(ប៉ារីស)៖ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ តារារ៉េប Snoop Dogg បានបង្ហាញខ្លួនជាច្រើនដងទស្សនាអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង។យោងតាម ABC តារារ៉េបរូបនេះទទួលបានប្រាក់ប្រហែល ៥០០,០០០ ដុល្លារ /ថ្ងៃ រួមជាមួយនឹងការចំណាយផ្សេងទៀត ដើម្បីមានវត្តមាន និងផ្សព្វផ្សាយព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស។ គាត់ត្រូវបានគេរំពឹងថានឹងរកបានប្រហែល ៨លានដុល្លារ ក្នុងរយៈពេល១៦ថ្ងៃនៃការរាយការណ៍នៅប្រទេសបារាំង។ ចំនួនទឹកប្រាក់អាចមានទំហំធំជាង ប្រសិនបើការចំណាយផ្សេងទៀតត្រូវបានរួមបញ្ចូល។
តាំងពីប្រឡូកក្នុងវិស័យតន្ត្រីជាមួយ Dr. Dre ក្នុងឆ្នាំ១៩៩៣ Snoop Dogg បានក្លាយជាតន្ត្រីរ៉េបដែលពេញនិយម និងទទួលបានផលចំណេញច្រើនបំផុតនៅទូទាំងពិភពលោក។ មកទល់នឹងពេលនេះ ការបណ្តាក់ទុនអាជីវកម្មរបស់ Snoop Dogg បានធ្វើឱ្យគាត់មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៦០លានដុល្លារអាមេរិក រាយការណ៍ពី Celebrity Net Worth ។
ទោះបីជាយ៉ាងណាក៏ដោយ នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស គាត់បានទទួលស្គាល់ជាសាធារណៈថា គម្រោងអាជីវកម្មជាច្រើនបានបរាជ័យ ដែលបណ្តាលឱ្យគាត់ស្ទើរតែក្ស័យធន។
ការចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសហាក់ដូចជាបានជួយ Snoop Dogg យកឈ្នះលើការលំបាកផ្នែកហិរញ្ញវត្ថុ។ មនុស្សជាច្រើន និងអ្នកយកព័ត៌មានជាច្រើននាក់ដែលធ្វើការជាមួយនឹងតារារ៉េបរូបនេះ និយាយថាអ្វីដែលគាត់ពូកែគឺ នាំមកនូវភាពរីករាយដល់មនុស្សក្បែរខ្លួន។
នៅឯកីឡាអូឡាំពិកទីក្រុងប៉ារីស Snoop Dogg បានចូលរួមព្រឹត្តិការណ៍ជាច្រើនទាំងពិធីបើក និងបិទ៕
ចែករំលែកព័តមាននេះ