ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​២​គ្រឿង​ពន្លះ​​គ្នា​ពេញទំហឹង​គៀប​ជា.ប់​គ្នា​ ​ឆ.ក់យកជីវិតម្នាក់​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​​បាត់បង់ជីវិត​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​បើករថយន្ត​កុងតឺន័រលឿន​ ​ជ្រុល​ទៅ​បុក​រថយន្តកុងតឺន័រ​​មួយ​គ្រឿង​ទៀត​ដែល​ខូច​ឈប់​ចត​នៅ​លើ​ផ្លូវ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៧​ខែសីហា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ទល់មុខ​វត្ត​ជោ​ត្ត​មង្គល​(​ហៅ​វត្ត​ព្រែក​ព្នៅ​) ស្ថិត​នៅ​ភូមិ​ផ្សារ​លិច…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​​បាត់បង់ជីវិត​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​បើករថយន្ត​កុងតឺន័រលឿន​ ​ជ្រុល​ទៅ​បុក​រថយន្តកុងតឺន័រ​​មួយ​គ្រឿង​ទៀត​ដែល​ខូច​ឈប់​ចត​នៅ​លើ​ផ្លូវ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៧​ខែសីហា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ទល់មុខ​វត្ត​ជោ​ត្ត​មង្គល​(​ហៅ​វត្ត​ព្រែក​ព្នៅ​) ស្ថិត​នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

រថយន្ត​កុងតឺន័រ​ដែល​ខូច​ឈប់​ចត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-1817 ឈប់​ចត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ចំណែក​រថយន្ត​​កុងតឺន័រមួយគ្រឿង មិន​ស្គាល់​ម៉ាក​ខូច​ខ្ទេច ពាក់​ស្លាក​លេខ​ ចង្កូត​ស្តាំ PP-0202 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។
បុរស​ដែល​ស្លាប់ឈ្មោះ ហេង ពុ​ទ្ធី អាយុ​៤១​ឆ្នាំ មុខរបរ​បើករថយន្ត មានស្រុក​កំណើត នៅ​ភូមិ​គីឡូ​លេខ​បួន ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ 3A-1817 ឈប់​ចត​នៅ​លើ​ផ្លូវ​តាំងពី​កណ្ដាល​យប់ ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​រថយន្ត​ខាងលើ​ខូច ហើយ​ម្ចាស់​រថយន្ត​កំពុង​ជួសជុល លុះ​បន្ទាប់​មក​ក៏​ស្រាប់តែ​ឃើញ​រថយន្ត​រង​គ្រោះ​ប្រភេទ​កុងតឺន័រ​ដូច​គ្នា ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ដោយ​មិន​បាន​មើល​មុខ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ខូច​ឈប់​ចត​នៅ​លើ​ផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​គៀប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​រថយន្ត​រង​គ្រោះ​វិញ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង​។

តាមប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ​ជន​រង​គ្រោះ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​គាស់​ដើម្បី​យក​ជន​រង​គ្រោះ​ក្នុង​នោះ​ពេល​ភ្លាម​ៗ​ផង​ដែរ ដោយ​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ព្រែក​ព្នៅ បាន​មក​ដល់​ចំណុច​កើតហេតុ​ភ្លាម​ៗ ដោយ​ឃើញ​ស្ថានភាព​ជន​រង​គ្រោះ​គៀប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត ខាង​ក្រុម​រថយន្ត​សង្គ្រោះ​បាន​យក​អ៊ុ​ក​ស៊ី​សែន​ដើម្បី​ជួយ​សង្គ្រោះ​បឋម​ភ្លាម​ៗ​ផង​ដែរ តែ​ទំ​រាំ​យក​ជន​រង​គ្រោះ​ចេញពី​រថយន្ដ​អស់​រយៈពេល​ជិត​១​ម៉ោង​ហើយ​បាន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​តេ​ជោ​សន្តិភាព​ភ្លាម​ៗ តែ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​លើ​រថយន្ត​សង្គ្រោះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ​សព​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​នគរបាល​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ដើម្បី​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ