ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​លក់ដុំ​សិង្ហ​បុរី​ត្រូវ​ពិន័យ​ធ្ង.ន់​ក ក្រោយ​នាំ​ចូល​ផលិតផល​សាច់​ពី​ចិន​ខុសច្បាប់

3 ខែ មុន

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​លក់ដុំ Sinoh Trading Pte. Ltd នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា…

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​លក់ដុំ Sinoh Trading Pte. Ltd នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៤​ពាន់​ដុល្លារ​សិង្ហ​បុរី ដែល​ស្មើនឹង ៣,០៨០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​នាំ​ចូល​ផលិតផល​សាច់​ចំនួន ៤០០​គីឡូក្រាម​ពី​ប្រទេស​ចិន ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក The Straits Times ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា កន្លង​ទៅ​។

ទីភ្នាក់ងារ​ចំណីអាហារ​សិង្ហ​បុរី ដែល​ហៅ​កាត់​ថា SFA និង​អាជ្ញាធរ​អន្តោប្រវេសន៍ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ ICA បាន​បញ្ជាក់​នៅ​ក្នុង​ការ​ចេញផ្សាយ​រួម​គ្នា កាលពី​ថ្ងៃ​ទី​១២ កញ្ញា ថា អ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន ក៏​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៤​ពាន់​ដុល្លារ​សិង្ហ​បុរី​ផង​ដែរ សម្រាប់​ការ​ខកខាន​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​។

របាយការណ៍​ដដែល​អះអាង​ថា កាលពី​ថ្ងៃ​ទី​២ មក​រា មន្ត្រី ICA នៅ​ស្ថានីយ៍​ស្កេ​ន​តំបន់ Pasir Panjang បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី បន្ទាប់​ពី​ស្កែ​ន​កាំរស្មីអ៊ិច​ទូ​កុងតឺន័រ​ប្រវែង​១២​ម៉ែត្រ​ចំនួន​១​ទូ​។ ហើយ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់ SFA សម្រាប់​ការ​ស៊ើបអង្កេត​។ សាច់​ជាង ៤០០​គីឡូក្រាម ត្រូវ​បាន​រក​ឃើញ​នាំ​ចូល​ដោយ​ខុសច្បាប់​មក​ពី​ប្រទេស​ចិន ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ដែល​រួម​បញ្ចូល​ដូច​ជា សាច់​ភ្លៅ​ជ្រូក​ចិន (Ham), ភ្លៅ​ទា និង​ក្រលៀន​ទា​កែ​ច្នៃ​។

ទីភ្នាក់ងារ​ចំណីអាហារ​សិង្ហ​បុរី SFA បាន​បញ្ជាក់​ថា ផលិតផល​ម្ហូបអាហារ​ដែល​នាំ​ចូល​ដោយ​ខុសច្បាប់​គ្មាន​ប្រភព​ច្បាស់លាស់ អាច​បង្ក​ហានិភ័យ​សុវត្ថិភាព​ចំណីអាហារ​។ ហើយ​ផលិតផល​អាហារ​អាច​ត្រូវ​បាន​នាំ​ចូល​ដោយ​អ្នក​នាំ​ចូល​មាន​អាជ្ញាប័ណ្ណ​ប៉ុណ្ណោះ ហើយ​រាល់​ការ​នាំ​ចូល​ត្រូវ​តែ​ឆ្លងកាត់​ការ​ប្រកាស និង​ភ្ជាប់​ជាមួយ​លិខិតអនុញ្ញាត​នាំ​ចូល​ត្រឹមត្រូវ​។ លើស​ពី​នេះ ផលិតផល​អាហារ និង​សាច់​អាច​នាំ​ចូល​បាន​លុះត្រាតែ​ចេញពី​ប្រភព​ដែល​មានការ​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​អនុម័ត និង​អនុលោម​តាម​តម្រូវការ​សុវត្ថិភាព​ចំណីអាហារ​របស់ SFA ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ SFA បាន​បន្ថែម​ថា ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ​កាន់កាប់​សាច់​នាំ​ចូល​ដោយ​ខុសច្បាប់​នៅ​ក្នុង​គោលបំណង​លក់ អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១​ម៉ឺន​ដុល្លារ​សិង្ហ​បុរី ស្មើនឹង ៧,៧០០​ដុល្លារ​អា​មេ​រិ​ក និង​អាច​ឈាន​ដល់​ការ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ឬ​អនុវត្ត​ទោស​ទាំង​ពីរ​តែ​ម្តង​។ ការ​ផ្តន្ទាទោស​លើក​ទី​២ ឬ​បន្តបន្ទាប់​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ដល់ ២​ដុល្លារ​សិង្ហ​បុរី ស្មើនឹង ១៥,៤០០​ដុល្លារ​មេ​រិ​ក និង​និង​អាច​ឈាន​ដល់​ការ​ជាប់​ពន្ធនាគារ 2 ឆ្នាំ ឬ​អនុវត្ត​ទោស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ