ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​​​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកណ្ដាល​ទៅ​កាន់​ខេត្តពោធិ៍សាត់ បន្ទាប់​ពី​មាន​ភាព​ចង្អៀត​​ណែនពេក​

5 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ទណ្ឌិត​ចំនួន​១៩៧​នាក់ ដែល​បាន​បញ្ចប់​នីតិវិធី​រួចរាល់​នៅ​តុលាការ និង​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​ត្រូវ​បាន​ដឹក​ជញ្ជូន​ផ្ទេរ​យក​ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ដែល​មា​នទី​តាំងនៅ​ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤…

ខេត្តកណ្ដាល ៖ ទណ្ឌិត​ចំនួន​១៩៧​នាក់ ដែល​បាន​បញ្ចប់​នីតិវិធី​រួចរាល់​នៅ​តុលាការ និង​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​ត្រូវ​បាន​ដឹក​ជញ្ជូន​ផ្ទេរ​យក​ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ដែល​មា​នទី​តាំងនៅ​ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ។ នេះ​បើ​យោង​តាម ឯកឧត្តម​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ទ ប្រធាន​នាយកដ្ឋាន​សន្តិ​សុខ​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋា​ន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ។

បើ​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងមហាផ្ទៃ ហើយ​ស្រង់​សំដី​ឯកឧត្តម មាន ថា​វរិ​ន្ទ បាន​លើក​ឡើង​ថា នេះ​ជាស​កម្ម​ភា​នៃ​អនុវត្ត​តួនាទី​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្នុង​ការ​រៀបចំ​ឱ្យ​បាន​រៀបរយ​នូវ​ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ ។ ពោល គឺ​អ្នក​ជាប់​ឃុំ ដែល​មានការ​កាត់ទោស​រួចរាល់ ត្រូវ​រៀបចំ​ឱ្យ​ពួក​គាត់​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ ហើយ​ទីតាំង​ដែល​ជា​កន្លែង​ស្ដារ​នីតិ សប្ប​ទា​ពិតប្រាកដ គឺ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ​។

ម្យ៉ាងទៀត ក្រៅពី​ការ​ផ្ទេរ​ទណ្ឌិត​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ហើយ​នោះ ការ​ផ្ទេរ​ដែល​មាន​ចំនួន​ច្រើន​នៅ​ថ្ងៃនេះ ក៏​ដោយសារ​តែ​ស្ថានភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​ផង​ដែរ ដែល​ទាមទារ​ឱ្យ​មានការ​ផ្ទេរ​ចេញ ។ ឯកឧត្តម​មាន ថាវ រិ​ន្ទ​ក៏​បានឱ្យ​ដឹង​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ចរន្ត​នៃ​ការ​ផ្ទេរ អ្នកទោស ត្រូវ​បាន​ធ្វើ​ឡើងជា​ញឹកញាប់​នៅ​គ្រប់​អង្គភាព​ទូ​ទាំង​ប្រទេស ពោល​គឺ​ពី​ពន្ធនាគារ ដែល​មាន​ភាព​ចង្អៀត​ណែន​ទៅ​កាន់​កន្លែង​ដែល​មាន​ភាព​ធូរស្រាល ជា​ពិសេស នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ។

ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ទ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា ដើម្បី​អាច​ផ្ទេរ​អ្នក​ជាប់​ឃុំ​ពី​ពន្ធនាគារ​មួយ​ទៅ​ពន្ធនាគារ​មួយ ជាដំបូង​ឡើយ ត្រូវ​មាន​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ផ្ទេរ​ទៅ​តាម​បញ្ជីរ​ឈ្មោះ​ដែល​បាន​ស្នើ​ទៅ បន្ទាប់​មក​ទើប​មានការ​រៀបចំ​កម្លាំង និង​រថយន្ត​សម្រាប់​ដឹកនាំ​ជញ្ជូន ។

ជាក់ស្ដែង សម្រាប់​ការ​ដឹក​ជញ្ជូន​ផ្ទេរ​អ្នកទោស​ទាំង​១៩៧​នាក់ មានការ​ចូលរួម​សហការ​ពី​កម្លាំង​នៃ​នាយកដ្ឋាន​សន្តិសុខ​, កម្លាំង​ប្រតិបត្តិ​នៃ​អគ្គនាយក​ដាន​ពន្ធនាគារ​, កម្លាំង​ពី​អង្គភាព​ពន្ធនាគារ ជា​ពិសេស ក៏​មាន​ចូលរួម​ពី​កងកម្លាំង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ចូលរួម​តាម​ការ​ស្នើ​សុំ​នៅ​ពេល​មានការ​ដឹក​ជញ្ជូន​ផ្ទេរ​អ្នកទោស​មាន​ចំនួន​ច្រើន​ដូច្នេះ ។ ក្រៅពី​នេះ ក៏​មាន​កងកម្លាំង​នៅ​តាម​មូលដ្ឋាន​បាន​ចេញ​មក​ជួយ​សម្របសម្រួល​រហូត​ទាល់តែ​កា​ដឹក​ជ្ជូ​ន​បាន​ទៅ​ដល់​គោលដៅ​ដោយ​ជោគជ័យ ។

បើ​តាម​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​បានឱ្យ​ដឹង​ទៀត​ថា រាល់​ការ​ដឹកនាំ​ជញ្ជូន​នា​ពេល​កម្ល​ង​មក​ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​រៀបចំ​របៀបរៀបរយ​ធ្វើ​យ៉ាងណា​ការពារ​សុខ​សុវត្ថិភាព​ដល់​អ្នក​ជាប់​ឃុំ និង​កម្លាំង​ដែល​ចូលរួម​ទាំងអស់ តាម​រយៈ​ការ​ត្រៀម​ទុកជា​មុន​គ្រប់​ជ្រុងជ្រោយ បញ្ចៀស​បាន​នូវ​ហានិភ័យ​ជា​អតិបរមា ធ្វើ​ឱ្យ​បេសកកម្ម​ដឹក​ជញ្ជូន​អ្នក​ជាប់​ឃុំ​រាល់​លើក​ទទួល​បាន​ជោគជ័យ ។

សូម​បញ្ជាក់​ថា បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មក​ដល់​ពេល​នេះ មាន​ចំនួន​អ្នក​ជាប់​ឃុំ​ទូ​ទាំង​ប្រទេស​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ដែល​មាន​៤៩​សញ្ជាតិ ។ តាម​ការ​ព្យា​ការណ៍​​តួលេខ​អាច​មានការ​កើនឡើង​ដល់​៦​ម៉ឺន​នាក់​នា​ពេល​ខាង​មុខ ខណៈ​ពន្ធនាគារ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ភាព​ចង្អៀត​ណែន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ