ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ក្មេង​​ជួប​មុខ​គ្នា​ផ្ទុះ​ជម្លោះ​ប្រាវ ទាញ​ដុំ​ថ្ម​គប់​ភាគី​ម្ខាងរហូត​​ផុ.ង.លលាដ៍​​ក្បាល​​

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ដោយសារ​តែ​ប្រកាន់​ភូមិ​-ឃុំ (​ប្រកាន់​ទីតាំង​) រៀង​ៗ​ខ្លួន និងបក្សពួក​ពេល​ជួប​មុខ​គ្នា​ក៏​ផ្ទុះ​ជម្លោះ​ហិង្សា​រហូត​ភាគី​ម្ខាង​ស្ទុះ​ទៅ​ទាញ​ដុំ​គប់​ភាគី​ម្ខាង​ទៀត​ទាំង​កំរោល បណ្ដាល​ឲ្យ​របួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ភាគី​ដៃដល់​បាន​ចំនួន​០២​នាក់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី…

ខេត្តបាត់ដំបង​ ៖ ដោយសារ​តែ​ប្រកាន់​ភូមិ​-ឃុំ (​ប្រកាន់​ទីតាំង​) រៀង​ៗ​ខ្លួន និងបក្សពួក​ពេល​ជួប​មុខ​គ្នា​ក៏​ផ្ទុះ​ជម្លោះ​ហិង្សា​រហូត​ភាគី​ម្ខាង​ស្ទុះ​ទៅ​ទាញ​ដុំ​គប់​ភាគី​ម្ខាង​ទៀត​ទាំង​កំរោល បណ្ដាល​ឲ្យ​របួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ភាគី​ដៃដល់​បាន​ចំនួន​០២​នាក់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ១៦ កញ្ញា នៅ​ភូមិ​អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន​។

យោង​របាយ​ការ​ណ៍​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជន​អន្ធពាល​ចំនួន​០២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ណុ​ច វិច័យ ភេទប្រុស អាយុ​១៥​ឆ្នាំ និងឈ្មោះ ស៊ឹ​ម សុ​ផាត ភេទប្រុស​ អាយុ​១៦​ឆ្នាំ រីឯ​ភាគី​ដែល​របួស​ឈ្មោះ សេង ប៊ុ​ន​ថៃ ភេទប្រុស​ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​តា​ស្ដា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន​។

ក្មេង​ប្រុស​ម្នាក់​នេះ ​រង​របួស​បែកក្បាល​ផ្នែក​ខាង​មុខ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ក្រុម​ក្មេង​ទំនើង​០២​នាក់​ខាងលើ​គប់​នឹង​ដុំ​ថ្ម ពេល​ជួប​មុខ​គ្មាន​ហើយ​ផ្ទុះ​ជម្លោះ​។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​និយាយ​ថា ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ហឹ​ង្សា​រវាង​ពួកក្មេង​ទំនើង​ឈាមរាវ​ប្រចាំ​ភូមិ​ទាំង​០២​ក្រុម​នេះ បាន​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី ១៣ កញ្ញា នៅ​ចំណុច​ភូមិ​តា​ស្ដា ឃុំ​ត​ស្ដា ស្រុក​សំពៅ​លូន ពេល​ពួក​គេ​ជួប​មុខ​គ្នា​។

មន្ត្រី​ដដែល​បាន​បន្ត​ថា បើ​តាម​ការ​ស្រង់​ចម្លើយ​ពី​ជន​ដៃដល់​ និង​ប្រភព​នានា ក្រុម​ក្មេង​អន្ធពាល​វ័យ​ឈាមរាវ​ទាំងនេះ ឈ្លោះ​វាយតប់​គ្នា ដោយសារ​តែ​ប្រកាន់​ទឹកដី និងប្រកាន់​ប​ក្សពួក​។ ភាគី
​នីមួយ​ៗ​ប្រកាន់​ភូមិ ឃុំ រៀង​ៗ​ខ្លួន​។ នៅ​ពេល​ភាគី​ណាមួយ​ចូល​ទឹកដី ភាគី​ណាមួយ ហើយ​ជួប​មុខ​គ្នា​អាច​នឹង​ផ្ទុះ​ហឹ​ង្សា​តែ​ម្ដង​។

នៅ​ក្នុង​សំណុំរឿង​ហឹ​ង្សា​ខាងលើ​នេះ បើ​តាម​សាក្សី​បាន​និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ ភាគី​ជន​ដៃដល់​០២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ជិះ​ម៉ូតូ​ចូល​ទឹកដី​ភាគី​ដែល​របួស​បែកក្បាល នៅ​ពេល​ជួប​មុខ​គ្នា​ក៏​ផ្ទុះ​ជម្លោះ​។ ពេល​នោះ​ភាគី​ដៃដល់​ក៏​ស្ទុះ​ទៅ​រើស​បាន​ដុំ​ថ្ម​គប់​ទៅ​លើ​ភាគី​ម្ចាស់​មូល​ដ្ឋាន​ត្រូវ​ចំ​ក្បាល​ម្នាក់​បណ្ដាល​ឲ្យ​បែក​រយះ​ហូរ​ឈាម​កក្លាក់​។

លុះ​០៣​ថ្ងៃក្រោយ​ ក្រុម​ជន​ដៃដល់​ដែល​រំលោភ​បំពាន​ចូល​ទឹកដី​គូសត្រូវ ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​០២​នាក់​។ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ពិត​ក្រុម​ក្មេង​ទំនើង​ទាំងនេះ រស់នៅ​ភូមិ​ផ្សេង​គ្នា តែ​ជាប់​ព្រំប្រទល់​គ្នា ប៉ុន្តែ​ពួក​គេ​ប្រកាន់​ទឹកដី ប្រកាន់​បក្ខពួក ពេល​ជួប​គ្នា​តែង​ផ្ទុះ​ជម្លោះ​ដោយ​ហឹ​ង្សា​ជា​ញឹក​ញាប់​ ។ យ៉ាងណា​ក្ដី ពេល​នេះ ជន​ដៃដល់​ទាំង​ទាំង​០២​នាក់ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ