ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជនរាប់​លាន​នាក់​នៅ​អាស៊ី​អា​គ្នេយ៍​រង​ផលវិ​បាក​ពី​ខ្យល់​ព្យុះ​យ៉ាជី

6 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ ​មនុស្ស​រាប់​លាន​នាក់​នៅ​​តំបន់​អាស៊ី​អាគ្នេយ៍​ប្រឈម​នឹង​បញ្ហា​លំបាក​ៗ​ជា​ច្រើន​ដោយ​សារ​ផ្ទះ​របស់​ពួកគេ​ត្រូវ​ដាច់​ភ្លើង,​ ​លិច​ទឹក​ និង​​ខូច​ខាត​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​នៃ​ខ្យល់​ព្យុះ​យ៉ាជី​។ ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ជាង​២០០​នាក់​ហើយ​​។ គ្រាន់​តែ​នៅ​ប្រទេស​វៀតណាម​មួយ​ប៉ុណ្ណោះ អាជ្ញា​ធរ​ប្រកាស​ថា​មនុស្ស​ស្លាប់​កើន​ឡើង​ដល់​១៩៩​នាក់​។ នៅ​ប្រទេស​ថៃ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​​គ្រោះ​ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​កើន​​ឡើង​ដល់​៩​នាក់​។​ ស្រុក​មួយ​នៅ​ប្រទេស​ថៃ​រង​គ្រោះ​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​៨០​ឆ្នាំ​ចុង​ក្រោយ​​។…

ទី​ក្រុង​ហាណូយ៖ ​មនុស្ស​រាប់​លាន​នាក់​នៅ​​តំបន់​អាស៊ី​អាគ្នេយ៍​ប្រឈម​នឹង​បញ្ហា​លំបាក​ៗ​ជា​ច្រើន​ដោយ​សារ​ផ្ទះ​របស់​ពួកគេ​ត្រូវ​ដាច់​ភ្លើង,​ ​លិច​ទឹក​ និង​​ខូច​ខាត​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​នៃ​ខ្យល់​ព្យុះ​យ៉ាជី​។ ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ជាង​២០០​នាក់​ហើយ​​។ គ្រាន់​តែ​នៅ​ប្រទេស​វៀតណាម​មួយ​ប៉ុណ្ណោះ អាជ្ញា​ធរ​ប្រកាស​ថា​មនុស្ស​ស្លាប់​កើន​ឡើង​ដល់​១៩៩​នាក់​។ នៅ​ប្រទេស​ថៃ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​​គ្រោះ​ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​កើន​​ឡើង​ដល់​៩​នាក់​។​

ស្រុក​មួយ​នៅ​ប្រទេស​ថៃ​រង​គ្រោះ​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​៨០​ឆ្នាំ​ចុង​ក្រោយ​​។ ខ្យល់​ព្យុះ​យ៉ាជី​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​ប្រទេស​វៀតណាម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ និង​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​ដល់​ថ្នាក់​ជន់​លិច​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម ព្រម​ទាំង​រាល​ដាល​ទៅ​ដល់​​​ប្រទេស​ឡាវ, ថៃ​ និង​​ភូមា​​ថែម​ទៀត​។ ហេតុ​ការណ៍​បាក់​ដី និង​ការ​ហក់​ឡើង​ខ្ពស់​នៃ​ទឹក​ទន្លេ​ក៏​កើត​មាន​​នៅ​ក្នុង​ប្រទេស​ទាំង​​នេះ​ផង​ដែរ​។​


ប្រព័ន្ធ​ទូរ​គម​នា​គមន៍​ត្រូវ​កាត់​ផ្ដាច់​
គ្រោះ​ទឹក​ជំនន់​​បានបំផ្លិច​បំផ្លាញ​​​​ដី​ស្រែ​-​ចម្ការ​បស់​កសិករ​ជាង​២​សែន ៥​ម៉ឺន​ហិក​តារ​។ មិន​តែ​ប៉ុណ្ណោះ​​សត្វ​ចិញ្ចឹម​​ជា​ច្រើន​​ក៏​បាន​ស្លាប់​​ដោយ​​សារ​លង់​ទឹក​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​ក្រសួង​កសិ​កម្ម​វៀត​ណាម​​។ ដី​បង្ក​បង្កើន​ផល​នៅ​តំបន់​ខ្សែ​ក្រវាត់ ​ទី​ក្រុង​ហាណូយ​ក៏​រង​គ្រោះ​យ៉ាង​ខ្លាំង​​ក្លា​ផង​ដែរ​។ នៅ​ហាណូយ​ គេ​ពិបាកធ្វើ​ដំណើរ​​ ឬ​មិន​ទាន់​​​​ធ្វើ​ដំណើរ​ដោយ​​ឡាន-​ម៉ូតូ​ដោយ​ងាយ​ស្រួល​នៅ​ឡើយ​ទេ​។ កន្លែង​ខ្លះ​ទឹក​លិច​ត្រឹម​ស្មង​ជើង​ អ្នក​ដំណើរ​ត្រូវ​ដើរ​លុយ​ទឹក​ទៅ​ធ្វើ​ការ​ ឬ​ប្រកប​របរ​ផ្សេង​ៗ​។

​​អាជ្ញា​ធរ​បន្ត​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ពី​ផ្ទះ​។ អ្នក​ដែល​​ស៊ូ​ទ្រាំ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ក៏​​​ត្រូវ​រស់​នៅ​ទាំង​ដាច់​ភ្លើង​។ នៅ​សង្កាត់​មួយ​នៃ​ទី​ក្រុង​ហាណូយ​ អ្នក​ស្រុក​ជាង​១ម៉ឺន​ ៥​ពាន់​នាក់​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​​ចុះ​​ផ្សាយ​ថា​នៅ​ខេត្ត​ឡាវ​កាយ​ (Lao Cai) ​មនុស្ស​៧​នាក់​​ស្លាប់​ និង​១១​នាក់​​បាត់​ខ្លួន​​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​ដី​។

ហេតុ​ការណ៍​នេះ​​កើត​ឡើង​តាំង​ពី​ថ្ងៃ​អង្គារ​ ប៉ុន្តែ​គេ​ទើប​តែ​​ដឹង​​កាល​ពី​ពេល​ថ្មី​​នេះតែ​ប៉ុណ្ណោះ​ដោយ​សារ​​ដាច់​ការ​​ទំនាក់​ទំនង​​គ្នា​​​។ នៅ​ខេត្ត​ឡា​កាយ​ដដែល​នេះ​ក៏​មាន​ហេតុ​ការណ៍​បាក់​ដី​ដាច់​ដោយ​ឡែក​១​ទៀត​បាក់​សង្កត់​ផ្ទះ​របស់​អ្នក​ស្រុក​៣៧​ខ្នង​​ស្លាប់​មនុស្ស​៤២​នាក់​។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​មនុស្ស​បាត់​ខ្លួន​៥៣​នាក់​ផ្សេង​ទៀត​ដែល​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ​។​


ការ​ប្រកាស​​អា​សន្ន​នៅ​​ទី​ក្រុង​​ហ្លួង​ព្រះ​បាង
គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​បាន​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​គ្រោះ​ទឹក​ជំនន់​ដែល​ហក់​ឡើង​ពី​ទន្លេ​មេគង្គ​​អាច​នឹង​ប៉ះ​ពាល់​ទី​ក្រុង​បុរាណ​របស់​ប្រទេស​ឡាវ​ឈ្មោះ​ហ្លូង​ព្រះ​បាង​​។ ​នៅ​ប្រទេស​ថៃ​​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​៩​នាក់​។ ក្នុង​នោះ ​៦​នាក់​ស្លាប់​ដោយ​សារ​ការ​បាក់​ដី​នៅ​ខេត្ត​ឆៀង​ម៉ៃ។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​របស់​គណៈ​កម្ម​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។​ ​នៅ​ខេត្ត​ឆៀង​រ៉ៃ រាល់​​ការ​ហោះ​ហើរ​ចេញ​-ចូល​​ខេត្ត​នេះ​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​​។ ​ស្រុក​មេ​សៃ (Mae Sai) ដែល​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​ភូមា​ជួប​ប្រទះ​នឹង​គ្រោះ​ទឹក​ជំនន់​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​៨០​ឆ្នាំ​ចុង​ក្រោយ​។​

​​ប្រទេស​ភូមា​​​ក៏​មិន​អាច​គេច​ផុត​ពី​ឥទ្ធិ​ពល​នៃ​ខ្យល់​ព្យុះ​យ៉ាជី​នេះ​ដែរ​។ ​រដ្ឋ​ធានី​ណៃ​ពិដោរ​​កំពុង​លិច​លង់​យ៉ាង​ធ្ងន់​ធ្ងរ​។ ទី​ក្រុង​ថូន​ហ្គូ (Taungoo) របស់​ប្រទេស​ភូមា​​ក៏​អាច​នឹង​មាន​បញ្ហា​​​ដែរ​បើ​​​ទឹក​​ទន្លេ​ចាប់​ផ្ដើម​ហក់​ឡើង​ខ្ពស់​​។ ​សេវាដឹក​ជញ្ជូន​តាម​រថ​ភ្លើង​​ពី​​​​រ៉ង់​ហ្គូន​ទៅ​​ម៉ាន់​ដាឡេ ​(Mandalay) ​ត្រូវ​ផ្អាក​ដំណើរ​ការ​​ដោយ​​សារ​ទី​តាំង១​​ចំនួន​តាម​ផ្លូវ​ធ្វើ​ដំណើរ​នោះ​ត្រូវ​ទឹក​លិច​។​

តាម​ពិត ការ​ធ្លាក់​ភ្លៀង​នៅ​រដូវ​វស្សា​សម្រាប់​ទ្វីប​អាស៊ី​វា​ជា​រឿង​ធម្ម​តា​ទេ​។ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​​​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​​ម្ដង​ៗ​គឺ​ធ្លាក់​ខ្លាំងដូច​គេ​ហែក​មេឃ​​ ហើយ​មាន​ទឹក​ជំនន់​ល្ហ​ល្ហាច​គ្រប់​ទី​កន្លែង​​។ ដល់​ពេល​រដូវ​ប្រាំង​វិញ អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​​​ដល់​ជាង​៤០​អង្សា​។ នេះ​ហើយ​ជា​លទ្ធ​ផល​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​លើ​ភព​ផែន​ដី​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ