងលើ​របស់​ព្រះ​នាង ជេន​ណា នា​ពេល​នេះ មាន​មួយ​អង្គ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​កូនប្រុស​ដំបូង​រវាង​អង្គ​ម្ចាស់ នរោត្តម ចា​រូ​ច័​ក្រ ជាមួយនឹង​តារា​សម្តែង​អ្នក​នាង សិ​ទ្ធី នី​កា ។

ក្នុង​ពេល​ដែល​កូនប្រុស​ទទួល​បាន​ជ័យ​ជំ​នៈ​នា​ពេល​នេះ​ដែរ ​តារា​សម្តែង សិ​ទ្ធី នី​កា ក៏​បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ដែរ​ថា សូម​អបអរសាទរ​ដល់​កំលោះ​សង្ហា​រ​ទាំង​ពីរ សំរាប់​ការ​ទទួល​បាន​នៅ​មេដាយមាស ក្នុង​ការ​ប្រកួត​កីឡា ជឺ​ជី​តស៊ូ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​៤  ។

នាង​បញ្ជាក់​ថា ប៉ា​ប៉ា នឹង​មាំ​មី មិន​មាន​ពាក្យ​អ្វី​ក្រៅពី​រំភើប នឹង​មាន​មោទនភាព​បំផុត ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​កូន  We’re truly proud of both of you. Watching you grow makes us so proud. ។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទឹក​មួយ​ដែល ព្រះ​នាង ជេន​ណា បង្ហាញ​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​របស់​ព្រះ​នាង​ផ្ទាល់ ​ដែល​បាន​ចូលរួម​មិន​ថា​ វិស័យ​កីឡា ឬ​
វិស័យ​ភាពយន្ត​នោះ​ឡើយ ដោយ​ជាក់ស្តែង​ ព្រះ​នាង​ក៏​បាន​លើកទឹកចិត្ត​ទៅ​កាន់​ម្ចាស់​បង​របស់​ព្រះ​នាង​មួយ​រូប​ផង​ដែរ ដែល​មានឱកាស​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ជា​លើក​ដំបូង ។

ព្រះ​នាង ជេន​ណា បាន​បញ្ជាក់​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា អបអរសាទរ​ម្ចាស់​បង ជាទី​ស្រឡាញ់​របស់ខ្ញុំ ក្នុង​ការ​បោះ​ជំហាន​ដំបូង ក្នុង​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ។

ខ្ញុំ​ពិត​មាន​មោទកភាព​ណាស់ ចំពោះ​ភាព​ក្លាហាន ក្តី​ស្រឡាញ់ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ម្ចាស់​បង សូម​ជូនពរ​ឱ្យ​ម្ចាស់​បង​ទទួល​បាន​ភាព​ជោគជ័យ និង​ទទួល​បាន​ក្ដី​ស្រលាញ់ ការ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​យើង​ ។ We can’t wait to see your action on the big screen! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ