ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Yagi កើនឡើង​ដល់​៦៤​នាក់ នៅ​វៀតណាម​ខាងជើង

3 អាទិត្យ មុន

វៀតណាម ៖ ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​មក​ពី​ព្យុះ​ទី​ហ្វុ​ង Yagi កំពុង​បង្ក​ហានិភ័យ​បាក់​ដី​យ៉ាងធ្ងន់ធ្ងរ នៅ​ខេត្ត​ភាគ​ខាងជើង ប្រទេស​វៀតណាម ខណៈ​ដែល​ចំនួន​អ្នក​ស្លា​.​ប់ បាន​កើនឡើង​ដល់ ៦៤​នាក់​ហើយ…

វៀតណាម ៖ ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​មក​ពី​ព្យុះ​ទី​ហ្វុ​ង Yagi កំពុង​បង្ក​ហានិភ័យ​បាក់​ដី​យ៉ាងធ្ងន់ធ្ងរ នៅ​ខេត្ត​ភាគ​ខាងជើង ប្រទេស​វៀតណាម ខណៈ​ដែល​ចំនួន​អ្នក​ស្លា​.​ប់ បាន​កើនឡើង​ដល់ ៦៤​នាក់​ហើយ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាម Vnexpress ។

Yagi ជា​ព្យុះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​មួយ ដែល​បាន​បោកបក់​មក​លើ​ឆ្នេរ​ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម កាលពី​រសៀល​ថ្ងៃ​សៅរ៍ ។ មជ្ឈមណ្ឌល​ឧតុនិយម​វៀតណាម បាន​រាយការណ៍​ថា ព្យុះ​ទី​ហ្វុ​ង​នេះ ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពេញ​តំបន់ ដោយ​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​លើស​ពី​៣០០​មី​លី​ម៉ែត្រ នៅ​ចន្លោះ​ម៉ោង​៨​ព្រឹក​ថ្ងៃ​សៅរ៍ ដល់​ម៉ោង ៨​យប់​ថ្ងៃអាទិត្យ ។ តំបន់​ខ្លះ​ទៀត ឃើញ​មាន​ភ្លៀង​ធ្លាក់​ពី​៤៣០-៤៤០​មី​លី​ម៉ែត្រ ។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ព្យុះ​ទី​ហ្វុ​ង Yagi បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ៦៤​នាក់ នៅ​ទូ​ទាំង​ភាគ​ខាងជើង ប្រទេស​វៀតណាម ក្នុង​នោះ​មាន ៤៩​នាក់ បាន​ស្លា​.​ប់​ដោយសារ​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី​ភ្លាម​ៗ បន្ទាប់​ពី​ព្យុះ​នេះ បាន​ឆ្លងកាត់ ។

ក្នុង​ចំណោម​អ្នក​រង​របួស ចំនួន​២២៩​នាក់ មាន​១៥៧​នាក់ រស់នៅ​ខេត្ត Quang Ninh ដែល​ព្យុះ​ទី​ហ្វុ​ង Yagi បាន​វាយប្រហារ​ក្នុង​ល្បឿន​ខ្យល់​បក់​ឡើង​ដល់ ១៦៦​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។

ការ​ព្យាករណ៍​បង្ហាញ​ថា តំបន់​ភាគ​ពាយ័ព្យ រួម​ទាំង​ទីក្រុង​ទេសចរណ៍ Sa Pa នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ចាប់ពី​១០០-២០០​មី​លី​ម៉ែត្រ និង​អាច​លើស​ពី ៤០០​មី​លី​ម៉ែត្រ ត្រឹម​ថ្ងៃ​ចន្ទ​។ ភាគ​ឦសាន រួម​ទាំង​ឈូង​សមុទ្រ Ha Long ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ពី ២០-៥០​មី​លី​ម៉ែត្រ ដោយ​តំបន់​ខ្លះ​មាន​លើស​ពី ១០០​មី​លី​ម៉ែត្រ ។ តំបន់​ជួរ​ភ្នំ​ភាគ​ឦសាន នឹង​មាន​ភ្លៀង​ធ្លាក់​ពី ៦០-១២០​មី​លី​ម៉ែត្រ ជាមួយនឹង​កន្លែង​ខ្លះ ក៏​មាន​ភ្លៀង​ធ្លាក់​ជាង ២៥០​មី​លី​ម៉ែត្រ ។

ទីភ្នាក់ងារ​ឧតុនិយម បាន​ចេញ​ការ​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​រអិល​បាក់​ដី​នៅ​ក្នុង​ខេត្ត​ចំនួន​១៧ ក្នុង​ចំណោម ២៥​ខេត្ត នៅ​ភាគ​ខាងជើង​។

ព្យុះ​ទី​ហ្វុ​ង Yagi បាន​បង្កើន​ឥទ្ធិពល​ខ្លាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស​ប្តា​ហ៍​មុន ជាមួយនឹង​កម្លាំង​ខ្យល់​បក់​ឡើង​ដល់ ២០១ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង បាន​បណ្តាល​ឱ្យ​មានការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំង ដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។ ផ្ទះ​ជាង ៨,០១០​ខ្នង​បាន​រង​ការ​ខូចខាត ហើយ​ទូក​នេសាទ​ចំនួន ២៥​គ្រឿង​បាន​លិច នៅ​ក្នុង​ខេត្ត Quang Ninh​។ បែ​ចិញ្ចឹម​ត្រី​ជាង ១,១០០ ត្រូវ​ខូចខាត ។

ព្យុះ​នេះ ក៏​បាន​បង្ក​ការ​រំខាន​ដល់​ទូរគមនាគមន៍ នៅ​ក្នុង​ខេត្ត​នានា​រួម​ទាំង​ទីក្រុង​ហាណូយ ក៏​បាន​ជួប​ប្រទះ​ការ​ដាច់​ភ្លើង ដោយសារ​តែ​ការ​ខូចខាត​ដល់​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី ចំនួន​១៣៣​បង្គោល ។ គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ តំបន់​ជា​ច្រើន​ក្នុង​ខេត្ត Quang Ninh និង Hai Phong នៅ​តែ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ។

ក្នុង​វិស័យ​កសិកម្ម ដីស្រែ​ជិត ១១​ម៉ឺន​ហិ​កតា ត្រូវ​បាន​ទឹក​ជន់​លិច​។ តំបន់​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ រួម​មាន Hai Phong (៧,០០០​ហិ​កតា​), Thai Binh (២៩,០០០​ហិ​កតា​), Hung Yen (១២,១១០​ហិ​កតា​) និង Hai Duong (១៨,៥០០​ហិ​កតា​)​។ បន្ថែម​លើ​នេះ បន្លែ​ចំនួន ១៧,៩២០ ហិ​កតា និង​ដំណាំ​ហូប​ផ្លែ ៦,៩០០ ហិ​កតា ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ៕

Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ