ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៧​ថ្ងៃ​ ផ្សព្វផ្សាយ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុ វត្ថិ​ភាព​ជិត២៦០០​លើក

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទដ្ឋាន​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុ​វ ត្ថិ​ភាព ក្នុង​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទដ្ឋាន​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុ​វ ត្ថិ​ភាព ក្នុង​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ ក្រសួង​មហា​ផៃ្ទ បាន​ជុំរុញ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិ ភាព​បាន​ចំនួន ២,៥៦៤​លើក និង​មាន​អ្នកចូលរួម​ចំនួន​៩៥,៧៦៦​នាក់ ទូ​ទាំង​២៥​រាជធានី​-​ខេត្ត​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក​បណ្ឌិត ទូច សុ​ឃៈ ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ក្រសួង​មហា​ផៃ្ទ​ផ្សព្វ ផ្សាយ​បាន​ចំនួន ២៣៣​លើក អ្នកចូលរួម ១២,៤០៤​នាក់ មាន​២១​រាជធានី​ខេត្ត​។ -​ថ្ងៃ​ទី​២​កញ្ញា ចំនួន ៣៥៤​លើ អ្នកចូលរួម ១៥,៤៣២​នាក់ មាន​២២​រាជធានី​ខេត្ត​។ -​ថ្ងៃ​ទី​៣ ចំនួន ៣៩៦​លើក អ្នកចូលរួម​១៣,៤៩១​នាក់ មាន​២២ រាជធានី​ខេត្ត​។ -​ថ្ងៃ​ទី​៤ ចំនួន ៤១១​លើក អ្នកចូលរួម ១៤,០១៧​នាក់​។ -​ថ្ងៃ​ទី​៥ ចំនួន ៣៩៣​លើក អ្នកចូលរួម ១៤,១០៨​នាក់ មាន​២៣​រាជធានី​ខេត្ត​។ -​ថ្ងៃ​ទី​៦ ចំនួន ៤៨៧​លើក អ្នកចូលរួម ១៦,០១៦​នាក់ មាន​២២​រាជធានី​ខេត្ត និង​ថ្ងៃ​ទី​៧ ផ្សព្វផ្សាយ​បាន​ចំនួន ២៩០​លើក អ្នកចូលរួម ១០,២៩៨​នាក់ មាន​២២​រាជធានី​ខេត្ត​។

ដោយឡែក​ចំពោះ​បញ្ហា​នយោបាយ​វិញ លោក​បណ្ឌិត ទូច សុ​ឃ​: បានឱ្យ​ដឹង​ថា​ដើ ម​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ សភាពការណ៍​ស្ងប់ស្ងាត់ គ្មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ស្រប​ពេល​ដែ ល​ក្រសួង​មហា​ផៃ្ទ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​អិ​សន្តិ​បណ្ឌិត ស សុខា បាន​ចេញ​សេចក្តី​ប្រកា ស​បដិសេធ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ក្រុម​ជ្រុលនិយម​ក្រៅប្រទេស​មួយ ក្តាប់​តូច​ដែល​ប៉ុនប៉ង បំបែកបំបាក់ និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ ស្របគ្នា​នេះ​ដែរ ក្រសួង​មហា​ផៃ្ទ​ដែល​ដើរតួ​នាទី​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក៏​បាន​ដាក់​ចេញ​គោល ការណ៍​សំខាន់​ៗ ដើម្បី​ទប់ស្កាត់​បង្ការ និង​ការពារ​នូវ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ទាំងមូល មិន​ឱ្យ​មាន​បាតុភូត​អ្វី​កើត​ឡើងជា​ដាច់ខាត​។

ក្នុង​ន័យ​បន្ត​រក្សាសុខ​សន្តិភាព​ក្រោម​មគ្គទេសក៍​របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​សាធារណជន ទាំង​ក្នុង និង​ក្រៅ ប្រទេស មេត្តា​កុំ​ជឿ​លង់​លើ​ឧបាយកល​ដ៏​ខ្មៅ​ង​ងិ​តរបស់​ជន​អគតិ ដែល​តែងតែ ព្យាយាម​អូ សទាញ​ដោយ​ប្រើ​រូបភាព​ផ្សេង​ៗ ក្នុង​ចេតនា​ទុច្ចរិត​និង​មិន​ចង់ឱ្យ​ប្រទេស​របស់​យើង​បាន​សុខ ចម្រើន​។

ចំពោះ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព គឺ​ស្រប​ទៅ​នឹង​ទិស​ដៅ អាទិភាព​ទាំង​៦ ដែល​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​ដាក់​ចេញ​កាលពីដើម​អាណត្តិ​ទី​៧​នេះ ក្រោម​គោលការណ៍ «​សម្អាតផ្ទះ​យើង​» របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​ទស្សនៈ​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ឧបនាយក​រដ្ឋ មន្ត្រី​«​អ្វី​ៗ​ធ្វើ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ