ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដាក់​គោល​ដៅ​ត្រួតពិនិត្យ​អាវុ.ធ​ជាតិ​ផ្ទុះ និង​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ (ខ​.​ម) ក្លែងក្លា.យ

2 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កម្លាំង​កងរាជអាវុធហត្ថ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ដាក់​កម្លាំង​ល្បាត​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ ដើម្បី​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន ការ​ចរាចរ​អាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ និង​ស្លាក​លេខ​ខេមរភូមិន្ទ​( ខ​.​ម​.) ក្លែងក្លាយ​ដែល​បំពាក់​លើ​រថយន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​។ លោក​ឧត្តមសេនីយ៍…

ខេត្តកំពង់ស្ពឺ​៖ កម្លាំង​កងរាជអាវុធហត្ថ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ដាក់​កម្លាំង​ល្បាត​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ ដើម្បី​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន ការ​ចរាចរ​អាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ និង​ស្លាក​លេខ​ខេមរភូមិន្ទ​( ខ​.​ម​.) ក្លែងក្លាយ​ដែល​បំពាក់​លើ​រថយន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​។

លោក​ឧត្តមសេនីយ៍ ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ថា​ក្រោយ​ទទួល​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជា​ការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ការ​ណែនាំ​ពី​អភិបាលខេត្ត​កំពង់ស្ពឺ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​បាន​ចេញ​ល្បាត​ប្រចាំ​តាម​គោលដៅ​សំខាន់​ៗ​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទល្មើស​នានា ដែល​ប៉ុនប៉ង​យាយី​ដល់​សេចក្តីសុខ សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ជាមួយនឹង​ប្រតិបត្តិការ​ល្បាត​នេះ​ដែរ កម្លាំង​អាវុធហត្ថ​ខេត្ត​ក៏​បាន​ធ្វើការ​ឆែកឆេរ​និង​ត្រួតពិនិត្យ​នូវ​រាល់​រថយន្ត​ដែល​ចរាចរណ៍​នៅ​ពេល​យប់​ដើម្បី​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន ការ​ចរាចរ​អាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​បំណង​ទុច្ចរិត ពិសេស​គឺ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​ស្លាក​លេខ ខេមរភូមិន្ទ​ក្លែងក្លាយ​បំពាក់​លើ​រថយន្ត​ដោយ​ខុសច្បាប់​។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ ម៉េ​ង ស្រ៊ុ​ន ក៏​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ប្រតិបត្តិការ​ច្រើន​ថ្ងៃ​កន្លង​មកនេះ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​នៅ​មិន​ទាន់​រក​ឃើញ​វត្ថុ​តាង​ល្មើស​ខាងលើ​នោះ​ទេ ទាំង​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ខ្ពស់​ពី​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត ពិសេស​គឺ​ស្លាក​លេខ​ខេមរភូមិន្ទ​( ខ​.​ម​. ) ដែល​ជា​ស្លាក​លេខ​អង្គភាព​ខេមរភូមិន្ទ​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ