ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងឈរ​នោ.ម​ដាក់​ផើងផ្កា​​មុខ​ហាង​គេ​រកស៊ី ផ្ទុះជម្លោះរវាងបុគ្គលិកហាង និងបុរសម្នាក់​ផ្អើល​

9 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ទៅ​ឈរ​នោម​ដាក់​ផើងផ្កា​ខាង​មុខ​ហាង​គេ​រកស៊ី ក្លាយជា​​ជម្លោះ​ប្រកែក​គ្នាជាមួយបុគ្គលិកហាង ​រហូត​បង្ក​ជា​ហិង្សា​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ហាង​ផឹកស៊ី ដែល​មាន​ស្លាក​យីហោ…


រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ទៅ​ឈរ​នោម​ដាក់​ផើងផ្កា​ខាង​មុខ​ហាង​គេ​រកស៊ី ក្លាយជា​​ជម្លោះ​ប្រកែក​គ្នាជាមួយបុគ្គលិកហាង ​រហូត​បង្ក​ជា​ហិង្សា​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ហាង​ផឹកស៊ី ដែល​មាន​ស្លាក​យីហោ ត្រូ​ទ្រី​ផាប់ ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​។.

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​​បុរសម្នាក់ និង​មិត្ត​ស្រី​របស់​​គេ​ ធ្វើ​ដំណើរ​មក​ខាង​មុខ​បរិវេណ​ហាង​ ដែលមាន​​ស្លាក​យីហោ ត្រូ​ទ្រី​ផាប់ ខណៈ​មក​ដល់​ខាង​មុខ​ហាង បុរស​​រូបនោះ​​បាន​ឈរ​នោម​ដាក់​ផើងផ្កា​នៅ​ខាង​មុខ​ហាង​ខាងលើ​នោះ​។ ភ្លាម​ៗ​នោះ​បុគ្គលិក​ដែល​នៅ​ខាងក្នុង​ហាង​ឃើញ​សកម្មភាព​បែប​នេះ ក៏​ចេញ​ទៅ​ស្តីអោយ​បុរស​​រូបនោះ ព្រោះ​ហាង​របស់​ខ្លួន​មិន​ទាន់​មាន​ភ្ញៀវ​ចូល​ផង បែរជា​​បុរសរូបនោះ​​ទៅ​ឈរ​នោម​បែប​នេះ គឺ​អាក្រក់​មើល​ណាស់ ។ និយាយ​រួច​ ស្រាប់តែ​ត្រូវ​​បុរសរូបនោះ​​ជេរ​ស្តីអោយ​បន្ថែម​ទៀត ទើប​ក្រុម​បុគ្គលិក​ហាង​ទ្រាំ​លែង​បាន​ក៏​នាំ​គ្នា​ព្រួត​វាយ​បុរស​​រូបនោះ​ បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង​។

បន្ទាប់​ពី​ត្រូវ​របួស​ បុរសរូបនោះ​​និង​មិត្ត​ស្រី​បាន បាន​លើក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ឡាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​រៀបរាប់​ពី​ហេតុការណ៍​ដែល​គេ​វាយ​ខ្លួន រួច​ក៏​នាំ​គ្នា​ទៅ​មន្ទីរពេទ្យ​ដើម្បី​លាង​របួស ។ បន្ទាប់​ពី​លាង​របួស​រួច ​បុរសរូបនោះ​​បាន​ទាក់ទង​ទៅ​កាន់​អ្នក​សារព័ត៌មាន ដើម្បី​ជួយ​ផ្សព្វផ្សាយ​អោយ​ខ្លួន ដោយ​ខ្លួន​បាន​វិល​ត្រឡប់​មក​ហាង​កើតហេតុ​វិញ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ក៏​បាន​ធ្វើការ​សាកសួរ​នាំ​ជាបឋម​ទើប​ដឹង​ថា មូលហេតុ​ដែល​គេ​វាយ គឺ​បុរស​រង​គ្រោះ​ទៅ​ឈរ​នោម​ដាក់​មុខ​ហាង​គេ នៅ​ពេល​គេ​ស្តីអោយ បែរជា​ជេរ​ស្តីអោយ​បុគ្គលិក​ហាងវិញ​ ទើប​គេ​ខ្វះ​ការ​អត់ធ្មត់​ក៏ព្រួត​វាយ​បែប​នេះ តែម្តង ។

បន្ទាប់មក សមត្ថកិច្ច​បានអោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទន្លេ បា​សាក់ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ