ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារយកមកប្លុងចោលនៅផ្លូវព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​សាច់ញាតិ​អោយ​ម៉ូតូ​កង់​បី​ដឹក​យក​មក​ប្លុង​ចោល បង្ក​អោយ​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​សួរនាំ​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ទល់មុខ​វិហារ​ឥ​ស្លា​ម…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​សាច់ញាតិ​អោយ​ម៉ូតូ​កង់​បី​ដឹក​យក​មក​ប្លុង​ចោល បង្ក​អោយ​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​សួរនាំ​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ទល់មុខ​វិហារ​ឥ​ស្លា​ម ផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រស់នៅ​ម្តុំ​នោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បាន​ដឹក​ស្ត្រី​ខាងលើ យក​មក​ទម្លាក់​ចោល នៅ​មុខ​វិហារ​ឥ​ស្លា​ម ហើយ​ក៏​បើក​ម៉ូតូ​ទៅ​បាត់​តែ​ម្តង​ទៅ ។

ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​បែប​នេះ ហើយ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​មើល​ស្ត្រី​ខាងលើ​នៅ​ដេក​លើ​ចិញ្ចើម​ផ្លូវ ពេល​សមត្ថកិច្ច​ទៅ​ដល់​បានឃើញ​មាន​កាបូប​ខោអាវ​មួយ កង្ហារ​មួយ​គ្រឿង កន្ថោរ​មួយ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ។

ករណី​នេះ​ផង​ដែរ អាជ្ញាធរ​ឲ្យ​ដឹង​ថា ស្ត្រី​ខាងលើ​ត្រូវ​បាន​សាច់ញាតិ​អោយ​ដឹក​តាម​រថយន្តឈ្នួល​ចេញពី​ខេត្តសៀមរាប មក​ភ្នំពេញ ហើយ​មក​ដល់​ភ្នំពេញ​ក៏​បានអោយ​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​យក​មកប្លុង​ចោល​នៅ​ផ្លូវ​៣៦៩​ទល់មុខ វិហារ​ឥ​ស្លា​ម​តែ​ម្តង​ទៅ ។

ពាក់​ព​ន្ធ័​ករណី​នេះ​ផង​ដែរ រង់ចាំ​ទាក់ទង​រក​សាច់ញាតិ​រហូត​ដល់​ម៉ោង​១២​អធ្រាត្រ មិន​បាន លោក​មេ​ប៉ុស្តិ៍​ព្រែក​ប្រា សម្រេច​យក​រថយន្ត​ផ្ទាល់ខ្លួន​ដឹក​យក​ស្ត្រី​ខាងលើ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ​ជា​បណ្ដោះអាសន្ន​សិន ហើយ​រង់ចាំ​ស្វែងរក​សាច់ញាតិ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ