ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្សនកិច្ច​របស់​សាធារណជន លើក​ទី​២ តាម​បណ្តា​ខេត្ត បណ្តោយ​ព្រំដែន នៅ​ទិសឦសាន

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ដំណើរ​ទស្សនកិច្ច​ទិសឦសាន ដោយ​ឥត​គិតថ្លៃ ដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា នៅ​តាម​បណ្តា​ខេត្ត​តាម​បណ្តោយ​ព្រំដែន…

រាជធានី​ភ្នំពេញ ៖ ដំណើរ​ទស្សនកិច្ច​ទិសឦសាន ដោយ​ឥត​គិតថ្លៃ ដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា នៅ​តាម​បណ្តា​ខេត្ត​តាម​បណ្តោយ​ព្រំដែន នា​ទិស​ឦ​សាន្ត នា​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ ។

ដំណើរ​ទស្សនកិច្ច​នេះ ផ្សារ​ភ្ជាប់​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ លើក​ទី​២ លើ​តម្រាយ​ផ្លូវ​តាម​បណ្តោយ​ព្រំដែន ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី របស់​សាធារណជន​ជា​ព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត និង​បញ្ញវន្ត សរុប​ម្រ​មា​ណ ២០០​នាក់ ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​ពី​កិច្ចការ​បោះបង្គោល​ខណ្ឌសីមា ព្រំដែន​គោក រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ដើម្បី​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ច្បាស់លាស់​ពី​ការងារ​ខណ្ឌសីមា​ព្រំដែន​គោក​របស់​កម្ពុជា និង​ប្រទេស​ជិតខាង ។

សូម​ជម្រាប​ថា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ មាន​អ្នក​ចុះ​ឈ្មោះ​ជាង ២,០០០​នាក់​ហើយ ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បណ្តា​ខេត្ត​ភាគ​ឦសាន ដោយ​ឥត​គិតថ្លៃ ។

លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ប្រាប់​ថា ៖ “​មាន​ប្រជាពលរដ្ឋ​កម្ពុជា ច្រើន​ឡើង មក​ពី​គ្រប់​មជ្ឈដ្ឋាន បាន​បន្ត​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​បាន​បំពេញ​ព័ត៌មាន​របស់​ខ្លួន​ងាយ​ៗ ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បណ្តា​ខេត្ត​ស្ថិត​នៅ​តាម​បណ្តោយ​ក្រវាត់​ព្រំដែន ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា ដោយ​ឥត​គិតថ្លៃ ហើយ​មក​ទល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ សរុប​ចំនួន​ជាង ២​ពាន់​នាក់​ហើយ ដោយ​រាប់​គិត​ចាប់តាំងពី​ការ បើក​ការ​ចុះ​ឈ្មោះ​ដំបូង​មក​” ។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បន្ថែម​ថា ៖ “​ក្រុម​អ្នក​រៀបចំ បាន​កំណត់​រួច​ហើយ​នូវ ចំនួន​អ្នក​ត្រូវ​ទៅ​ចូលរួម ទាំង ២០០​នាក់ សម្រាប់​ទស្សនកិច្ច លើក​ទី​២ នា​ថ្ងៃ​ទី​១៤ ខែកញ្ញា ខាង​មុខ​នេះ ក្នុង​ក្រប​ខណ្ឌ នៃ​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​រយៈពេល​១​ថ្ងៃ ក្នុង​តម្រាយ​ផ្លូវ ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី រួច​វិល​ត្រលប់​មក រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ដដែល​។ បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ទាំង​២០០​នាក់ ដែល​ត្រូវធ្វើ​ទស្សន កិច្ច​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ខាង​មុខ​នេះ ត្រូវ​ក្រុម​អ្នក​រៀបចំ​ផ្សព្វផ្សាយ​រួច​ហើយ ដើម្បី​ផ្តល់​ព័ត៌មាន និង​សម្រប​សម្រួលការ​ត្រៀម​រៀបចំ​ខ្លួន​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​” ។

សូម​រំលឹក​ជូន​ផង​ដែរ​ថា ទស្សនកិច្ច​នេះ ជា​ទស្សនកិច្ច​បើក​ទូលាយ​សម្រាប់​សាធារណជន​ទូទៅ​ទាំងអស់ ហើយ​ថវិកា​សម្រាប់​ការ​ចំណាយ គឺជា​ការ​ឧបត្ថម្ភ​ដោយ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​សប្បុរសជន ដោយ​មិន​ពាក់ព័ន្ធ​នឹង​ថវិកាជាតិ ឬ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រវាត់​ព្រំដែន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ