រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នករត់តុម្នាក់ត្រូវបានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២និងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវហើយឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចនៅហាងយីហោ BACK STAGE OF CLOBBER ទីតាំងផ្ទះលេខ២១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបដៃរបស់ថៅកែហាង CLOBBERនៅសង្កាត់បឹងកក់ទី២ខណ្ឌទួលគោកហើយ គេចខ្លួនបានតែ២ថ្ងៃ។
ជនសង្ស័យលួចរូបនោះឈ្មោះ វួចនី ហៅ នី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ចំណែកម្ចាស់កាបូបឈ្មោះឈ្មោះ ហេង ហុកឆាយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែហាង CLOBBER ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៥៩២ ក្រុមទី៥៣ ភូមិ០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមនគរបាលខណ្ឌទលគោកបានអោយដឹងថាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩និង៣៧នាទីយប់ជនសង្ស័យដែលជាអ្នករត់តុ បានធ្វើសកម្មភាពលួចកាកាបយូដៃចំនួន២របស់ថៅកែនៅចំណុចហាង យីហោ “CLOBBER “ដែលមានទីតាំងផ្ទះលេខ២៨ ផ្លូវលេខ៥៩២ ក្រុមទី៥៣ ភូមិ០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។បន្ទាប់ពីលួចបានសម្រេចគេចខ្លួនបានតែ២ថ្ងៃត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្តិ៍បឹងកក់ទី២ស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យនៅចំណុចនៅហាងយីហោ “BACK STAGE OF CLOBBER “នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វត្ថុតាងចាប់មាន៖១-ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA VARIO ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JO-7432,២-ដុំដែកសម្រាប់ដោះ SENSOR ចំនួន០១ ,៣-កាបូបស្ពាយពណ៌សចំនួន០១ ,៤-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ មានស៊ីមលេខ 071 50 74 409 ,៥-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPHONE 8 PLUX ,៦-កាបូបយួរដៃម៉ាក COACH ពណ៌ត្នោត និងកាបូបយួរដៃម៉ាក TORYBRUCH ពណ៌ទឹកសណ្តែកដើម្បីប្រគល់ឱ្យជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ