ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះតម្លៃថោក និងមធ្យមកម្រើកខ្លះ ខណៈផ្ទះតម្លៃថ្លៃនៅទ្រឹង

4 ខែ មុន
  • ភ្នំពេញ

វិស័យ​សំណង់​នៅ​ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ងើបឡើង​ក្នុង​ល្បឿន​ទាប​ជាមួយនឹង​អត្រាកំណើន​ត្រឹមតែ​១,១​ភាគរយ​ប៉ុណ្ណោះ ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ​តម្លៃ​ថ្លៃ​នៅ​ទ្រឹង ហើយ​តម្លៃ​ថោក និង​មធ្យម​កម្រើក​តិចតួច ។ របាយការណ៍​ស្តី​អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទី​១ និង​ការ​វា​.​យ​តម្លៃ​លើ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ…

វិស័យ​សំណង់​នៅ​ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ងើបឡើង​ក្នុង​ល្បឿន​ទាប​ជាមួយនឹង​អត្រាកំណើន​ត្រឹមតែ​១,១​ភាគរយ​ប៉ុណ្ណោះ ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ​តម្លៃ​ថ្លៃ​នៅ​ទ្រឹង ហើយ​តម្លៃ​ថោក និង​មធ្យម​កម្រើក​តិចតួច ។

របាយការណ៍​ស្តី​អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទី​១ និង​ការ​វា​.​យ​តម្លៃ​លើ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤ ដែល​បាន​ចេញផ្សាយ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​អះអាង​ថា សំណង់​លំនៅ​ស្ថាន​ថ្លៃ​ទាប និង​មធ្យម​ដែល​ជា​ជ​ន្ទ​ល់​កំណើន​សំខាន់​សម្រាប់​វិស័យ​នេះ​ជា​រួម គឺ​មាន​និន្នាការ​ថមថយ​មួយ​ផ្នែក​ធំ ដោយសារ​ការ​បន្ត​ថមថយ​តម្រូវការ​ទិញ និង​លក់ ព្រមទាំង​បញ្ហា​រំហូរ​សាច់ប្រាក់​របស់​ក្រុមហ៊ុន​អភិ​វ​ឌ្ឈ​ន៍​លំនៅ​ស្ថាន ទោះបីជា​ការ​នាំ​ចូល​គ្រឿង​សម្ភារៈ​សំណង់​កើនឡើង​ក៏​ដោយ ។

ដោយឡែក សម្រាប់​សំណង់​ថ្លៃ​ខ្ពស់​វិញ ប្រភព​ដដែល​បាន​បន្ត​ថា កំពុង​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៅ​ទ្រឹង ដោយសារ​តែ​សំណង់​ប្រភេទ​នេះ​ពឹងផ្អែក​ខ្លាំង​លើ​រំហូរ​វិនិយោគ​ពី​បរទេស ។

ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​គ្រឿងសំណង់​វិញ​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៤ ការ​នាំ​ចូល​គ្រឿង​សម្ភារៈ​សំណង់​សរុប​មាន​អត្រា​វិជ្ជមាន​ក្នុង​រង្វង់​៥​ភាគរយ​ធៀប​នឹង​-០,២​ភាគរយ ក្នុង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ។ ទន្ទឹម​នឹង​នេះ​បរិមាណ​ផលិតកម្ម​ស៊ីម៉ង់ ក្នុងស្រុក​កើន​បន្តិច​ប្រមាណ​ជា​៥,៥​ភាគរយ​នៅ​ក្នុង​រយៈពេល​ដដែល​ធៀប​នឹង​ការ​ធ្លាក់​ចុះ​-១៤,៣​ភាគរយ ពោល គឺ​កើនឡើង​ពី​៣,៩៥​លាន​តោន​ទៅ​៤,១៧​លាន​តោន ។

នៅ​ក្នុង​ស្ថានភាព​នេះ អ្នក​នាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន PropNex Cambodia បានអោយ​ដឹង​ថា អ្នកមាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពួក​គាត់​ត្រូវ​មើល​លើ​កត្តា​ជា​ច្រើន​មុន​នឹង​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ។ អ្នក​នាង អាន សុធី​តា បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤​ថា «​កត្តា​ទី​១ ដែល​គាត់​ត្រូវ​ពិចារណា គឺ​កត្តា ការ​ផ្គត់ផ្គង់​ហើយ និង​តម្រូវការ​នៅ​លើ​ទីផ្សារ​ទាំងមូល​តែ​ម្តង ។ គាត់​ត្រូវ​ដឹង​ពី​ស្ថានភាព​បច្ចុប្បន្នភាព​របស់​ទីផ្សារ​បច្ចុប្បន្ន តើ​វា​បែប​ណា​ដែរ នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ? តើ​អ្វី​ដែល​គាត់​គួរ​វិនិយោគ​អ្វី?​» ។

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​រូប​នេះ​បន្ត​ថា «​ចំណុច​ទី​២ អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ គឺ​ត្រូវ​ដឹង​ពី​ហេ​ដ្ឋា​រចនា​សម្ព័​ន​ស្ថានភាព​សេដ្ឋកិច្ច ស្ថានភាព​នយោបាយ ដែល​មាន​ឥទ្ធិពល​លើ​វិស័យ​អចលនទ្រព្យ អោយ​ច្បាស់លាស់​ជា​មុន​នឹង​ធ្វើការ​វិនិយោគ​» ។

អ្នក​នាង អាន សុធី​តា បន្ថែម​ថា អ្វី​ដែល​អ្នក​វិនិយោគ​ត្រូវ​មើល​មួយទៀត គឺ​ថ្លៃដើម​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ។ ជា​ទូទៅ​ការ​វិនិយោគ​នីមួយ​ៗ​សុទ្ធតែ​ចង់បាន​ប្រាក់​ចំណេញ តែ​វិស័យ​អចលនទ្រព្យ ក៏​នៅ​មាន​ថ្លៃដើម​ជា​ច្រើន ដែល​អ្នក​វិនិយោគ​ត្រូវ​ដឹង​ពី​ការ​ចំណាយ​ដែល​ជា​កត្តា​ជះ​ឥទ្ធិពល​លើ​ការ​វិនិយោគ ។

អ្នក​នាង អាន សុធី​តា បន្ត​ថា «​ការ​ដឹង​ពី​ព័ត៌មាន និង​ការ​ភ្ជាប់​ទំនាក់ទំនង​មាន​ន័យ​ថា គាត់​ត្រូវ​តែ​ធ្វើការ​ជិត​ស្និ​ទ​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាន់​ពេល​ពី​វិស័យ​អចលនទ្រព្យ និង​បន្ថែម​ចំណេះ​ជំនាញ​ខ្លួនឯង​លើ​វិស័យ​នោះ ព្រោះ​នៅ​ពេល​ដែល​គាត់​យល់​ដឹង ពី​វិស័យ​ហ្នឹង​កាន់តែ​ច្បាស់​ធ្វើ​អោយ​គាត់​ជៀសវាង​ពី​ហានិភ័យ​»៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ