ខេត្តបន្ទាយមានជ័យ ៖ លួចលាក់លេងល្បែងស៊ីសងបៀអាប៉ោងនៅព្រៃចំការ ខណៈកម្លាំងនគរបាលចុះបង្ក្រាបរត់ចែកជើងគ្នាចូលព្រៃបាត់អស់ កាលល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅព្រៃស្ថិតភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី។

លោកវរៈសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរីសហការជាមួយប្រជាការពារភូមិបានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទលេង បៀ អាប៉ោងដែលស៊ីសងរាប់ម៉ឺនរៀលដែលលួចលាក់លេងជាយូរមកហើយ។

លោកបានបញ្ជាក់ថា នៅពេលកម្លាំងប្រមាណជិត១០នាក់ចុះបង្ក្រាបដោយបរិយាកាសមិនអំណោយផលមានភ្លៀងរលឹមនៅពេលកម្លាំងនគរបាលទៅស្រុកមង្គលបូរី ជិតទៅដល់ត្រូវអ្នកលេងល្បែងដឹងខ្លួនមុនសមត្ថកិច្ចទៅដល់បានរត់ចែកជើងគ្នាចូលព្រៃចេកបាត់អស់ បន្សល់ទុកតែបៀ និងចានអាប៉ោងនៅក្នុងរោងតង់កៅស៊ូក្នុងព្រៃចំការចេក។

លោកវរៈសេនីយ៍ទោ ឌី ទាវ បានបញ្ជាក់ថា ក្រោយចុះបង្ក្រាបល្បែងស៊ីសងនៅឃុំសឿ អ្នកលេងរត់ចែកជើងគ្នាអស់បន្សល់ទុកសម្ភារៈលេងល្បែង ត្រូវបានប្រមូលមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសឿ ហើយបានណែនាំប្រជាពលរដ្ឋរស់នៅក្បែមិនត្រូវលេងល្បែងស៊ីសងខុសច្បាប់ បើមានឃើញកន្លែងបើលេងរាយការជូនសមត្តកិច្ចចុះបង្ក្រាបមិនអោយកើតមានល្បែងស៊ីសងធ្វើអោយមានចោរកម្មក្នុងមូលដ្ឋាន ៕






ចែករំលែកព័តមាននេះ