ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាស់កម្ពស់​​អាជីវករ​ទិញ​-​លក់​ទូរស័ព្ទ​ម្នាក់ ពី​បទ​.​ឆ​បោក​

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​អាជីវករ​ទិញ-លក់​ទូរស័ព្ទ​ម្នាក់ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣៩E0z​ ផ្លូវ​១៦៦ សង្កាត់​អូរ​ប្ញ​ស្សី​ទី​២…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​អាជីវករ​ទិញ-លក់​ទូរស័ព្ទ​ម្នាក់ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣៩E0z​ ផ្លូវ​១៦៦ សង្កាត់​អូរ​ប្ញ​ស្សី​ទី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​.​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ចេញ​សែក​ស្អុយ​ប្រមាណ​ជិត​៤ម៉ឺន​ដុល្លារ​អា​មេ​រិក ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៤៩C​ផ្លូវ​លេខ​២៦១ សង្កាត់ បឹង​សាឡា​ង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ និង​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ការ​ឃាត់ខ្លួន​នោះ​ សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លេខ៦៣៤«​អ​»​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៣ របស់​លោក ស៊ិ​ន សុវណ្ណ​រ័​ត្ន ចៅក្រម​ជំនុំជម្រះនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស អាយុ​៤៣ឆ្នាំ ​មុខរបរជា​អាជីវករទិញ-លក់​ទូរស័ព្ទ ។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ត​កិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ ហេង វិចិត្រ បាន​យក​ទូរស័ព្ទ​ដៃ​ទំនើប​ជា​ច្រើន​គ្រឿង ពី​ដើមបណ្តឹង​ឈ្មោះ ជា រតនៈ មុខរបរ​ជា​អាជីវករ​លក់​ទូរស័ព្ទ​ដូច​គ្នា ដែក​មាន​ទឹកប្រាក់​ប្រមាណ​សរុប​ជាង​៤ម៉ឺន​ដុល្លារ​អា​មេ​រិក ដើម្បី​យក​ទៅ​ចែកចាយ និង​លក់​បន្ត ។

ដោយ​មានការ​ជឿ​ទុកចិត្ត​គ្នា ពេល​នោះ ​ជនសង្ស័យ​មិន​ទាន់​បាន​ទួ​ទាត់​ប្រាក់​ឲ្យ​ទៅ​ដើមបណ្តឹង​ទេ ក្រោយមក​ម្ចាស់បំណុល ​ក៏​បាន​ទារប្រាក់​ថ្លៃ​លក់​ទូរស័ព្ទ​នោះ​វិញ ហើយ​ជនសង្ស័យ​ក៏​បាន​ចេញ​មូល​ប្ប​ទាន​ប័ត១​សន្លឹក​ឲ្យ​ទៅ​ជន​រង​គ្រោះ ទីបំផុត​មូល​ប្ប​ទាន​ប័ត​១​សន្លឹក​នោះ​ជា​សែក​ស្អុយ ទើបត្រូវ​បាន​ដើមបណ្តឹង​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ ការ​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ ​ត្រូវ​បាន​ឃាត់ខ្លួន និង​វាស់កំពស់​រួចរាល់​ហើយ នឹង​ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ស្អែក​នេះ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ