ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់ ជា​មុខសញ្ញា​ឆក់​កាបូប​អ្នកដំណើរ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បង្ក្រាប​បាន​ភ្លាម​ៗ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ កាលពី​វេលា​ម៉ោង​១៤៖១០​នាទី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ត្រី ណុ​ប មុនី នាយ​រង​ការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ល្បាត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដល់​ចំណុច​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​៤២២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

នៅ​ពេល​ដល់​ចំណុច​ខាងលើ​នេះ កម្លាំង​ជំនាញ​ប្រទះ​ឃើញ ជ​សង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក HONDA SCOPPY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1KV- 9571 បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពី​បុរស​ជន​រង​គ្រោះ​ម្នាក់ ដែល​នៅ​ក្នុង​កង់​បី​ឥណ្ឌា (Passapp) ពណ៌​ស មិន​បាន​សម្រេច ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ។

ជនសង្ស័យ​ឈ្មោះ ចាន់ តយ អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ឈ្មោះ ម៉ាត់ ម៉េ​ង​ហុង អាយុ​២៨​ឆ្នាំ ភូមិ​ក្ដី​តា​កុយ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សម្ភារ​ដកហូត ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក HONDA SCOPPY ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1KV-9571 ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ជនសង្ស័យ នឹង​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ