ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ចោរញី-ឈ្មោលដែល​សកម្មភាព​ខាង​​លួច​ក្នុង​សង្កាត់​កំពង់​សំណាញ់

4 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ញី​ឈ្មោល​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​លួច​ចំនួន​០៧​ករណី​ ។ ប្រតិបត្តិ​ការណ៍​នេះ​ បាន​ធ្វើ​ឡើង​​​នៅរសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ នៅ​សង្កាត់​កំពង់​សំណាញ់…

ខេត្តកណ្តាល ៖ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ញី​ឈ្មោល​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​លួច​ចំនួន​០៧​ករណី​ ។ ប្រតិបត្តិ​ការណ៍​នេះ​ បាន​ធ្វើ​ឡើង​​​នៅរសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ នៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​អោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​អោយ​ដឹកនាំ​លោក​វរសេនីយ៍ទោ ហេង សុ​ផា​ណា​រិ​ទ្ធ អធិការរង​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាក់ព័ន្ធ បាន​បើក​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ស្រី​ប្រុស​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​ចំនួន​០៧​ករណី នៅ​សង្កាត់​កំពង់​សំណាញ់ ០៤​ករណី សង្កាត់​តា​ខ្មៅ​០៣​ករណី ម៉ូតូ​០២​គ្រឿង កង់​១​គ្រឿង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជា​លទ្ធផល​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ចាប់​យល​នឹង​ដកហូត​មួយ​ចំនួន​រួម​មាន ៖
១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម ឆ្នាំ​២០២២ ពណ៌​ខ្មៅ ស្លាក​លេខ កណ្តាល 1V- 6466(​របស់​ជនសង្ស័យ​) ។
២-​កង់​មួយ​គ្រឿង​ម៉ាក​x-Treme ពណ៌​លឿង (​របស់​ជន​រង​គ្រោះ​)​។
៣-​កន្ត្រៃ​កាត់​ដែក​ធំ​ពណ៌​ក្រហម ចំនួន​០១​។
៤-​ដង្កាប់​តូច​ពណ៌​ក្រហម ចំនួន​០១
៥-​មេសោ​ចំនួន ០២
៦-​កូនសោ​លេខ​០៨ ចំនួន ០១
៧-​តួ​ល័​រវីស ចំនួន​០១​។

យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ឈ្មោះ​ចាន់​ប៊ុ​ន​ធឿ​ន បាន​ឆ្លើយ​សារភាព​ថា​៖ កន្លង​មក​គាត់​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ​និង​កង់​ជាមួយ​បក្ខពួក​៣​នាក់ ប្រពន្ធ​ទាំង​២​នាក់ ខាងលើ ចំនួន​៧​ករណី​គឺ លួច​ម៉ូតូ​ចំនួន​០៦​ករណី នៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់​០៤​ករណី លួច​ម៉ូតូ​បាន​៤​គ្រឿង និង​នៅ​សង្កាត់​តា​ខ្មៅ​ចំនួន​៣​ករណី ដោយ​លួច​បាន​ម៉ូតូ​២​គ្រឿង​និង​កង់​ចំនួន​មួយ​គ្រឿង​។

ហើយ​នៅ​ពេល​ធ្វើ​សកម្មភាព​លួច​ម្តង​ៗ​គាត់​តែងតែ​ធ្វើ​ជាមួយ​ឈ្មោះ​ធឿ​ន​ធា​រ៉ា ហៅ​ស្រី​ដា ដែល​ជា​ប្រពន្ធ​ទី​២ច្រើន​ជាងគេ​។ ហើយ​គាត់​បាន​ប្រាប់​ទៀត​ថា​ម៉ូតូ​ដែល​លួច​បាន​គឺ​គាត់​យក​ទៅ​លក់​ឲ្យ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ម្តុំ​ទន្លេបាទី ស្រុក​បាទី ខេត្តតាកែវ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង​០៤​នាក់​រួម​និង​វត្ថុ​តាងសមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ