ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុគ្គលិកមន្ទីរពេទ្យម្នាក់​ខឹង​ថៅកែ​បញ្ឈប់​ការងារ​ លួ.ច​ឡាន១​គ្រឿង​ពី​ខេត្ត​ មក​ជាប់អន្ទា.ក់​នៅ​ភ្នំពេញ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​បុគ្គលិក​នៃ​មន្ទីរ​ពហុ​ព្យាបាល​ចិន​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ ធ្វើ​ឲ្យ​ជន​នោះ​ខឹង ក៏​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​មន្ទីរ​ពហុ​ព្យាបាល​ខាងលើ​១​គ្រឿង​គេចខ្លួន​យក​ទៅ​លក់​នៅ​ក្រុង​បា​វិត​ខេត្តស្វាយរៀង ។ ប៉ុន្តែ​ដោយសារ​រថយន្ត​មាន​ឡូ​ហ្គោ​ពេទ្យ​និង​គ្មាន​ឯកសារ​ផង​នោះ​ទើប​គ្មាន​អ្នកទិញ ហើយ​ក៏​បើក​ត្រលប់​មក​លក់​នៅ​រាជធានី​ភ្នំពេញ​វិញ ប៉ុន្តែ​នៅ​តែ​គ្មាន​អ្នក​ហ៊ាន​ទិញ​ទៀត ទីបំផុត​ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ​ដោយ​ចៃដន្យ…

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​បុគ្គលិក​នៃ​មន្ទីរ​ពហុ​ព្យាបាល​ចិន​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ ធ្វើ​ឲ្យ​ជន​នោះ​ខឹង ក៏​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​មន្ទីរ​ពហុ​ព្យាបាល​ខាងលើ​១​គ្រឿង​គេចខ្លួន​យក​ទៅ​លក់​នៅ​ក្រុង​បា​វិត​ខេត្តស្វាយរៀង ។ ប៉ុន្តែ​ដោយសារ​រថយន្ត​មាន​ឡូ​ហ្គោ​ពេទ្យ​និង​គ្មាន​ឯកសារ​ផង​នោះ​ទើប​គ្មាន​អ្នកទិញ ហើយ​ក៏​បើក​ត្រលប់​មក​លក់​នៅ​រាជធានី​ភ្នំពេញ​វិញ ប៉ុន្តែ​នៅ​តែ​គ្មាន​អ្នក​ហ៊ាន​ទិញ​ទៀត ទីបំផុត​ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ​ដោយ​ចៃដន្យ ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

នគរបាល​និង​ម្ចាស់​រថយន្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​ជិត​យានដ្ឋាន​ជួសជុល​រថយន្ត​ចិន​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ LIN GUOTAI ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E89624285 ជន​នេះ​ជា​បុគ្គលិក​នៅ​ក្នុង​មន្ទី​ពហុ​ព្យាបាល​ចិន​គ្មាន​យីហោ​មួយ​កន្លែង​ខាងលើ ស្ថិត​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​រថយន្ត​នោះ​ម៉ាក​Toyota Alphard ពណ៌​ស ឆ្នាំ​ផលិត​២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-8966 ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ គឹ​ប សុផល អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​អ្នកគ្រប់គ្រង មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​សណ្ដែក សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ដែល​ជា​ម្ចាស់​រថយន្ត​រូប​នោះ​បាន​និយាយ​ថា គាត់​បាន​ជួល​រថយន្ត​ខាងលើ​ទៅ​ឲ្យ​មន្ទីរ​ពហុ​ព្យាបាល​ចិន​នោះ​ជិត​២​ឆ្នាំ​មក​ហើយ​ក្នុង​១​ខែ​ថ្លៃ​៧០០​ដុល្លារ ដោយ​ខាង​គាត់​មាន​តំណាង​ម្នាក់​ឈ្មោះ ឡុ​ង ស៊ី​ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ពោធិ៍ ឃុំ​សំបូរ ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​ខាង​មន្ទីរ​ពហុ​ព្យាបាល​ចិន​ខាងលើនោះ​តំណាង​ដោយ​ឈ្មោះ HUANG YUANFANG ភេទ​ប្រុស ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EL1440693 ស្នាក់​នៅ​ក្រុម​ទី​៧ ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ស្ត្រី​ដដែល​បាន​និយាយ​បន្ត​ទៀត​ថា ដោយឡែក​ជនសង្ស័យ​វិញ​គឺជា​បុគ្គលិក​មន្ទីរ​ពហុ​ព្យា​ល​ខាងលើ​នោះ ប៉ុន្តែ​ថ្មី​ៗ​នេះ​ត្រូវ​បាន​ថៅកែ​ដក​ចេញ ហើយ​ជន​នេះ​ក៏​នៅ​តែ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពហុ​ព្យាបាល​នោះ​ដដែល​អត់​បាន​ចេញ​ទៅ​ស្នាក់​នៅ​កន្លែង​ផ្សេង​ឡើយ ។ លុះដល់​វេលា​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ ជន​ខាងលើ​បាន​ខ្ចី​រថយន្ត​នោះ​ពី​ខាង​មន្ទីរ​ពហុ​ព្យាបាល​ដោយ​ប្រាប់​ថា​ជិះ​ទៅ​ហូប​បាយ រួច​ក៏​ជិះ​យក​ទៅ​បាត់​រហូត មិន​បាន​យក​ត្រលប់​ទៅ​ប្រគល់​ឲ្យ​ខាង​ពេទ្យ​វិញ​ឡើយ ទើប​មានការ​ភ្ញាក់ផ្អើល ។

ម្ចាស់​រថយន្ត​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ពេល​នោះ​គាត់​និង​ក្រុម​គ្រួ​សារបាន​តាមរ​កដោយ​ខ្លះទៅ​ខាង​ក្រុង​បា​វិត​និង​ខ្លះ​ទៀត​ទៅ​ខេត្ត​ផ្សេង ហើយ​រថយន្ត​នោះ​មាន​បំពាក់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​GPS​ដែរ ។ ប៉ុន្តែ​ប្រព័ន្ធ​នេះ​បាន​ខូច​បាត់​ទៅ​ហើយ ចំណែក​បងប្រុស​គាត់​ក៏​បាន​ទម្លាក់​រូប​រថយន្ត​និង​ប្រ​កូក​ប្រកាស​តាម​តេ​ឡេ​ក្រាម​ក្នុង​អ្នករ​គ្រុប​អ្នក​រត់​តាក់​សុ​ី​គ្រប់​បណ្ដា​ខេត្ត ក្រុង​ឲ្យ​ជួយ​ឃ្លាំមើល​ផង​ដែរ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​បាន​បើករថយន្ត​នេះ​គេច​តាម​ផ្លូវ​ល្បឿន​លឿន​ចូល​មក​រាជធានី​ភ្នំពេញ និង​បាន​ហួស​ទៅ​កាន់​ក្រុង​បា​វិត ខេត្តស្វាយរៀង ដើម្បី​លក់​ឬ​បញ្ចាំ​នៅ​ទីនោះ ប៉​ន្តែ​អត់​មាន​អ្នក​ហ៊ាន​ទិញ​ឡើយ ព្រោះ​រថយន្ត​ជាប់​ឡូ​ហ្គោ​ពេទ្យ និង​គ្មាន​ឯកសារ​អ្វី​ទាំងអស់ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ជនសង្ស័យ​បាន​ចូល​ទៅ​កាន់​យានដ្ឋាន​មួយ​កន្លែង​នៅ​ខេត្តស្វាយរៀង បក​ឡូ​ហ្គោ​ពេទ្យ​ចេញ ហើយ​ម្ចាស់​យានដ្ឋាន​នោះ​ក៏​បាន​ស្គាល់គ្នា​ជាមួយ​ឪពុក​គាត់​ផង​ដែរ​(​ឪពុក​ម្ចាស់​រថយន្ត​) ប៉ុន្តែ​អត់​បានដឹង​ថា​រថយន្ត​នោះ​គឺជា​របស់​គាត់​នោះ​ឡើយ ។

គាត់​បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​មក​ទៀត​នៅ​វេលា​យប់​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​បើករថយន្ត​ត្រលប់​ចូល​រាជធានី​ភ្នំពេញ​វិញ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា បាន​បើក​យក​ទៅ​លក់​នៅ​ឯ​យានដ្ឋាន​ជួសជុល​រថយន្ត​ជ​ជាតិចិន​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប៉ុន្តែ​ម្ចាស់​យានដ្ឋាន​នោះ​អត់​ហ៊ាន​ទិញ​នោះ​ទេ ព្រោះ​រថយន្ត​អត់​មាន​ឯកសារ ក្រោយមក​បងប្រុស​របស់​គាត់​បើករថយន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​ខាងលើ បាន​ប្រទេះ​ឃើញ​រថយន្ត​នោះ​កំពុង​ឈប់​នៅ​តាម​ផ្លូវ​ចំណុច​ខាងលើ​ដោយ​ចៃដន្យ និង​ឃើញ​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​រថយន្ត​នោះ​ថែម​ទៀត​ផង ។ ទើប​បងប្រុស​គាត់​ខ​ល​ប្រាប់​គាត់​និង​ក្រុម​គ្រួសារ​នាំ​គ្នា​ទៅ​កាន់​ចំណុច​នោះ ព្រមទាំង​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទៅ​៣ ឲ្យ​ជួយ​ឃាត់​ទាំង​មនុស្ស​និង​រថយន្ត​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​តែ​ម្ដង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ