ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (ASI) កំពុង​ធ្វើ​កំណាយ នៅ​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម រក​ឃើញ​បំណែក​ក្បាល​នាគ ដែល​ជា​ផ្នែក​មួយ​របស់​បដិមា​ព្រះពុទ្ធ​បដិមា​ប្រក់​នាគ តម្កល់​នៅ​ក្នុង​សាល​របាំ…

ខេត្តសៀមរាប ៖ ក្រុម​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (ASI) កំពុង​ធ្វើ​កំណាយ នៅ​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម រក​ឃើញ​បំណែក​ក្បាល​នាគ ដែល​ជា​ផ្នែក​មួយ​របស់​បដិមា​ព្រះពុទ្ធ​បដិមា​ប្រក់​នាគ តម្កល់​នៅ​ក្នុង​សាល​របាំ រួម​ទាំង​បំណែក​ផ្សេង​ៗ​របស់​បដិមា​តូច​ធំ​មួយ​ចំនួន​ផង ។ នេះ​បើ​យោង​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​បង្ហោះ​មុន​នេះ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​បន្ត​ថា បុរាណ​វិទូ លោកស្រី នេ​ត ស៊ី​មន ឱ្យ​ដឹង​ថា កាលពី​ខែកក្កដា ឆ្នាំ​២០២៤ ក្នុង​ពេល​ដែល​ក្រុមការងារ​បាន​រៀបចំ​សម្រង់​ប្លង់​បំណែក​ថ្ម ដែល​នៅ​រាយ​ប៉ាយ​ជុំវិញ​រោងទង​ទី​៣ នៃ​ប្រាសាទតាព្រហ្ម បាន​ប្រទះ​ឃើញ​បំណែក​ខ្លួន​នាគ​មួយ​ផ្នែក​នៃ​ចម្លាក់​បដិមា​ព្រះពុទ្ធ​ប្រក់​នាគ មួយ​ផ្នែក​កប់​នៅ​ក្នុង​ដី ។ ក្រោយ​ពី​កំណាយ​ឃើញ​ថា ថ្ម​នៃ​បំណែក​ក្បាល​នាគ​នេះ គឺជា​បំណែក​ចម្លាក់​នាគ ដែល​ជា​ដងខ្លួន​នាគ​របស់​ព្រះពុទ្ធ​ប្រក់​នាគ ដែល​បាន​យក​ទៅ​ដាក់​តម្កល់​ក្នុង​សាល​របាំ ។

ប៉ុន្តែ​បំណែក​ក្បាល​នាគ មាន​ត្រឹម​ក្បាល​តែ​២​ប៉ុណ្ណោះ គឺ​ក្បាល​ផ្នែក​កណ្តាល និង​ខាងស្តាំ ក្នុង​ចំណោម​នាគ​ក្បាល​៧ ។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកជំនាញ​សន្និដ្ឋាន​ថា ជា​បំណែក​មួយ​របស់​ព្រះពុទ្ធ​ប្រក់​នាគ គឺ​មុខ​ថ្ម​មាន​ទំហំ​ត្រូវ​គ្នា​សាច់​ថ្ម​តែ​មួយ រួម​ទាំង​ក្បូរក្បាច់​ក្នុង​ទម្រង់​ដូច​គ្នា ។ តាម​ស្ថានភាព​នៃ​បំណែក​ក្បាល​នាគ​កប់​នៅ​ក្នុង​ដី​នេះ គឺ​មានការ​រៀបចំ​ទុក​យ៉ាង​ត្រឹមត្រូវ ដែល​អ្នកជំនាញ​គិត​ថា បំណែក​រូប​នេះ ត្រូវ​បាន​គេ​កប់​ទុក​នៅ​ទីតាំង​នេះ ដោយ​ការ​គោរព ដែល​ប្រហែលជា​នៅ​ក្រោយ​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ពេល​ដែល​ផ្លាស់​ប្ដូរ​សាសនា​ពី​ពុទ្ធសាសនា​មហាយាន​ទៅ​ព្រហ្ម​សាសនា​វិញ ។

ក្រុមការងារ​សង្ឃឹមថា នឹង​អាច​រក​ឃើញ​ផ្នែក​ផ្សេង​ៗ​របស់​ពុទ្ធបដិមា​ប្រក់​នាគ​ដ៏​ធំ​មួយ​នេះ​បន្ថែម​ទៀត​នា​ពេល​អ​នាគ ដើម្បី​យក​មក​ផ្គុំ​ឡើង​វិញ​ឱ្យ​បដិមា​នេះ​ពេញ​រូបរាង​ទុក​ឱ្យ​ពុទ្ធសាសនិក​គោរព​បូជា​តាម​ជំនឿ ។

បុរាណ​វិទូ ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​បំណែក​ក្បាល​នាគ​ដ៏​សំខាន់​នេះ ក៏​រក​ឃើញ​បំណែក​ផ្សេង​ៗ​របស់​ពុទ្ធបដិមា និង​ចម្លាក់​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​មាន​ដូច​ជា ប្រអប់ដៃ ប្រអប់ជើង ដងខ្លួន ជើង​ទម្រ ព្រះ​សិរ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ