ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចធិបតី ៖ ត្រូវរឹតបន្តឹងគុណភាពស្ដង់ដារសុខាភិបាលនៅកម្ពុជាឱ្យកាន់តែជាក់លាក់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា កុំ​ទម្លាក់​ស្ដង់ដា​រលើ​គុណភាព​សុខាភិបាល តែ​ត្រូវ​រឹត​បន្តឹង​គុណភាព និង​ស្ដង់ដារ​សុខាភិបាល​ឱ្យ​កាន់តែ​ជាក់លាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា កុំ​ទម្លាក់​ស្ដង់ដា​រលើ​គុណភាព​សុខាភិបាល តែ​ត្រូវ​រឹត​បន្តឹង​គុណភាព និង​ស្ដង់ដារ​សុខាភិបាល​ឱ្យ​កាន់តែ​ជាក់លាក់ ពោល គឺ​ការ​បណ្ដុះបណ្ដាល​គ្រូពេទ្យ ត្រូវ​តែ​មាន​ស្ដង់ដារ​ខ្ពស់ និង​ច្បាស់លាស់ ។

ការ​លើក​ឡើង​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្ទាប់​ពី​មាន​អ្នក​ឱ្យ​យោបល់​មក សម្ដេច​ថា បច្ចុប្បន្ន​គ្រូពេទ្យ​នៅ​កម្ពុជា​កំពុង​តែ​មានការ​ខ្វះខាត គួរតែ​ប​ន្ថូ​រ​បន្ថយ​ល័​ក្ខ​ខណ្ឌ​បណ្ដុះបណ្ដាល កម្រិត​ពេទ្យ ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់ អគារ​មជ្ឈមណ្ឌល​កណ្តាល អគារ​ចំណត រោង​ជាង និង​អគារ​វេជ្ជសាស្ត្រ​ស៊ី​ក្លូ​ត្រុ​ង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ល័​ក្ខ​ខណ្ឌ​ក្នុង​ការ​ជ្រើសរើស​ពេទ្យ​មិន​អាច​ទម្លាក់​ស្តង់ដារ​បាន​នោះ​ឡើយ ត្រូវ​តែ​ពង្រឹង​ស្តង់ដារ​ឱ្យ​បាន​ខ្ពស់ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖«​ថ្ងៃមុន​មានការ​លើក​យោបល់​មក​ខ្ញុំ​ថា ឥឡូវ​ពេទ្យ​របស់​យើង​កំពុង​តែ​ខ្វះ គួរតែ​ប​ន្ថូ​រ​បន្ថយ​ល័​ក្ខ​ខណ្ឌ​បណ្ដុះបណ្ដាល​កម្រិត​ពេទ្យ​កុំឱ្យ​ក្រសួងសុខាភិបាល​តឹង​ពេក ។ ខ្ញុំ​ថា អត់​ទេ​ពេទ្យ​ត្រូវ​តែ​តឹង កុំ​ទម្លាក់​ស្ដង់ដារ​សុខាភិបាល​ត្រូវ​តែ​ដំឡើង​កម្រិត​មនុស្ស​ខំប្រឹង​ឱ្យ​ជួប​កម្រិត​ខ្ពស់​ល្អ​ជាង​» ។

សម្ដេច​ធិ​បតី​បាន បន្ដ​ថា ពេទ្យ មិនមែន​ជា​គណនេយ្យ​នោះ​ទេ គណនេយ្យ​ធ្វើ​ខុស​កែ​បញ្ជី​បាន ប៉ុន្ដែ​ពេទ្យ​ចេញ​មក​ត្រូវ​មើល​អ្នកជំងឺ​ស្រាល ត្រូវ​ព្យាបាល​ឱ្យ​ជា ដោយ​កុំឱ្យ​ជំងឺ​ស្រាល​ទៅ​ជា​ធ្ងន់​វិញ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី​បាន​បន្ថែម​ថា ពេទ្យ​ត្រូវ​ព្យាបាល​អ្នកជំងឺ​ធ្ងន់​ឱ្យមក​ស្រាល ឬ​រស់​វិញ ។ លើស​ពី​នេះ សម្ដេច​ក៏​បាន​អំពាវនាវ​ឱ្យ​ការ​បណ្ដុះ​បណ្ដ​ល​ពេទ្យ ត្រូវ​មាន​ស្ដង់ដារ​មួយ​ជាក់លាក់ ហើយ​មានការ​ចូលរួម​វា​.​យ​តម្លៃ​ពី​ក្រសួងសុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ។

សម្ដេច​នាយក​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​ចំពោះ​មុខ​គ្រូពេទ្យ​ទៀត​ថា ៖«​សុខចិត្ត​មាន​ពេទ្យ​១០​នាក់ ដែល​មាន​ជំនាញ​ច្បាស់លាស់ ជា​ជាង​មាន​ពេទ្យ​៥០​នាក់ ដែល​យើង​មិន​ប្រាកដ​វិជ្ជា ព្រោះ​គ្រោះថ្នាក់ ហើយ​សុខចិត្ត កុំ​ទម្លាក់​ស្ដង់ដារ​នៃ​ការ​បណ្ដុះបណ្ដាល​ឱ្យ​ស្រួល​ឱ្យ​បាន​បរិមាណ សុខចិត្ត​រុញ​មនុស្ស​បាន​តិច បាន​ច្រើន ដើម្បី​ឱ្យ​គាត់​រុញ​ស្ដង់ដារ​គាត់​មក​ជួប​ស្ដង់ដារ​បរិមាណ​របស់​ពេទ្យ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ