សង្គ្រាមមជ្ឈឹមបូព៌ា ៖ ប្រទេសកាតា បានអំពាវនាវដល់អន្តរជាតិឲ្យជួយការពារ និងថែរក្សាច្រកសមុទ្រ BAB-EL MANDEB ឲ្យនៅតែបើកដោយព្រមានថា ការបាត់់បង់ផ្លូវសមុទ្រសំខាន់បំផុតនេះមួយទៀត នឹងជាគ្រោះមហន្តរាយមួយខណៈច្រកសមុទ្រហ័សមូសនៅតែបិទខ្ទប់ ។

លោកអ៉ីប្រាហ៊ីមប៊ីនស៊ុលតង់អាល់ហាស់ស្មី នាយកសារព័ត៌មាន និងគមនាគមន៍នៃក្រសួងការបរទេសកាតា ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៥ កញ្ញា នៅក្រុងដូហាថា ការបិទច្រកសមុទ្រចូលទៅសមុទ្រក្រហមនោះនឹងនាំឲ្យមានការស្ទះកាន់តែខ្លាំងឡើងដល់ការធ្វើនាវាចរណ៍ ដែលមានស្រាប់រួចមកហើយដោយសារការខ្ទប់ច្រកសមុទ្រហ័រមូស ។
លោកអាល់ហាស់ស្មីបន្តថា ពិភពលោកជួបការលំបាកស្រាប់រួចមកហើយ ដោយសារការខ្ទប់ច្រកសមុទ្រហ័រមូស ដូច្នេះយើងមិនអាចឲ្យមានការបិទច្រកសមុទ្រនេះមួយទៀតឡើយ បើច្រកសមុទ្រនោះត្រូវបិទទៀតវានឹងជាគ្រោះមហន្តរាយមួយសម្រាប់ផែនដីទាំងមូល ។ លោកអំពាវនាវដល់បណ្ដាប្រទេសឲ្យរួមសហការគ្នា ដើម្បីរារាំងដល់ការបិទច្រកសមុទ្រនោះមួយទៀត ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីពួកឧទ្ទាមហ៊ូធីយេម៉ែន គាំទ្រដោយអ៉ីរ៉ង់ដណ្ដើមត្រួតត្រាកោះថ្មីៗនៅភាគខាងត្បូងសមុទ្រក្រហម។ ដោយពង្រឹងទីតាំងរបស់ពួកគេនៅក្នុងនិងនៅជុំវិញច្រកសមុទ្រBAB-EL MANDEB រដ្ឋាភិបាលយេម៉ែនគាំទ្រដោយសហគមន៍អន្តរជាតិនិងបណ្ដាអ្នកទទួលខុសត្រូវហ៊ូធី សុទ្ធតែគូសបញ្ជាក់កាលពីថ្ងៃទី១៤កញ្ញាថា ពួកហ៊ូធីដណ្ដើមកាន់កាប់បណ្ដាកោះនៅតំបន់ច្រកសមុទ្រនោះ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលដកចេញក្រោមការវាយលុករបស់ហ៊ូធី ។
ម្យ៉ាងទៀតពួកហ៊ូធីដណ្ដើមត្រួតត្រាកំពង់ផែជាប់ឆ្នេរសមុទ្រក្រហមម៉ូខានិងកោះប៉េរីមស្ថិតនៅចុងច្រកចូលនៃច្រកសមុទ្រBAB-EL MANDEB។ ការប្រយុទ្ធគ្នាកំពុងបន្តទៀតដោយពួកហ៊ូធីរៀបរាប់នាថ្ងៃទី១៣ កញ្ញា ពីការវាយប្រហារ៥៨លើករបស់អារ៉ាប៊ីសាអូឌីតនៅយេម៉ែន ពិសេសលើមូលដ្ឋានរបស់ពួកគេនាភាគខាងជើងប្រទេស ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារមួយរបស់ក្រុមស្និទ្ធអីុរ៉ង់នោះ ប្រឆាំងមូលដ្ឋានយោធាមួយរបស់ប្រទេសជាប់ជិតខាងគ្នានោះ ។

ពួកហ៊ូធីធ្លាប់បានប្រកាសកាលពីខែកក្កដា ពីការរាំងខ្ទប់សមុទ្រប្រឆាំងក្រុងរីយ៉ាដ និងវាយប្រហារបណ្ដានាវាដឹកប្រេងរបស់ប្រទេសនោះ ។ ក្រុមឧទ្ទាមដ៏ខ្លាំងនោះបានវាយប្រហារទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ប្រឆាំងអារ៉ាប៊ីសាអូឌីតសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយេម៉ែនទទួលស្គាល់ដោយអន្តរជាតិ។ ក្រោយការវាយប្រហារទាំងនោះ អារ៉ាប៊ីសាអូឌីតប្រកាសពីការបិទបណ្ដោះអាសន្នទីតាំងប្រេងច្រើនកន្លែងរបស់ខ្លួន ។
ពួកឧទ្ទាមនោះ រហូតដល់វាយប្រហារ មូលដ្ឋានអាកាសចរណ៍មួយរបស់អារ៉ាប៊ីសាអូឌីត ដោយមីសីុលបាលីស្ទិកនិងដ្រូនផងដែរ ក្រោយពីវាយប្រហារបណ្ដាទីតាំងប្រេងកាតរបស់ប្រទេសនាំប្រេងចេញធំជាងគេទីមួយលើពិភពលោកនោះ។ បំពង់បង្ហូរប្រេងសំខាន់មួយរបស់អារ៉ាប៊ិសាអូឌីតដែលនាំប្រេងចេញវាងច្រកសមុទ្រហ័រមូស ក៏រងការវាយប្រហារដោយបណ្ដាដ្រូនមកពី
អ៉ីរ៉ាក់ផងដែរ ។
បន្ទាប់ពីការវាយប្រហារនាវាដឹកប្រេងនៅច្រកសមុទ្រហ័សមូស និងការបិទបំពង់បង្ហូរប្រេងរងការខូចខាតរបស់អារ៉ាប៊ីសាអូឌីត នាំឲ្យតម្លៃប្រេងឆៅឡើងយ៉ាងខ្ពស់ភ្លាមៗដល់លើសពី១០៨ដុល្លារក្នុងមួយធុង ៕

ចែករំលែកព័តមាននេះ