ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅដ្ឋានពលរដ្ឋជិត១០០គ្រួសាររងគ្រោះដោយជំនន់ទឹកលិចពីព្រែកឆ្លូង អ្នកខ្លះត្រូវបានរស់នៅទីទួលសុវត្ថិភាពបណ្ដោះអាសន្ន

2 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មេឃ​បាន​បង្អរ​រ​ភ្លៀង​ធ្លាក់​មក​ជា​បន្តបន្ទាប់ រួម​ផ្សំ និង​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចូល​តាម​បឹងបួរ​ជា​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ព្រែក​ឆ្លង ស្ថិត​នៅ​ក្នុង​ឃុំ​ដំរី​ផុង ស្រុក​ឆ្លង ខេត្តក្រចេះ ត្រូវ​បាន​ជន់​លិច​ផ្លូវលំ…

ខេត្ត​ត្បូងឃ្មុំ ៖ មេឃ​បាន​បង្អរ​រ​ភ្លៀង​ធ្លាក់​មក​ជា​បន្តបន្ទាប់ រួម​ផ្សំ និង​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចូល​តាម​បឹងបួរ​ជា​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ព្រែក​ឆ្លង ស្ថិត​នៅ​ក្នុង​ឃុំ​ដំរី​ផុង ស្រុក​ឆ្លង ខេត្តក្រចេះ ត្រូវ​បាន​ជន់​លិច​ផ្លូវលំ និង​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៩១​គ្រួសារ ។ ក្នុង​នោះ​មាន​អ្នកខ្លះ​ចិញ្ចឹម​សត្វពាហនៈ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចល័ត​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

អ្នកស្រី សឹម ស្រី​ពុំ មេឃុំ​ដំរី​ផុង មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០២៤​ថា​: ព្រែក​ឆ្លូង ត្រូវ​បាន​ទឹកភ្លៀង​ហូរ​ធ្លាក់​មក​ពី​តំបន់​ផ្សេង​ៗ​ជា​ច្រើន​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹកបាន​ហក់​ឡើង​យ៉ាង​កំ​ហុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ធ្វើ​ឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិប​ល្ល័​ង្គ​ជាង​៩០​គ្រួសារ ត្រូវ​បាន​ទឹក​ហូរ​លិច​ក្រោមផ្ទះ ។ ក្នុង​នោះ​មាន​អ្នក​ចិញ្ចឹម​គោ ក្របី ចំនួន​១៧​គ្រួសារ ត្រូវ​បាន​ដឹកនាំ​ទៅ​កាន់​ទី​ទទួល​សុវត្ថិភាព​នៅ​បុស​ស្នារ​ស្ថិត​ស​ម្ងា​យ​ប្រមាណ​បី​ទៅ​បួន​គីឡូម៉ែត្រ ពី​លំនៅ​ឋាន​របស់​ពួក​គាត់​។

មេឃុំ​ដំរី​ផុង​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​លោក​អភិបាលស្រុក​ក៏​ដូច​ជា​ឯកឧត្តម​អភិបាលខេត្ត បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា ទឹក​ព្រែក​ឆ្លង ទឹក​ហូរ​ជន់​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។ ដោយ​មិន​បង្អង់​យូរ អ្នកស្រី​រួម​ទាំង​សហការី​បាន​ជិះទូក​និង​ដើរ​តាម​ផ្លូវលំ​ដី ដែល​ត្រូវ​ទឹក​លិច​ត្រឹម​ច​ង្គ​ង់​មនុស្ស​ចាស់ គឺ​ដើរ​ពី​ក្បាល​ភូមិ​រហូត​ដល់​ចុង​ភូមិ​តែ​ម្ដង ។

ក្នុង​គោលបំណង​ពិនិត្យ​មើល​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​ទទួល​រង​ដោយ​គ្រោះ​ទឹកជំនន់ គឺ​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​រស់នៅ​ប្រប​តាម​បណ្ដោយ​ព្រែក​ឆ្លូង ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ពិសេស គឺ​កូន​ក្មេង​ហ្នឹង​មនុស្ស​ចាស់ មិន​ត្រូវ​ឱ្យ​ចុះ​លេង​ទឹក​នោះ​ទេ ជៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ ។

អ្នកស្រី​សឹម ស្រី​ពុំ មេឃុំ​ដំរី​ផុង បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជា​ធម្មតា​នៅ​ភូមិប​ល្ល័​ង្គ​ឲ្យ​តែ​រដូវវស្សា​ចូល​មក​ដល់ គឺ​លំនៅ​ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​ត្រូវ​បាន​ជន់​លិច​រាល់​ឆ្នាំ ក្នុង​នោះ​រួម​មាន​ទាំង​សាលា​បឋម​សិក្សា​ប​ល្ល័​ង្គ​ផង​ដែរ ។ នៅ​បណ្ដា​ឆ្នាំ​មុន​ៗ​ឱ្យ​តែ​ពលរដ្ឋ​ជួប​បញ្ហា​បែប​នេះ​កើតឡើង គឺ​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់​ស្រុក​ក៏​ដូច​ជា​ថ្នាក់​ខេត្ត ហើយ​ក៏​មាន​ក្រុមការងារ​បាន​នាំ​យក​អំណោយ​មុខ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ហូរហែ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង សម្រាប់​រយៈពេល​ដូច​គ្នា​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ​កម្ពស់​ទឹក​នៅ​ព្រែក​ឆ្លូង​នេះ ឆ្នាំ​នេះ​គឺ​មាន​កម្រិត​ទាប​ជាង​មុន​បន្តិច ។ ក្រោយ​ពី​លោកស្រី​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​គ្នា​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០២៤ គឺ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ឲ្យ​ដឹង​ពី​ស្ថានភាព​ដោយ​ការ​រស់នៅ​របស់​ពលរដ្ឋ ។ ហើយ​អាជ្ញាធរ​ក៏​បាន​ក្រើនរំលឹក ដល់​ពលរដ្ឋ​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​«​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​» ។ ដើម្បី​ជៀសវាង​កុំឱ្យ​មាន​ជំងឺ​រាគ​រូស ។ ហើយ​ក៏​សូម​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ពី​សត្វ​អ​សិរ​ពិស​ខាំ ឬ​ចឹក​ត្រូវ​តែ​ប្រញាប់​នាំ​មក​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​គ្រូពេទ្យ​សង្គ្រោះ​។

សូម​បញ្ជាក់​ថា​ព្រែក​ឆ្លូង នៅ​ភូមិប​ល្ល័​ង្គ​នេះ​មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ