ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើជិត២ម៉ឺនដើមបានដួលរលំ ដោយសារព្យុះសង្ឃរាYagi នៅក្រុងហាណូយ

3 ខែ មុន

វៀតណាម ៖ ទុក​ផ្ទួន​ៗ​ពេក​ហើយ​វៀតណាម​អើយ បន្ទាប់​ពី​ព្យុះសង្ឃរា Yagi បើក​ការ​វា​.​យ​ប្រហារ​បំ​ផ្លិ​ញ​បំផ្លាញ កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤ ហើយ​កំពុងថម​ថយឥទ្ធិពល​ទៅ​វិញ​បន្តិច​នោះ…

វៀតណាម ៖ ទុក​ផ្ទួន​ៗ​ពេក​ហើយ​វៀតណាម​អើយ បន្ទាប់​ពី​ព្យុះសង្ឃរា Yagi បើក​ការ​វា​.​យ​ប្រហារ​បំ​ផ្លិ​ញ​បំផ្លាញ កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤ ហើយ​កំពុងថម​ថយឥទ្ធិពល​ទៅ​វិញ​បន្តិច​នោះ ស្រាប់តែ​ពេល​នេះ អ្វី​ដែល​បន្ត​ប្រឈម​បំផុត​ខ្លាំង គឺ​គ្រោះ​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ដែល​បន្ត​កើតឡើង​ឡើង​រាប់​សិប​កន្លែង បង្ក​ហានិភ័យ​ដល់​ខេត្ត​សរុប​ចំនួន​១៧ ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​ជោគ​ជាំ ។

ជាក់ស្តែង ភ្លៀង​ធ្លាក់​ខ្លាំង​កំពុង​បន្ត​កើត​មាន​បង្ក​ជា​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី​ធ្ងន់ធ្ងរ នៅ​តាម​បណ្តោយ​ផ្លូវជាតិ ដែល​ជាប់​ជម្រាលភ្នំ ក្នុង​ខេត្ត Lang Son, Son La, Yen Bai, Thanh Hoa ។ ជា​ពិសេស​ទឹកជំនន់ ដែល​ហូរ​ចុះ​ពី​ភ្នំ​យ៉ាង​រហ័ស នៅ​ខេត្ត Lang Son និង ខេត្ត​Yen Bai បាន​ធ្វើ​ឱ្យ​ជន​លិច​ដល់​ដំបូលផ្ទះ​ឯណោះ ។

សាររ​ព័ត៌មាន​វៀតណាម VnExpress បាន​ដកស្រង់​របាយការណ៍​បច្ចុប្បន្ន​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ព្យុះសង្ឃរា Yagi ចេញផ្សាយ នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៤ បង្ហាញ​ថា ព្យុះ​Yagi ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ក្នុង​រយៈពេល​៣០​ឆ្នាំ បាន​ស​ម្លា​.​ប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់ និង​១៧៦​នាក់​រង​របួស ហើយ​ជន​រង​គ្រោះ​ភាគច្រើន គឺ​ដោយសារ​ដើមឈើ​រំលំ​សង្កត់ បំណាក់​ដី និង​លិច​ទូក ។

ប្រភព​ពី​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ ឱ្យ​ដឹង​ថា នៅ​ទូ​ទាំង​ក្រុង​ហាណូយ មាន​ដើមឈើ​ច្រើន​ជាង​១៧០០០​ដើម បាន​ដួល​រលំ ជា​ពិសេស​ដើមឈើ​បុរាណ​អាយុ​រាប់រយ​ឆ្នាំ ដែល​វៀតណាម​ខិតខំ​អភិរក្ស​ក៏​បាន​ប៉ើង​រលំ​ទាំង​ឬ​ស​គួរ​អោយ​សោកស្តាយ ។ របាយការណ៍​ពី​ក្រសួងការពារជាតិ​វៀតណាម​សង្កត់ធ្ងន់​ថា ខេត្ត Quang Ninh បាន​ទទួល​រង​ការ​វា​.​យ​ប្រហារ​ខ្លាំងក្លា​បំផុត និង​រង​ការ​ខូចខាត​ច្រើន​ជាងគេ​ក្នុង​នោះ​មាន​កប៉ាល់ និង​ទូក​ប្រមាណ​៣៨​បាន​លិច ឬ​រសាត់​បាត់​ស្រមោល​, បែរ​ចិញ្ចឹម​ត្រី​ជាង​១០០០​ទ្រង់ ត្រូវ​បាន​ខូចខាត និង​លិច​បាត់ ហើយ​ផ្ទះ​រាប់​ពាន់​ខ្នង​របើក​ដំបូល និង​ខូចខាត ។ បណ្តាញ​អគ្គិសនី​រង​ផល​ប៉ះពាល់​ជា​ខ្លាំង ដោយសារ​បាក់​បង្គោល​ភ្លើង​៤០១​ដើម និង​ខូចខាត​ស្ថានីយ​បំប្លែង​ចំនួន​២៧ ។ ចាប់ពី​រសៀល​ម្សិលមិញ​ដល់​យប់មិញ ខេត្ត​ទាំងមូល​នៃ​ខេត្ត Quang Ninh ទីក្រុង Hai Phong និង Thai Binh ត្រូវ​កាត់​ផ្តាច់​ចរន្តអគ្គិសនី ដើម្បី​ដោះស្រាយ​បញ្ហា និង​ធានា​សុវត្ថិភាព​ក្នុង​ពេល​មាន​ព្យុះ​។

គិត​ត្រឹម​ព្រឹក​នេះ តំបន់​ជា​ច្រើន​នៅ​តែ​គ្មាន​ភ្លើង ។ សេវ​ទូរស័ព្ទ និង​អ៊ិ​ន​ធឺ​ណេ​ត​ក៏​ត្រូវ​បាន​រំខាន​ផង​ដែរ​។ ស្រូវ និង​ដំណាំ​ចំនួន​ជាង​១២​ម៉ឺន​ហិ​កតា ត្រូវ​បាន​ជន់​លិច និង​ខូចខាត ខណៈ​ដើមឈើ​ហូប​ផ្លែ​៥០០០​ហិ​កតា ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ ដែល​មាន​ន័យ​ថា ក្រៅពី​ដើមឈើ​ជាង​១៧០០០០​ដើម​រលំ​ក្នុង​ទីក្រុង​ហាណូយ​ហើយ​នោះ ដើមឈើ​ដែល​បាក់​រលំ​អាច​ឈាន​ដល់​ខ្ទង់លាន​ដើម បើ​គិត​ទូ​ទាំង​ភាគ​ខាងជើង ។

នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​តាម​ប្រព័ន្ធ​អន​ឡាញ នាយក​រដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh បាន​ថ្លែង​ថា ព្យុះ​ទី​ហ្វុ​ង Yagi បាន​បោកបក់​មក​លើ​ដី​អស់​រយៈពេល​ជាង​មួយ​ថ្ងៃ​ហើយ ដែល​បណ្តាល​ឱ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​ខេត្ត​នៅ​តំបន់​ភ្នំ​ភាគ​ខាងជើង ដោយ​លោក ស្នើ​ឱ្យ​អាជ្ញាធរ​ក្នុង​តំបន់​រង​គ្រោះ​ចាត់វិធានការ​ស្តា រ​និង​ផ្តល់​អង្ករ​បម្រុង​ជា​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុ​ង​យ៉ា​ជី ។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​ព្យាករណ៍​ធនធានទឹក និង​ឧតុនិយម បាន​និយាយ​ថា ខ្យល់ព្យុះ Yagi មាន​ទំហំ​ធំ​ណាស់ ដែល​គ្របដណ្តប់​លើ​ភាគ​ខាងជើង​ទាំងមូល និង​តំបន់​ភាគ​កណ្តាល​ខាងជើង ដែល​មាន​ស្ថានភាព​អាកាសធាតុ​អំណ​យ​ផល ដែល​ធ្វើ​ឱ្យ​ព្យុះ​មិន​ងាយ​នឹង​ថមថយ​ឥទ្ធិពល​នោះ​ទេ ។

ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​បាន​ព្យាករណ៍​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាង​មុខ ដំណើរ​របស់​ព្យុះ​ទី​ហ្វុ​ង Yagi នឹង​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​វាលទំនាប​កណ្តាល និង​តំបន់​ភ្នំ​នៃ​ភាគ​ខាងជើង ដោយ​មាន​ភ្លៀង​ធ្លាក់​ជា​មធ្យម​ក្នុង​រយៈពេល 24 ម៉ោង​រហូត​ដល់ 100-១៥០ ម​ម និង​នៅ​កន្លែង​ខ្លះ​រហូត​ដល់ ច្រើន​ជាង ២០០ ម​ម ៕ អត្ថបទ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា


កែសម្រួលដោយ