ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​យល់​ថា​សហ​ភាព​អឺរ៉ុប​គួរ​បិទ​មា​ត់​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

2 អាទិត្យ មុន

ទី​ក្រុង​ប៉េកាំង​៖ ប្រទេស​ចិន​​ជំរុញ​ឱ្យ​សហ​ភាព​អឺរ៉ុប​ប្រកាន់​គោល​ជំហរ​ប្រាកដ​និយម និង​យុត្តិ​ធម៌​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ត្រូវ​តែ​​​និយាយ និង​ធ្វើ​សកម្ម​ភាព​​​ដោយ​ប្រយ័ត្ន​ប្រយែង​​នៅ​ក្នុង​បញ្ហា​នេះ​។ ប្រទេស​ចិន​​​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​សហ​ភាព​អឺរ៉ុប​ធ្វើ​អត្ថា​ធិប្បាយ​​នយោបាយ​ពាក់​ព័ន្ធ​នឹង​ឧបទ្ទវ​ហេតុ​​រវាង​ទូក​ល្បាត​ចិន និង​ហ្វ៊ីលីពីន​​​កាល​ពី​ចុង​សប្ដាហ៍​​​មុន​​។ ប្រទេស​ចិន​​មាន​អារម្មណ៍​អាក់​អន់​ស្រពន់​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​សហ​ភាព​អឺរ៉ុប​​និយាយ​ចោទ​ប្រកាន់​ចិន​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​ចិន​​រៀប​រាប់​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ផ្ញើ​​ជូន​​សហ​ភាព​អឺរ៉ុប​។ សេច​ក្ដី​ថ្លែង​ការណ៍​នោះ​រៀប​រាប់​ថា​សហ​ភាព​អឺរ៉ុប​​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។​​…

ទី​ក្រុង​ប៉េកាំង​៖ ប្រទេស​ចិន​​ជំរុញ​ឱ្យ​សហ​ភាព​អឺរ៉ុប​ប្រកាន់​គោល​ជំហរ​ប្រាកដ​និយម និង​យុត្តិ​ធម៌​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ត្រូវ​តែ​​​និយាយ និង​ធ្វើ​សកម្ម​ភាព​​​ដោយ​ប្រយ័ត្ន​ប្រយែង​​នៅ​ក្នុង​បញ្ហា​នេះ​។ ប្រទេស​ចិន​​​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​សហ​ភាព​អឺរ៉ុប​ធ្វើ​អត្ថា​ធិប្បាយ​​នយោបាយ​ពាក់​ព័ន្ធ​នឹង​ឧបទ្ទវ​ហេតុ​​រវាង​ទូក​ល្បាត​ចិន និង​ហ្វ៊ីលីពីន​​​កាល​ពី​ចុង​សប្ដាហ៍​​​មុន​​។

ប្រទេស​ចិន​​មាន​អារម្មណ៍​អាក់​អន់​ស្រពន់​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​សហ​ភាព​អឺរ៉ុប​​និយាយ​ចោទ​ប្រកាន់​ចិន​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​ចិន​​រៀប​រាប់​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ផ្ញើ​​ជូន​​សហ​ភាព​អឺរ៉ុប​។ សេច​ក្ដី​ថ្លែង​ការណ៍​នោះ​រៀប​រាប់​ថា​សហ​ភាព​អឺរ៉ុប​​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។​​ ហេតុ​នេះ​​​អឺរ៉ុប​ក៏​គ្មាន​សិទ្ធិ​និយាយ​អំពី​បញ្ហា​នេះ​ដែរ​។

ប្រទេស​ចិន​យល់​ថា​​ករណី​​​ដែល​​សហ​ភាព​អឺរ៉ុប​ចូល​ចិត្ត​បំផ្លោង​វោហារ​សាស្ត្រ​ស្ដី​ពី ​«​សេរី​ភាព​ខាង​ការធ្វើ​នាវា​ចរណ៍​​នៅ​សមុ​ទ្រ​ចិន​ខាង​ត្បូង​​» ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍​​សម្រាប់​ខ្លួន​ឯង និង​ក៏​គ្មាន​​លើក​មុខ​​មាត់​អឺរ៉ុប​នៅ​លើ​ឆាក​អន្តរ​ជាតិ​នោះដែរ​​​។ សូម​រំលឹក​ថា​តាម​រយៈ​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​ទូក​ល្បាត​ចិន និង​ហ្វ៊ីលីពីន​​នៅ​លើ​ផ្ទៃ​សមុទ្រ​មាន​ជម្លោះ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​​​នោះ ​​ភាគី​ម្ខាង​ៗ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​គូ​បដិ​បក្ស​មាន​ចេតនា​ជិះ​ទូក​ទៅ​បំបុក​ភាគី​ម្ខាង​ទៀត​។

ឧប​ទ្ទ​វ​ហេតុ​នោះ​ជា​ស្រឡាយ​ព្រឹត្តិ​ការណ៍​​ដែល​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​ជា​បន្ត​បន្ទាប់​។ ​គិត​ទាំង​ហេតុ​ការណ៍​​​បុក​គ្នា​នៅ​ក្បែរ​ប្រជុំ​កោះ​សាប៊ីណា (Sabina) នោះ​​ទៀត ចិន និង​ហ្វ៊ីលីពីន​ប៉ះ​ទង្គិច​គ្នា​៥​ដង​នៅ​ក្នុង​ខែ​សីហា​​។ ដោយ​សារ​ទើស​ភ្នែក​នឹង​បញ្ហា​នេះ សហ​ភាព​អឺរ៉ុប​ក៏​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​សូម​ថ្កោល​ទោស​​ការ​ធ្វើ​សកម្ម​ភាព​​ដ៏​គ្រោះ​ថ្នាក់​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​​ទូក​ល្បាត​​​ចិន​ទៅ​លើ​​​ទាហាន​ហ្វ៊ីលីពីន​។ ​អឺរ៉ុប​យល់​ថា​ហ្វ៊ី​លី​ពីន​ធ្វើ​សកម្ម​ភាព​​​ដោយ​ស្រប​ច្បាប់​។​

អឺរ៉ុប​ថ្លែង​ថា «​ហេតុ​ការណ៍​ថ្មី​ៗ​នេះ​រវាង​ចិន​ និ​ងហ្វ៊ីលីពីនបាន​បង្ក​​បញ្ហា​សម្រាប់​សុវត្ថិ​ភាព​លំហ​សមុទ្រ​ និង​ជា​ការ​រំលោភ​​​សិទ្ធិ​បើក​បរ​​នាវា​ និង​យន្ត​ហោះ​ដោយ​សេរី​ដូច​ដែលមាន​ចែង​នៅ​ក្នុង​ច្បាប់​អន្ត​ជាតិ​»។ ចំពោះ​សំណួរ​ថា​តើ​អឺរ៉ុប​ឆ្លើយ​តប​បែប​ណា​ចំពោះ​ចិន? អ្នក​នាំ​ពាក្យ​​​អឺរ៉ុប​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា​អឺរ៉ុប​​មាន​តួ​នាទី​សំខាន់​​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព​ និង​សន្តិ​សុខ​នៅ​ទ្វីប​អាស៊ី​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​​​បន្ថែម​ទៀត​ថា​តាម​ពិត​ទៅ ទំនិញ​​មួយ​ផ្នែក​ធំ​របស់​​សហ​ភាព​អឺរ៉ុប​បើក​ចេញ​ចូល​តាម​ច្រក​សមុទ្រ​ចិន​ខាង​ត្បូង​។ សហ​ភាព​អឺរ៉ុប​សូម​អំពាវ​នាវ​ឱ្យ​ភាគី​ជម្លោះ​បន្ធូរ​ដៃ​ខ្លះ​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​។ អឺរ៉ុប​នៅ​តែ​ប្ដេជ្ញា​គាំទ្រ​ក្រុម​ប្រទេស​ជា​ដៃ​គូ​របស់​ខ្លួន​ដែល​គ្រាន់​តែ​​ចង់​ប្រើ​ប្រាស់​​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​​នៅ​ក្នុង​តំបន់​ និង​នៅទី​កន្លែង​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ