ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​របស់​វៀត​ណាម រង​ការ​បំផ្លា.ញ​ធ្ងន់ធ្ងរ​ដោយ​ព្យុះ​យ៉ាក​ជី

3 អាទិត្យ មុន

ប្រទេស​វៀតណាម ៖ ព្យុះសង្ឃរា​យ៉ាក​ជី (Yagi) បាន​ធ្វើ​ឱ្យ​ផ្ទះ​ជាង​១​ពាន់​ខ្នង​ក្នុង​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​របស់​វៀតណាម ដែល​មានឈ្មោះ​ថា បៃ​ឆាយ (Bai Chay) តាម​ប​ណ្តោ​ញ​ឆ្នេរសមុទ្រ​ហា​ឡុ​ង…

ប្រទេស​វៀតណាម ៖ ព្យុះសង្ឃរា​យ៉ាក​ជី (Yagi) បាន​ធ្វើ​ឱ្យ​ផ្ទះ​ជាង​១​ពាន់​ខ្នង​ក្នុង​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​របស់​វៀតណាម ដែល​មានឈ្មោះ​ថា បៃ​ឆាយ (Bai Chay) តាម​ប​ណ្តោ​ញ​ឆ្នេរសមុទ្រ​ហា​ឡុ​ង (Ha Long) រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយនៅ​ក្នុង​នោះ​ភោជនីយដ្ឋាន និង​បន្ទប់​សណ្ឋាគារ​ជា​ច្រើន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​។

ទីតាំង​លក់​ម្ហូបអាហារ​ដ៏​ពេញ​និយម​មួយ​នៅ​មុខ​សួន Sun World ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទាំង​ជាតិ និង​អន្តរជាតិ​ដ៏​ល្បី​នៅ​តំបន់ Bai Chay ត្រូវ​បាន​បំផ្លិចបំផ្លាញ បន្ទាប់​ពី​ព្យុះសង្ឃរា​យ៉ាក​ជី​បោកបក់​មក​លើ​ខេត្ត​ក្វា​ង​និ​ញ (Quang Ninh) កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ដោយ​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​ក្នុង​តំបន់​។ ឆ្នេរសមុទ្រ​ហា​ឡុ​ង ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) និង​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ខេត្ត​ក្វា​ង​និ​ញ ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ដោយ​ព្យុះសង្ឃរា​យ៉ាក​ជី​។

តំបន់​បៃ​ឆាយ ត្រូវ​បាន​ទទួលស្គាល់​ថា គឺជា​តំបន់​ទេសចរណ៍​ដ៏​រស់​រវើក​បំផុត​របស់​ទីក្រុង​ហា​ឡុ​ង គឺជា​កន្លែង​កម្សាន្ត​លំដាប់​ខ្ពស់ ដោយ​មាន​ផ្សារ​កៃ​ដាំ (Cai Dam) ដ៏​មមាញឹក ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​ផ្ទះសំណាក់ សណ្ឋាគារ និង​បារ​កម្សាន្ត​ជា​ច្រើន​។ ទោះ​យ៉ាងណា សង្កាត់​ដែល​ធ្លាប់តែ​មាន​ភាព​អ៊ូអរ ជា​កន្លែង​ដែល​ភោជនីយដ្ឋាន​មាន​ភ្ញៀវ​ចូល​យ៉ាងច្រើន​កុះករ​នោះ ត្រូវ​បាន​បន្សល់​ទុក​ត្រឹម​ការ​ខូចខាត​ពិបាក​នឹង​គណនា​។ ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​ជំហាន​បឋម​ថា អាជីវកម្ម​នីមួយ​ៗ បាន​រង​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​រាប់រយ​លាន​ដុ​ង ដែល​១០០​លាន​ដុ​ង ស្មើនឹង ៤.០៥៤​ដុល្លារ​អា​មេ​រិ​ក​។

ផ្លូវ​ជា​ច្រើន​ក្នុង​តំបន់​បៃ​ឆាយ ដែល​ធ្លាប់​មាន​អ្នក​មក​លេង​មមា​ញឹ​សម្រាប់​ឱកាស​បុណ្យ​ជាតិ ឬ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ឥឡូវនេះ​បន្សល់​ទុក​ការ​ខូចខាត​យ៉ាង​សោកស្តាយ​បំផុត​។ ស្រប​ពេល​ដែល​ដើមឈើ​ជា​ច្រើន​បាន​ដួល​រលំ​។

ដោយឡែក អ្នកតំណាង​ពី​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំមួយ​កន្លែង ដែល​មាន​ជិត​១០០​បន្ទប់ នៅ​ក្នុង​តំបន់​ទេសចរណ៍​បៃ​ឆាយ បាន​ពណ៌នា​ការ​ខូចខាត​ថា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ដោយ​បន្ទប់​ភាគច្រើន​ខូចខាត​ស្ទើរ​ទាំងស្រុង​។ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែកញ្ញា សណ្ឋាគារ​ជា​ច្រើន​នៅ​មិន​ទាន់​បញ្ចប់​ការ​វាយតម្លៃ​ទំហំ​ការ​ខូចខាត​ទាំងស្រុង​នៅឡើយ​ទេ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ភ្លៀង​ធ្លាក់​ខ្លាំង និង​ការ​ដាច់​ចរន្តអគ្គិសនី​បាន​បន្ត​ញាំញី​ដល់​តំបន់​បៃ​ឆាយ ដោយ​បង្អាក់​ប្រតិបត្តិ​ការណ៍​សម្អាត និង​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​សង្គ្រោះ​ចេញពី​ឥទ្ធិពល​របស់​ព្យុះ​យ៉ាក​ជី​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ