ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​មហិច្ឆតា​ប្រែក្លាយ​កំពង់​ផែ​​អាចឱ្យកប៉ាល់​ដឹក​ទំនិញ​មក​ផ្ទាល់​និង​ដឹក​ទៅ​កាន់​បណ្តា​កំពង់​ផែ​នានា​លើ​ពិភពលោក

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ តាម​រយៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​កម្ពុជា​ មាន​មហិច្ឆតា​ប្រែក្លាយ​កំពង់​ផែ​ដែល​អាច​ឲ្យ​កប៉ាល់​ដឹក​ទំនិញ​មក​ផ្ទាល់ និង​ដឹក​ទំនិញ​ទៅ​កាន់​បណ្តា​កំពង់​ផែនានា​នៅលើ​ពិភពលោក​បាន​។ ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណត​ផែន​កុងតឺន័រ​បន្ថែម​ប្រវែង​២៥៣​ម៉ែត្រ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ​នៅ​ខេត្ត​ព្រះ​សីហ​នុ ស​ម្តេច​ធិ​បតី​ហ៊ុន…

រាជធានី​ភ្នំពេញ ​៖​ តាម​រយៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​កម្ពុជា​ មាន​មហិច្ឆតា​ប្រែក្លាយ​កំពង់​ផែ​ដែល​អាច​ឲ្យ​កប៉ាល់​ដឹក​ទំនិញ​មក​ផ្ទាល់ និង​ដឹក​ទំនិញ​ទៅ​កាន់​បណ្តា​កំពង់​ផែនានា​នៅលើ​ពិភពលោក​បាន​។

ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណត​ផែន​កុងតឺន័រ​បន្ថែម​ប្រវែង​២៥៣​ម៉ែត្រ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ​នៅ​ខេត្ត​ព្រះ​សីហ​នុ ស​ម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​បាន លើក​ឡើង​ថា ​កម្ពុជា​បាន​កំពុង​តែ​កសាង​កំពង់​ផែ​ទឹក​ជ្រៅ​បន្ថែម​ ក្នុង​នោះ ​មាននៅ​ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែ​កំពង់​ផែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ គឺជា​កំពង់​ផែ​នាំមុខ​មួយ​មាន​សកម្មភាព​យូរឆ្នាំ​មក​ហើយ និង​មាន​សក្តានុពល ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ កំពង់​ផែ​ចំនួន​២៥៣​ម៉ែត្រ ​ដែល​សម្ភោ​ធ​ដាក់​ដំណើរការ​នៅ​ថ្ងៃនេះ​នឹង​ផ្តល់​ជា​ជម្រើស​បន្ថែម​សម្រាប់​បំពេញ​មុខងារ​របស់កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះ​សីហ​នុ​ក្នុង​គោលបំណង​ពង្រីក​សមត្ថភាព​នឹង​ធ្វើ​ទំនើប​កម្ម ដើម្បី​ឆ្លើយ​តបទៅ​នឹង​កំណើ​នកុង​តឺន័រ​ដែ​ល​ឆ្លង​កាត់​ប្រចាំឆ្នាំ​។

មុន​នឹង​ទទួល​បាន​លទ្ធផល​នោះ​ចំណត​ផែ​ថ្មី​ៗ​ជា​ជំ​ហាន នៅ​ពេល​អនាគត​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា​ «​រាជរដ្ឋាភិបាល​មាន​បំណង​បង្កើត ​និង​សាងសង់​កំពង់​ផែ​​ទឹក​ជ្រៅចំនួន​២ ឬ​៣​បន្ថែម​ទៀត​ ។ ការ​បង្កើត​នេះ ​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​ស្វ័​យ​ត​ព្រះ​សីហ​នុ​ទៅ​ជា​កន្លែង​ផ្ទេរ ផ្ទុក​ដ៏​សំខាន់​មួយ​របស់​កម្ពុជា និង​ជា​កំពង់ផែទឹក​ជ្រៅ​សូត្រ​នៅ​ក្នុង​តំបន់​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​ទំនិញ​ផ្ទាល់ ពី​កម្ពុជា​ទៅ​កាន់​កំ​ពង់​ផែនានា​នៅ​លើ​ពិភពលោក​»​។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​បន្ថែម​ថា​ « យើង​ត្រូវធ្វើ​កំពង់​ផែ​ជា​បី​ជំ​ហាន​ទៀត ប៉ុន្តែ​ប​ច្ចុ​ប្បន្ន ត្រូវ​ច្នៃ​នូវ​អ្វីដែល​មានអី​ញ្ចឹ​ង​ត្រូវ​ច្នៃ​កន្លែង​នេះ​រៀបចំ​ឲ្យ​ក្លាយជា​ផែន​ថែម​ទៀត ដើម្បី​ឆ្លើយ​តបនិង​តម្រូវការ
​របស់​យើង​។ ការ​ជីក​បន្ថែម​នោះ​បាន​ធ្វើពេល​នេះ​យើង​បាន​អនុញ្ញាត​ឲ្យ​កប៉ាល់ ប្រមាណ​១៨%​អាច​ចូល​មក​បាន ចំណែក​៨២% ត្រូវ​សាង​នៅ​ខាងក្រៅ ដោយ​ផ្ទេរ ដូច្នេះ​ការ​ដឹក ជញ្ជូន​ត្រូវ​ថ្លៃ​ជាង​»​។

សម្តេច​ធិ​បតី​ក៏​បាន​លើក​ឡើង​ទៀត​ថា​ នៅ​ពេល​ដែល​យើង​ជីក​ជម្រៅ​ដល់​១១.៥​ម៉ែត្រ​នោះ​នឹង​ធ្វើ​ឲ្យ​កប៉ាល់​ដែល​ដឹក​ក្នុង​ទ្វី​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​អាច​ដឹក​ចូល​មក​កាន់​កំពង់​ផែន​យើង​បាន​៤៩.២៥% ហើយ​នាវា​កម្រិត​ពិភពលោក​បាន​៣៨%​ ។

ការ​ដែល​កប៉ាល់​បាន​ចូល​មក​ដល់​ផ្ទាល់​កំពង់​ផែ នោះ​នឹង​ធ្វើ​ឲ្យ​មានការ​កាត់​បន្ថយ ថ្លៃ​ដឹក​ជញ្ជូន​ផង​ដែរ​។ ចំណត​ផែ​កុងតឺន័រ​បន្ថែម​ប្រវែង២៥៣ម៉ែត្រ​នេះ នឹង​ពង្រីក​សមត្ថភាព និង​ទំនើប​កម្ម កំពង់​ផែ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់​នា​ពេល​បច្ចុប្បន្ន មុន​នឹង​យើង​ទ​ទួ ល​បាន​សមិទ្ធផល​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ទាំង៣ជំហាន នា​ពេល​អនាគត​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា ដែល​បាននិង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ តាម​រយៈ​ផល​ចំណូល​អាជីវកម្ម​ដែលទទួល​បាន​ពី​កំណើន​បរិមាណ​ទំនិញ និងកុងតឺន័រ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ