ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នង​ការ​រង​​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​បញ្ជាក់​ថា៖​ អ្នក​បើក​​ផាស់​ស្អេ​ប​មិន​តម្រូវ​ឱ្យ​ពាក់​មួក​​

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ ​ទទួល​ផែន​ចរាច​រណ៍​បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ថា យើង​ត្រូវ​ចែក​ឱ្យ​ដាច់​ រវាង​ផាស់​ស្អេ​ប…

ខេត្តកំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ ​ទទួល​ផែន​ចរាច​រណ៍​បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ថា យើង​ត្រូវ​ចែក​ឱ្យ​ដាច់​ រវាង​ផាស់​ស្អេ​ប ជា​ប្រភេទ​នាំ​ចូល​ ហើយ​មាន​ដំបូល​ពីលើ​ជិត​ ។ ដោយឡែក ​រ៉ឺ​ម៉ក ត​កន្ទុយ​សណ្តោង​កន្ទុយ គឺ​ជំនាញ​តម្រូវ​ឱ្យ​ពាក់មួក​សុវត្ថិភាព​ចំពោះ​អ្នកបើកបរ ប៉ុន្តែ​អ្នក​រួម​ដំណើរ​មិន​តម្រូវ​ឱ្យ​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​ ។

ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ​បែប​នេះ ខណៈ​ដែល​លេចឮ​ព័ត៌មាន​ថា រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​សមត្ថកិច្ច​ជំនាញ​ តម្រូវ​ឱ្យ​ម៉ូតូ​កង់​បី និង​អ្នក​រត់​ផាស់​ស្អេ​ប​ត្រូវពាក់​មួក​សុវត្ថិភាព​ ។

លោក តាប់ លន ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា ការ​លេចឮ​នេះ​មិន​ពិត​នោះ​ទេ គឺ​ផាស់​ស្អេ​ប​ គេ​ផលិត​មក​ពី​រោងចក្រ​មាន​ដំបូល​អី​ត្រឹមត្រូវ ​ហើយ​មិន​មាន​តម្រូវ​ឱ្យ​អ្នកបើកបរ​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​ ។ ដោយឡែក​ កង់​បី​កែ​ច្នៃ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​កែ​ច្នៃ​ធ្វើ​ដំបូល​ធ្វើ​អី​នឹង គេ​ហៅ​ថា​ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ហើយ​ ។ វា​មិន​គត់មត់​នោះ​ទេ គ្រាន់តែ​តង់​វា​គ្រប ចឹ​ង​អ្នកបើកបរ​ទាមទារ​ឱ្យ​ពាក់មួក​សុវត្ថិភាព ជាក់ស្តែង ​​អ្នក​រួម​ដំណើរ​មិន​តម្រូវ​ឱ្យ​ពាក់មួក​នោះ​ទេ​! សូមកុំ​យល់​ច្រឡំ​តទៅ​ទៀត​។

មួយវិញទៀត​ ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៤​ ខាង​មុខ​នេះ ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​អនុប្រធាន​គណកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បន្ថែម​ការ​អនុវត្តន៍ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ។ ជា​រៀងរាល់ថ្ងៃ​ កម្លាំង​ជំនាញ​របស់​លោក កំពុង​តែ​ធ្វើការ​អនុវត្តន៍​ដូច​ភ្លៀង
​រលឹម​ហើយ​ ។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​ក្នុង​០១​គ្រឿង ​មាន​គ្នា​០៣​នាក់​មិន​អនុញ្ញាត​ឡើយ លើកលែងតែ​ក្មេង​តូច​ៗ និង​ចាស់ជរា​មាន​ជំងឺ​ជាដើម គឺ​មានការ​លើកលែង​។

លោក តាប់ លន ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ ទទួល​ផែន​ចរាចរណ៍​សូមកុំ​ឱ្យ​មហាជន​មាន​ការ​យល់​ច្រឡំ​ការ​អនុវត្តន៍​វិធានការ​ចរាចរណ៍​នេះ គឺ​បែងចែក​គ្នា​ឱ្យ​ដាច់​រវាង ផាស់​ស្អេ​ប និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ