ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​រុស្ស៊ី​បណ្ដេញ​​បុគ្គ​លិក​ទូត​អង់គ្លេស​ពី​បទ​លួ.ច​យក​ការណ៍​សម្ងាត់

5 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ ប្រទេស​រុស្ស៊ី​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​បណ្ដេញ​បុគ្គលិក​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​នៅ​ទី​ក្រុង​ម៉ូស្គូ​ចំនួន​៦​នាក់​ចេញ​ឱ្យ​ផុត​ពី​ទឹក​ដី​រុស្ស៊ី​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ ទី​ភ្នាក់​ងារ​ចារ​កម្ម​​​​រុស្ស៊ី ​​អែហ្វ​អែស​ប៊ី (FSB) ដែល​ជា​អ្នក​ស្នង​តំណែង​ពី​ភ្នាក់​ងារ​កា​ហ្សេ​បេ (KGB) កាល​ពី​ជំនាន់​សហ​ភាព​សូវៀត​នោះ​ថ្លែង​ថា​អ្នក​ទាំង​​៦​ជាប់​សង្ស័យ​ពី​បទ​​លួច​យក​ការណ៍​សម្ងាត់​ ពី​ប្រទេស​រុស្ស៊ី…

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ ប្រទេស​រុស្ស៊ី​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​បណ្ដេញ​បុគ្គលិក​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​នៅ​ទី​ក្រុង​ម៉ូស្គូ​ចំនួន​៦​នាក់​ចេញ​ឱ្យ​ផុត​ពី​ទឹក​ដី​រុស្ស៊ី​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ ទី​ភ្នាក់​ងារ​ចារ​កម្ម​​​​រុស្ស៊ី ​​អែហ្វ​អែស​ប៊ី (FSB) ដែល​ជា​អ្នក​ស្នង​តំណែង​ពី​ភ្នាក់​ងារ​កា​ហ្សេ​បេ (KGB) កាល​ពី​ជំនាន់​សហ​ភាព​សូវៀត​នោះ​ថ្លែង​ថា​អ្នក​ទាំង​​៦​ជាប់​សង្ស័យ​ពី​បទ​​លួច​យក​ការណ៍​សម្ងាត់​ ពី​ប្រទេស​រុស្ស៊ី ​និង​រៀប​ចំ​ផែន​ការ​វិច្ឆេទ​កម្ម​។

​យោង​តាម​ FSB ​មាន​ភស្តុ​តាង​​​​​​បង្ហាញ​ថា​ការិ​យាល័យ​កិច្ច​​ការ​បរទេស​​របស់​អង់​គ្លេស​​ទទួល​បន្ទុកខាង​កិច្ច​ការ​អឺរ៉ុប​ខាង​កើត​​ និង​អាស៊ី​កណ្ដាល​កំពុង​ជួយ​​ជ្រោម​ជ្រែង​​ផ្នែក​នយោបាយ​ និង​យោធា​ដើម្បី​​​ឱ្យ​​​រុស្ស៊ី​ទទួល​បរាជ័យ​នៅ​ក្នុង​សង្គ្រាម​​អ៊ុយ​ក្រែន​។ FSB ​ថ្លែង​ថា​​ការ​បែក​ធ្លាយ​រឿង​សម្ងាត់​នេះ​​​ជា​តម្រុយ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​សន្និ​ដ្ឋាន​ថា​​​​​គឺ​ពិត​ជា​ទង្វើ​របស់​អ្នក​ការ​ទូត​ទាំង​នេះ​ហើយ​ដែល​​គំរាម​កំហែង​សន្តិ​សុខ​ជាតិ​របស់​រុស្ស៊ី​។

​ក្រសួង​ការ​បរទេស​រុស្ស៊ី​​​សហ​ការ​​ជា​មួយ​​ស្ថាប័ន​​ដទៃទៀត​​បាន​​សម្រេច​ចិត្ត​ដក​សេចក្ដី​ទុក​ចិត្ត​ពី​​បុគ្គ​លិក​ស្ថាន​ទូត​ទាំង​នោះ​​​។ ​​ សារ​ព័ត៌​មាន​របស់​រុស្ស៊ី​បាន​​​បញ្ចេញ​ឈ្មោះ​ និង​រូប​ថត​របស់​​បុគ្គ​លិក​ទូត​​​ទាំង​៦រូប​​​តាម​ទូរ​ទស្សន៍​។ ​ភ្នាក់​ងារ​របស់ FSB​​ ប្រាប់​ថា​រុស្ស៊ី​ធ្លាប់​​ព្រមាន​អង់គ្លេស​តាំង​ពី​យូរ​មក​ហើយថា​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ចំពោះ​សកម្ម​ភាព​របស់​អ្នក​ទាំង​៦​ដែល​ប្រមូល​ព័ត៌​មាន​សម្ងាត់​ពី​រុស្ស៊ី​។

ប៉ុន្តែ​ពួក​គេ​បាន​ត្រឹម​តែ​ស្ដាប់​ចោល​តែ​ប៉ុណ្ណោះ​។ នៅ​ទី​បំផុត​ ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​រឿង​នេះ​ទេ​​​។ ដូច្នេះ រុស្ស៊ី​​ត្រូវ​តែ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​រុស្ស៊ី​។ រុស្ស៊ី​​ថែម​ទាំង​ព្រមាន​ថា​បុគ្គលិក​ស្ថាន​ទូត​​អង់គ្លេស​ដទៃ​ទៀត​នៅ​ទី​ក្រុង​ម៉ូស្គូ​​ក៏​អាច​​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ផង​ដែរ​​​បើ​ភ្នាក់​ងារចារ​កម្ម​រុស្ស៊ី​​រក​ឃើញ​ថា​ពួក​គេ​​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ស្រដៀង​គ្នា​នេះ​​។

​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​តាស់ (TASS) បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​រុស្ស៊ី ​លោក​ស្រី​ម៉ារីយ៉ា សា​ការ៉ូវ៉ា (Maria Zakharova) មក​ចុះ​ផ្សាយ​ថា​សម្ម​ភាព​របស់​បុគ្គ​លិក​ស្ថាន​ទូត​អង់គ្លេស​ទាំង​នោះ​បាន​ប្រព្រឹត្ត​ហួស​ពី​ព្រំ​ដែន​កំណត់​បេស​កកម្ម​ក្នុង​នាម​ជា​អ្នក​ការ​ទូត​។ លោក​ស្រី​ចោទ​ប្រកាន់​ថា​អង់គ្លេស​មាន​ចេត​នា​ធ្វើ​ឱ្យ​មាន​ភាព​វឹក​វរ​ដើម្បី​ឱ្យ​ប្រជា​ជន​រុស្ស៊ី​រង​គ្រោះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ