រាជធានីភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមកពីលេងបាល់ត្រូវក្រុមជនស៊ីវិលជិះម៉ូតូមកកៀរវាយខ្នោះរុញចូលរថយន្តតែជនរងគ្រោះម្នាក់រត់រួចដៃជាប់ទាំងខ្នោះ ខណៈពេលមានបងប្អូនប្រជាពលរដ្ឋ មកជួយអន្តរាគមន៍ហើយយម៉ូតូរងគ្រោះត្រូវក្រុមទាំងនោះជិះយកទៅបាត់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨នឹង៣០នាទី យប់ថ្ងៃទី ១៥ខែកញ្ញាឆ្នាំ២០២៤ នៅម្តុំវត្តតាំងកសាង ដែលស្ថិតនៅសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសរងគ្រោះម្នាក់ដែលត្រូវក្រុមស៊ីវិលមួយក្រុមខាងលើ ចាប់ដាក់ក្នុងរថយន្តមានបងប្អូនប្រជាពលរដ្ឋជួយអន្តរាគមន៍ដោយរត់ទាំងខ្នោះ បានអោយដឹងថា នៅមុនពេលកេីត គាត់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1IX-5160 ត្រឡប់មកពីលេងបាល់ ហើយជិះម៉ូតូមកបន្ទប់ជួលវិញ ក៏ស្រាប់តែមានបុរសម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ សុំគាត់ជិះម៉ូតូថាអោយគាត់ឌុបទៅមុខបន្តិច ។
បុរសរងគ្រោះបានបន្តថា បន្ទាប់មកគាត់ឌុបបានបន្តិច ក៏ស្រាប់តែមានបក្សពួកមួយក្រុម ជិះម៉ូតូមិនចាំម៉ាក២ទៅ៣គ្រឿង ព្រមទាំរថយន្តមួយគ្រឿងផងដែរម៉ាកឡិចស៊ីស RX330 មិនចាំពណ៌ នឹងស្លាកលេខ មកកៀររូបគាត់ជិះម៉ូតូបុកហើយរត់ តែគាត់មិនបានជិះម៉ូតូបុកទេ ម្តងថារូបគាត់លួចយកទូរស័ព្ទ ។
តាមប្រភពពត៌មានបានបន្តទៀតថា ខណៈភ្លាមៗ ដោយក្រុមស៊ីវិលខាងលើបានយកខ្នោះវាយដៃ និងនិយាយថា ពួកអាញ់ជាសមត្ថកិច្ច ។ បន្ទាប់មក បុរសម្នាក់ដែលសុំជិះម៉ូតូជាមួយ ថែមទាំងរូបគាត់ផង ត្រូវបានគេអូសដាក់ចូលក្នុងរថយន្ត ហើយជនរងគ្រោះមិនដឹងរឿង ក៏បានស្រែកឡាំប៉ា បង្កការភ្ញាក់ផ្អើល និងមានបងប្អូនប្រជាពលរដ្ឋមកជួយអន្តរាគមន៍ ហើយក្រុមជនសុីវិលខាងលើនិយាយថា ជនរងគ្រោះលួចទូរសព្ទ បន្ទាប់មកប្រជាពលរដ្ឋថា បើគាត់លួចទូរសព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទៅ ។ បន្ទាប់មក ក្រុមសុីវិលមួយក្រុមខាងលើ បាននាំគ្នាយកបុរសម្នាក់ដែលសុំម៉ូតូគាត់ជិះ ដាក់លើរថយន្ត ហើយនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ ព្រមទាំងយកម៉ូតូជនរងគ្រោះផងដែរ ។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ ដៃជាប់ខ្នោះ រត់មកបន្ទប់ជួល ដែលជាប់នឹងប៉ុស្តិ៍នគរបាលសង្កាត់ កាកាបទី២ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដោះខ្នោះវិញភ្លាមៗ ។
ចំណែកបងប្អូនប្រជាពលរដ្ឋនៅផ្ទះជួល ខាងលើហួសចិត្តគ្រប់គ្នាឃើញក្រុមស៊ីវិលគៀបប្រជាពលរដ្ឋស្លូតត្រង់បែបនេះ ចំណែកម៉ូតូជនរងគ្រោះទេីបតែបង់រំលស់ទៀតផង ៕
ចែករំលែកព័តមាននេះ