ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង ៖​ ការ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ

4 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ​ការ​សម្រេចចិត្ត​ចូលរួម​ជីវី​ភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ​។ បងប្អូន​នឹង​ក្លាយជា​សាច់ញាត្តិ ជាម​ហា​គ្រួសារ​តែ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា យើង​នឹង​រួម​គ្នា កសាង​ជាតិ មាតុភូមិ ការពារ​ផលប្រយោជន៍​ជាតិ…

​រាជធានីភ្នំពេញ​ ៖ ​ការ​សម្រេចចិត្ត​ចូលរួម​ជីវី​ភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ​។ បងប្អូន​នឹង​ក្លាយជា​សាច់ញាត្តិ ជាម​ហា​គ្រួសារ​តែ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា យើង​នឹង​រួម​គ្នា កសាង​ជាតិ មាតុភូមិ ការពារ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាជន ដើម្បី​អោយ​កម្ពុជា​អាច​សំរេច​បាន​នូវ​ម​ហិច​តា​របស់​ខ្លួន ក្នុង​ការ​កែប្រែ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​ក​ណ្ត​ល និង​ជា​ប្រធាន​គណៈបក្ស​រាជធានី​ភ្នំពេញ ខណៈ​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨៥៧​រូប មក​ពី​១៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​០១​ខែកញ្ញា​ឆ្នាំ ២០២៤​នេះ នៅ​មន្ទីរ​គណៈកម្មាធិការ​គណបក្សប្រជាជន​​កម្ពុជា​រាជធានី​ភ្នំពេញ​។

ឯកឧត្ដម​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​បន្ត​ថា​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ដែល​បាន​បាត់បង់​សន្តិភាព​ជាង​៥០០​ឆ្នាំ មក​ជា​ប្រទេស​មាន​សន្តិភាព​ពេញលេញ នៅ​ឆ្នាំ​១៩៩៨​និង​បាន​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​នេះ អោយ​មាន​ភាព​រីក​ចំរើន​រុងរឿង និង​ធ្វើ​អោយ កម្ពុជា​ស្មើមុខស្មើមាត់​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​។

បន្ថែម​ពី​នេះ​ទៀត ឯកឧត្ដម​ឃួ​ង ស្រេង ក៏​បាន​លើក​ឡើង​ពី​ប្រវត្តិ​របស់គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បក្ស​មួយ​នេះ​មាន​អាយុ​៧៣​ឆ្នាំ​ហើយ ហើយ​កាលពី​៤៥​ឆ្នាំ​មុន ពោល​គឺ​នៅ​ឆ្នាំ​១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត និង​បាន​បន្ត​បង្កើត​ស្នាដៃ​ដ៏​ធំធេង​សំរាប់​ជាតិ មាតុភូមិ​យ៉ាងច្រើន​បន្ថែម​ទៀត​។

ក្នុង​ឱកាស​នោះ​ឯកឧត្ដម​ឃួ​ង ស្រេង បាន​ដឹកនាំ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ប្រកាស​គាំទ្រ​លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ CLV DTA ដោយ​ជឿជាក់​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្នុង​ពិធី​នោះ​ដែរ តំណាង​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៨៥៧​រូប បាន​លើក​ឡើង​ថា​៖ ការ​សម្រេចចិត្ត​ចូលរួម​ជីវី​ភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​មានឱកាស​បាន​ចូលរួម​កសាង​ជាតិ​មាតុភូមិ​។​

យើងខ្ញុំ​ទាំ​អស់​គ្នា​ប្តេជ្ញា​ចិត្ត អនុវត្ត​តាម​គោលនយោបាយ​របស់​បក្ស គាំទ្រ​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​,​គាំទ្រ លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ CLV DTA ដោយ​ជឿជាក់​ទៅ​លើ​រាជរដ្ឋាភិបាល​និង​គាំទ្រ​ជាមួយនឹង​ការ​ចូលរួម​«​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ