ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមសហការគ្នា បានចុះដល់ទីតាំងលក់បំពង់ស៊ីម៉ាំងម៉ូតូកែឆ្នៃមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៣៩-៤០ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្ហោះមុននេះ ។
ជាក់ស្ដែង ពេលសមត្ថកិច្ចចុះដល់បានជួបមនុស្សចំនួន៤នាក់:
១- ឈ្មោះ រី សុវិរ: ភេទប្រុស អាយុ២០ឆ្នាំ ម្ចាស់ទីតាំងនៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។
២- ឈ្មោះ ចន សុខមាន ភេទប្រុស អាយុ១៧ឆ្នាំ ម្ចាស់ទីតាំង នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ។
៣- ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ អ្នកមកជួលជុល នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ។
៤- ឈ្មោះ ធឿន រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ ជាងជួសជុលកែឆ្នៃ ស្នាក់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ។
ក្រោយពិនិត្យ និងបានដកហូតបានម៉ូតូកែច្នៃចំនួន៦គ្រឿង បំពង់ស៊ីម៉ាំង កែច្នៃចំនួន១១ និងដែកសាក់ស៊ីចំនួន៩ ករណីខាងលើសមត្ថកិច្ចបានធ្វើការអប់រំកិច្ចសន្យាចំពោះម្ចាស់ទីតាំង ជាងកែឆ្នៃស៊ីម៉ាំង និងអ្នកមករកសេវាកែឆ្នៃ អោយវិលត្រឡប់ទៅវិញបញ្ឍប់សកម្មភាពប្រាសចាកផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ