ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នបងប្អូន! ផ្ទះ ផ្លូវ ច្រាំងទន្លេមួយចំនួនរងផលប៉ះពាល់ទឹកទន្លេមេគង្គ ខណៈកម្ពស់ទឹកឡើងលើសកម្ពស់ជាង១៤ម៉ែត្រ

2 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្ទះ ផ្លូវ ច្រាំង​ទន្លេ​មួយ​ចំនួនក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម បាន​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​ជំនន់​ទឹកទន្លេ​មេគង្គ ខេត្តកំពង់ចាម​ដែល​បាន​បន្ត​ហក់​ឡើងជា​បន្តបន្ទាប់ ជាក់ស្តែង​ស្ថិត​នៅ​ក្នុងភូមិ​ជី​ហែ ឃុំ​ពាមប្រធ្នោះ…

ខេត្តកំពង់ចាម ៖ ផ្ទះ ផ្លូវ ច្រាំង​ទន្លេ​មួយ​ចំនួនក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម បាន​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​ជំនន់​ទឹកទន្លេ​មេគង្គ ខេត្តកំពង់ចាម​ដែល​បាន​បន្ត​ហក់​ឡើងជា​បន្តបន្ទាប់ ជាក់ស្តែង​ស្ថិត​នៅ​ក្នុងភូមិ​ជី​ហែ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ក៏​មាន​ករណី​បាក់​ស្រុត​ច្រាំង​ទន្លេ​ប្រមាណ​ជាង​៦០​ម៉ែត្រ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ ច្រក​បាវ​ខ្សាច់​ទម្លាក់​នៅ​កន្លែង​ទីតាំង​បាក់​ស្រុត​នោះ​ផង​ដែរ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ព័ត៌មាន​បាន​បង្ហោះ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ ។

ចំណែក​ស្ថិត​នៅ​ឃុំ​កោះសូទិន ក៏​មានផ្ទះ​មួយ​ចំនួន​បាន​ទទួល​ការ​ជន់​លិច​ដោយ​ផ្ទះ​ខ្លះ​ត្រូវ​រំកិល​ទីតាំង​ទៅ​កន្លង​ថ្មី ចំណែក​ផ្លូវ​ដី និង​ផ្លូវ​បេតុង​រាប់​ពាន់​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ មួយ​ចំនួន​ត្រូវ​បាន​ជន់​លិច​ដូច​គ្នា​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ។

ទន្ទឹម​នេះ​ដែរ ចំពោះ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម បើ​យោង​តាម​លោក អ៊ុ​ម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​បញ្ជាក់​ថា ចំពោះ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​បាន​បន្ត​ឡើង​ថែម​ទៀត ដល់​កម្ពស់​១៤.១០​ម៉ែត្រ ធៀប​ថ្ងៃ​ម្សិលមិញ ទឹក​ឡើង​០,២០​ម៉ែត្រ ។ ដោយឡែក​កម្ពស់​ទឹក​នា​ពេល​នេះ ធៀប​ទៅ​ឆ្នាំ​២០២៣​ទឹកទន្លេ​មាន​កម្ពស់​១២,៦៦​ម៉ែត្រ ខណៈ​ដែល​ចំណុច​ប្រកាស​ប្រុង​ប្រយ័ត្ន មាន​កម្ពស់​១៥,២០​ម៉ែត្រ ។

ដោយឡែក ស្ថានភាព​ទឹកទន្លេ​មេគង្គ​ឡើង​ដល់​កម្ពស់​ជាង​១៤​ម៉ែត្រ​នេះ​ធ្វើ​ឲ្យ​ព្រែក​ចំនួន​៣៦​ក្នុង ចំណោម​៤១​ព្រែក ទទួល​បាន​នូវ​របប​ទឹកទន្លេ​មេគង្គ​ក្នុង​នោះ​រួម​មាន ៖
១-​ស្រុក​ស្ទឹង​ត្រង់​:៥/៥​ព្រែក
២-​ស្រុក​កំពង់សៀម​៩/១១​ព្រែក
៣-​ស្រុក​កងមាស​:១០/១៣​ព្រែក
៤-​ស្រុក​កោះសូទិន​:៥/៥​ព្រែក
៥-​ស្រុក​ស្រី​សន្ធរ​:៧/៧​ព្រែក

ជាមួយ​គ្នា​នេះ​ដែរ លោក អ៊ុ​ម វិបុល បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ស្ថាន ភាព​អាកាស ធាតុ​មាន​ភ្លៀង​ផ្គរ​រន្ទះ​កម្រិត​តិច​ទៅ​បង្គួរ​ក្នុង​បរិមាណ​ជា​មធ្យម​ពី​២០%​ទៅ​៣០% និង​មាន​ខ្យល់​ខ្លាំង​មក​ទិសទក្សិណ​ល្បឿន​ពី ១​ទៅ​៤​ម៉ែត្រ​ក្នុង​១​វិនាទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ