ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យឆេះ​បន្ទប់​​ជួលក្នុង​បុរី​ដឺ​ផាក​ស៊ី​ធី​ ផ្អើលក្រុងប៉ោយប៉ែត

4 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ​៖​អគ្គី​ភ័យ​បាន​ឆាបឆេះ​បន្ទប់​ចួ​ល​ដែល​ជនជាតិ​ចិន​ស្នាក់​នៅ​បុរី​ដឺ​ផាក​ស៊ី​ធី​ត្រូវ​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេល​ខូចខាត​អស់​សម្ភារៈ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ក្រុម​អន្តរាគមន៍​បាន​ប្រាប់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​បន្ទប់​ជួល​របស់​ជនជាតិ​ចិន​ជួល​ស្នាក់​នៅ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ហើយ​ក្រុម​អន្តរាគមន៍​របស់​លោក នួន នី​គី​ដា បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​និង​ក្រុម​អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង​មាន​កង​រា​អាវុធហត្ថ​និង​នគរបាល យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ប្រជាពលរដ្ឋ​បាន​បាញ់​ទឹក​ពន្លត់​ទាន់​ពេល​មិន​បណ្តាល​រាលដាល​ឆាបឆេះ​ដល់​បន្ទប់​ដ៍ទៃ​។…

បន្ទាយ​មាន​ជ័យ​៖​អគ្គី​ភ័យ​បាន​ឆាបឆេះ​បន្ទប់​ចួ​ល​ដែល​ជនជាតិ​ចិន​ស្នាក់​នៅ​បុរី​ដឺ​ផាក​ស៊ី​ធី​ត្រូវ​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេល​ខូចខាត​អស់​សម្ភារៈ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រុម​អន្តរាគមន៍​បាន​ប្រាប់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​បន្ទប់​ជួល​របស់​ជនជាតិ​ចិន​ជួល​ស្នាក់​នៅ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ហើយ​ក្រុម​អន្តរាគមន៍​របស់​លោក នួន នី​គី​ដា បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​និង​ក្រុម​អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង​មាន​កង​រា​អាវុធហត្ថ​និង​នគរបាល យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ប្រជាពលរដ្ឋ​បាន​បាញ់​ទឹក​ពន្លត់​ទាន់​ពេល​មិន​បណ្តាល​រាលដាល​ឆាបឆេះ​ដល់​បន្ទប់​ដ៍ទៃ​។

ក្រុម​សង្គ្រោះ​បាន​បញ្ជាក់​ថា​៖​អគ្គី​ភ័យ​ដែល​ឆាបឆេះ​បន្ទប់​ជួល​បុរី​ផាក​ស៊ី​ធី​អគារ​ជាន់​ទី​២​ផ្ទាល់​ដី​ដែល​បណ្តាល​ខូចខាត​សម្ភារៈ​ក្នុង​បន្ទប់​អស់ទាំង​ស្រុង​នៅ​ពេល​ម្ចាស់​មិន​នៅ​ចេញ​មក​ខាងក្រៅ​ដែល​មិន​ទាន់​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​តែ​ព័ត៌មាន​បឋម​អាច​បណ្តាល​មក​ពី​សាក​ថ្ម​ទូរស័ព្ទ​លើ​ពូក​បណ្តាល​ឆ្លង​ចរន្ត​និង​ផ្ទុះ​ថ្ម​ទូរស័ព្ទ​រឺ​ជក់បារី​ពន្លត់​លើ​ពូក​ទើប​បង្ក​អោយ​ឆាបឆេះ​តែ​សំណាង​ជួយ​អន្តរាគមន៍​បាន​ទាន់​ពែ​ល​មិន​រាលដាល​ឆេះ​បន្ទ​ប​ផ្សេង​ទៀត​។

ក្រុម​សង្គ្រោះ​បញ្ជាក់​ថា​៖​ក្រុម​អន្តរាគមន៍​ជួយ​ពន្លត់អគ្គីភ័យ​ដែល​ឆាបឆេះ​បន្ទប់​ជនជាតិ​ចិន​ជួល​ប្រើប្រាស់​រថយន្ត​ពន្លតអគ្គីភ័យ​ក្រុម​អន្តរា​គមន៍​របស់​លោក នួន នី​គី​ដា ១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​២​ឡាន​និង​កម្លាំង​អន្តរាគមន៍​ជា​ច្រើន​អ្នក​បាន​ជួយ​ពន្លត់​បាន​ទាន់​ពេល​ហើយ​មិន​បង្ក​អោយ​ឆាបឆេះ​ដល់​បន្ទប់​ផ្សេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ