រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានប្តីទីពីរដែលគិតថា គ្រែងសមដូចបំណង តែបែរជាកើតទុក្ខទ្វេដង តែងតែរករឿងបង្កជម្លោះជាមួយប្រពន្ធ ម្តាយក្មេក ថែមទាំងគំរា.មបម្រុងដុតផ្ទះចោល ប្រជាពលរដ្ឋភ័យខ្លាច ទាក់ទងទៅសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីស្ដ្រីជាម្តាយក្មេងជនបង្កគំរា.មបម្រុងដុតផ្ទះចោលបានអោយដឹងថា កូនស្រីគាត់មានប្តីជាលើកទី២ តែប្តីក្រោយខាងលើនេះទើបបានរយៈពេលប្រមាណប្រហែលមួយឆ្នាំទេ មិនបានរៀបការត្រឹមត្រូវទេ គឺស្រឡាញ់គ្នាខ្លួនឯង សូម្បីគាត់ជាម្តាយ គឺមិនពេញចិត្តតាំងពីដំបូងមកម្ល៉េះ គ្រាន់តែឃើញចាក់សាក់យ៉ាងហ្នឹងហើយ ។
ស្ត្រីជាម្តាយក្មេកបានរៀបរាប់ទៀតថា ជារៀងរាល់ថ្ងៃកូនប្រសាគាត់ តែងតែរករឿងបង្កនៅក្នុងក្រុមគ្រួសារមិនចេះអស់ មិនចេះហើយ ដោយគំរា.មប្រពន្ធដេញវា.យបណ្តាលឲ្យស្ដ្រីជាប្រពន្ធរត់ពួនសម្ងំនៅផ្ទះគេទៀតផង និងព្រមទាំងជេប្រមា.ថរូបគាត់ផង ដោយគំរា.មចង់ដុតផ្ទះចោល រូបគាត់ជាម្តាយ និយាយតែរឿងពិត បើមិនជឿអោយគាត់អុចធូបស្បថក៏ស្បថបានដែរ ។
ប្រភពព័ត៌មានក្រុមគ្រួសារស្ត្រីរងគ្រោះជាបងប្អូនបាននិយាយប្រាប់ថា បុរសខាងលើ គឺជាមនុស្សញៀ.នថ្នាំ ហើយធ្លាប់ជាប់ពន្ធនាគារទើបតែចេញផងដែរ ។
បើតាមការសាកសួរពីបុរសខាងលើ រឿងវា.យប្រពន្ធជេរប្រមា.ថម្តាយក្មេក ព្រមទាំងគំរា.មដុតផ្ទះចោល បុរសខាងលើដោយមិនសារភាពនោះឡើយ ដោយបានថា ម្តាយក្មេកព្រមទាំងបងប្អូនចង់បំបែកបំបាក់ ប្តីប្រពន្ធគាត់ ។
ចំណែកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកម្លាំងអន្តរាគមន៍ខណ្ឌទួលគោក ព្រមទាំងអាវុធហត្ថខណ្ឌផងនោះបានត្រឹមតែណែនាំបំបែកភាគីទាំងសងខាង កុំអោយប្រើអំពើហិ.ង្សាដាក់គ្នា រង់ចាំថ្ងៃស្អែកហៅភាគីទាំងសងខាងទៅសង្កាត់ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ