ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមរយៈ​ពេល​២​ថ្ងៃ​! ​យុទ្ធនាការ​ចុះបា.ញ់ថ្នាំ​សម្លា.ប់​សត្វ​មូស​បាន​ចំនួន​៣១​ភូមិ

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ​៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លើក​សុខទុក្ខ​និង​សុខមាលភាព​ប្រជាពលរដ្ឋ បាន​ចាត់​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ ក្រុមការងារ​កងពលតូច (​ង​៧០) នៅ​ថ្ងៃ​ទី​១៧ និង​ទី​១៨​ខែសីហា ឆ្នាំ​២០២៤​នេះ​បាន​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស​បានជា​ច្រើន​ខណ្ឌ​។

លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​បានអោយ​ដឹង​ថា​៖ នៅ​ថ្ងៃ​ទី​១៧ និង​ទី​១៨​ខែសីហា ឆ្នាំ​២០២៤​នេះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ ក្រុមការងារ​កងពលតូច (​ង​៧០) ចំនួន​៤​ក្រុម បាន​ចុះ​បាញ់ថ្នាំ​ការពារ សម្លាប់​មូស​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ បាន​បញ្ចប់​សព្វគ្រប់ ចំនួន​០៤​សង្កាត់​ស្មើ​៣១​ភូមិ លើ​៧​សង្កាត់​៦១​ភូមិ គឺ សង្កាត់​ចាក់​អង្រែ​លើ​បាន​គ្រប់​ចំនួន​ទាំង​៨​ភូមិ​។ ស្ទឹង​មាន​ជ័យ​ទី​១ បាន​គ្រប់​ចំនួន​ទាំង​៨​ភូមិ​បាន​បញ្ចប់​នៅ​ម៉ោង ២១៖៣០ នាទី​។

ស្ទឹង​មាន​ជ័យ​ទី​២ បាន​គ្រប់​ចំនួន​ទាំង​៩​ភូមិ បាន​បញ្ចប់​នៅ​ម៉ោង​២២៖៣០​នាទី​យប់​។ ស្ទឹង​មាន​ជ័យ​ទី​៣ បាន​គ្រប់​ចំនួន​ទាំង​៦​ភូមិ បាន​បញ្ចប់​នៅ​ម៉ោង​២២​និង​00​នាទី​។

នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៤ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មូល នៅ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ភូមិ​ទួល​ពង្រ ភូមិ​ត្រពាំង​រំចេក​សហគមន៍​ពង្រ​សែន​ជ័យ ដោយ​ក្រុមការងារ​បាន​បញ្ចប់​ការ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​វេលា​ម៉ោង ២០​និង​០០​យប់​។

សំរាប់​យុទ្ធនាការ​បាញ់ថ្នាំ​កម្ចាត់​មូស​នា​ថ្ងៃ​ទី ១៨ ខែ សីហា ឆ្នាំ ២០២៤ មាន ៧​ខណ្ឌ ១២​សង្កាត់
ដោយ​ក្រុម ទី​០១ បាន​បាញ់​នៅ​ខណ្ឌមានជ័យ មាន ០១​សង្កាត់ គឺ​សង្កាត់ ចាក់​អង្រែ​ក្រោម ។​ក្រុម ទី​០២​នៅ​ខណ្ឌ សែន​សុខ មាន ០១ សង្កាត់​គឺ​សង្កាត់ ភ្នំពេញ​ថ្មី ។​ ក្រុម ទី​០៣ និង​ក្រុម ទី​០៤ នៅ​ខណ្ឌ ពោធិ៍​សែន​ជ័យ មាន ០២​សង្កាត់​គឺ​សង្កាត់ ចោម​ចៅ​ទី​០២​និង​សង្កាត់ ចោម​ចៅ ទី​០៣​។ ក្រុម ទី​០៥ នៅ​ខណ្ឌ ឬ​ស្សី​កែវ មាន ០១​សង្កាត់​គឺ​សង្កាត់ ឬ​ស្សី​កែវ​។

ក្រុម ទី​០៦ និង​ក្រុម ទី​០៧​នៅ​ខណ្ឌ ទួល​គោក មាន ០២ សង្កាត់​គឺ​សង្កាត់ បឹង​កក់​ទី​២​និង សង្កាត់​ទឹកល្អក់​ទី ០១​។​ក្រុម ទី​០៨ និង​ក្រុម ទី​០៩​នៅ​ខណ្ឌ បឹង​កេងកង មាន ០២ សង្កាត់ គឺ​សង្កាត់ ទួល​ស្វាយព្រៃ​ទី​០១ សង្កាត់ ទួល​ស្វាយព្រៃ​ទី ០២​។​ក្រុម ទី​១០ និង​ក្រុម ទី​១១ និង​ក្រុម ទី​១២​ នៅ​ខណ្ឌ ដូនពេញ មាន ០៣ សង្កាត់ គឺ​សង្កាត់ ស្រះ​ចក​,​សង្កាត់ វត្ត​ភ្នំ​និង​សង្កាត់ ផ្សារ​ចាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ