រាជធានីភ្នំពេញ ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតពីថ្ងៃទី១៧ ខែសីហា មកដល់ថ្ងៃទី២២ ខែសីហានេះ យុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ សម្រេចបាន៦៣សង្កាត់ ក្នុង៧ខណ្ឌ ។
ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសុខមាលភាពប្រជាពលរដ្ឋ បានចាត់ឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច(ង៧០) ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសបានជាច្រើនខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអោយដឹងថា លទ្ធផល នៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរសុខាភិបាលរាជធានី សហការជាមួយកងពលតូច លេខ៧០ និងអាជ្ញាធរដែនដី បានចុះបាញ់ថ្នាំមូស ជូនប្រជាពលរដ្ឋបាន១២សង្កាត់ ក្នុងខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ សង្កាត់ក្រាំងធ្នង់, សង្កាត់ឈ្មួញ, សង្កាត់កាកាបទី២, សង្កាត់ច្រាំងចំរេទី១, សង្កាត់ផ្សារដេប៉ូទី២, សង្កាត់ផ្សារដើមគរ, សង្កាត់ទំនប់ទឹក, សង្កាត់ផ្សារថ្មីទី២, សង្កាត់បឹងរាំង, សង្កាត់ផ្សារកណ្តាលទី១, សង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ។
ចំពោះលទ្ធផល នៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋាននៅថ្ងៃទី២១ ខែសីហា វិញ បានចំនួន១២សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ។ រួមមាន ៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ច្រាំងចំរេះទី២, សង្កាត់ស្វាយប៉ាក, សង្កាត់ផ្សារដេប៉ូទី១, សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ផ្សារដើមថ្កូវ, សង្កាត់មនោរម្យ, សង្កាត់វាលវង់, សង្កាត់ចតុមុខ, សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ។
ដោយឡែក នៅថ្ងៃទី២២ ខែសីហានេះដែរ ការបាញ់ថ្នាំកម្ចាត់មូស តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ បាន៧ខណ្ឌ ចំនួន១២សង្កាត់ ក្នុងនោះរួមមាន ៖ ខណ្ឌចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ៧មករា ក្នុងសង្កាត់ អូឬស្សីទី១ និងសង្កាត់ អូឬស្សីទី២ ខណ្ឌច្បារអំពៅ បាន២សង្កាត់ គឺសង្កាត់ព្រែកប្រា និងសង្កាត់វាលស្បូវ ខណ្ឌព្រែកព្នៅ បាន២ សង្កាត់គឺសង្កាត់គោករកា និងសង្កាត់ព្រែកព្នៅ ខណ្ឌដង្កោ បាន២សង្កាត់ គឺសង្កាត់ដង្កោ និងសង្កាត់ពងទឹក ខណ្ឌកំបូល បាន២ សង្កាត់គឺសង្កាត់ ភ្លើងឆេះរទេះ និងសង្កាត់កំបូល ខណ្ឌជ្រោយចង្វារ បាន១សង្កាត់ គឺសង្កាត់ ព្រែកតាសេក ៕
ចែករំលែកព័តមាននេះ