ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤​ថ្ងៃ នៃ​យុទ្ធនាការ​ការ​បាញ់ថ្នាំ​មូស បាន​ចំនួន​៣៧​សង្កាត់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ឃួ​ង ស្រេង អភិបាល…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមការងារ​កងពលតូច (​ង​៧០) គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤​នេះ យុទ្ធនាការ នៃ​ការ​បាញ់ថ្នាំ​មូស សម្រេច​បាន​៣៧​សង្កាត់ លើ​១០៥​សង្កាត់ ក្នុង​៧​ខណ្ឌ លើ​១៤​ខណ្ឌ ហើយ នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។

លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ថ្ងៃ​២០ ខែសីហា​នេះ​ថា លទ្ធផល នៃ​យុទ្ធនាការ​បាញ់ថ្នាំ​មូស ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤​នេះ សម្រេច​បាន​៣៧​សង្កាត់ លើ​១០៥​សង្កាត់ ក្នុង​៧​ខណ្ឌ ១៤​ខណ្ឌ​ហើយ ដែល​បើក​យុទ្ធនាការ​ចាប់ពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែសីហា រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែសីហា ។

លោក​ប្រធាន​បន្ត​ថា ដោយឡែក​នៅ​ថ្ងៃ​ទី​១៩ សីហា​នេះ ក្រុមការងារ​របស់​យើង​បាន​បាញ់ថ្នាំ​មូស បាន​ចំនួន​១២​សង្កាត់​បន្ថែម​ទៀត ដែល​មាននៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក ខណ្ឌ​បឹង​ករង​កង និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​នោះ​រួម​មាន ៖ សង្កាត់​បឹង​ទំពុន​ទី​១, សង្កាត់​បឹង​ទំពុន​ទី​២, សង្កាត់​កា​កាប​ទី​១, សង្កាត់​គោក​ឃ្លាង​, សង្កាត់​ទឹកល្អក់​ទី​២, សង្កាត់​គីឡូម៉ែត្រ​លេខ​៦, សង្កាត់​ទឹកល្អក់​ទី​៣, សង្កាត់​បឹង​កេងកង​ទី​៣, សង្កាត់​អូ​ឡាំ​ពិ​ច​, សង្កាត់​ផ្សារ​កណ្តាល​ទី​២, សង្កាត់​ជ័យ​ជំនះ​, សង្កាត់​ផ្សារ​ថ្មី​ទី​១ ។

គួរ​រំលឹក​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ សីហា ពោល​គឺ​ចំ​ថ្ងៃ​បើក​យុទ្ធនាការ​បាញ់ថ្នាំ​មូស ក្នុង​រាជធានី​ភ្នំពេញ លោក​បាន​ណែនាំ​រួច​ហើយ ដោយ​អោយ​កងពលតូច​លេខ​៧០ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាញ់ថ្នាំ​សម្លាប់​មូស​នេះ អោយ​បាន​គ្រប់​ទីកន្លែង នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ពិសេស​នៅ​តំបន់ ដែល​មាន​ហានិភ័យ​ខ្ពស់ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ ។

លោក​អភិបាល​បន្ត​ថា ការងារ​បាញ់ថ្នាំ​សម្លាប់​មូស​នេះ មើលទៅ​តូច​ទេ តែ​វា​បាន​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ពោល​គឺ​បាញ់ថ្នាំ​សម្លាប់​មូស អាច​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម បើ​យើង​មិន​បាន​បង្ការ​ទប់ស្កាត់​ទេ វា​នឹង​ធ្វើ​អោយ​ក្មេង​មាន​ជំងឺគ្រុនឈាម កាលណា​កើត​មាន​ជំងឺគ្រុនឈាម​លើ​កូន​របស់​ខ្លួន​ហើយ យើង​ត្រូវ​ខាតបង់​ពេលវេលា ក្នុង​ការ​មើលថែ​កូន​ផង និង​ត្រូវ​ខាតបង់​លុយកាក់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ