ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វក ថោះ និង​មមែ ក្នុង​១​ជីវិត នឹង​មិន​ខ្វះ​ទ្រព្យ​ចូល​ទេ ព្រោះ​មានចិត្ត​ដែល​ល្អ

2 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំវក បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំវក មាន​ខួរក្បាល​ដែល​ឆ្លាត​ខ្លាំង ថែម​ទាំង​មាន​និស្ស័យ​ខ្ពស់​ជាមួយ​លាភ​តាំងពី​កើតមក​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ងាយ​ចំណេញ​បាន​ប្រាក់​ណាស់ ហើយ​អាច​សន្សំ​បាន​ច្រើន​ទៀត​ផង​។ ឆ្នាំថោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំវក

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំវក មាន​ខួរក្បាល​ដែល​ឆ្លាត​ខ្លាំង ថែម​ទាំង​មាន​និស្ស័យ​ខ្ពស់​ជាមួយ​លាភ​តាំងពី​កើតមក​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ងាយ​ចំណេញ​បាន​ប្រាក់​ណាស់ ហើយ​អាច​សន្សំ​បាន​ច្រើន​ទៀត​ផង​។

ឆ្នាំថោះ

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំថោះ មានចិត្ត​ល្អ ថែម​ទាំង​ប្រកាន់​យុត្តិធម៌​។ ជា​ពិសេស មិន​ថា​គេ​ធ្វើ​អ្វី​ទេ តែង​គិតដល់​អ្នក​ដទៃ​មុនគេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដទៃ​ច្រើន​ណាស់​។ ដូចនេះ ក្នុង​មួយ​ជីវិត​នឹង​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។

ឆ្នាំមមែ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំមមែ មានគំនិត​ម៉ត់ចត់ ថែម​ទាំង​មានចិត្ត​ដែល​ល្អ ដោយ​តែង​ជួយ​អ្នក​ដទៃ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ចំណេញ​ប្រាក់​បាន​ស្រួល​។ ដូចនេះ គេ​នឹង​មិន​ខ្វះ​លុយ​ចាយ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ