ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី១៤ កញ្ញា បណ្ដាក្រុមចល័តបោះឆ្នោតរុស្ស៊ី បានចុះទៅដល់បណ្ដាតំបន់ជនបទ ជាមួយហឹបឆ្នោតនិងតុបត់ក្នុងបណ្ដាតំបន់អ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់ ដែលនោះជាការបោះឆ្នោតសភាមុនកាលកំណត់ ។ បណ្ដារូបភាពបង្ហាញប្រជាជននាំគ្នាទៅបោះឆ្នោតនៅតាមហិបឆ្នោត ដែលបណ្ដាសមាជិក គណៈកម្មាធិការបោះឆ្នោតបាននាំទៅដល់មុខផ្ទះពួកគេតែម្ដង។ បណ្ដាសមាជិកគណៈកម្មាធិការបោះឆ្នោតកណ្ដាលរុស្ស៊ី បានចុះទៅត្រួតពិនិត្យដំណើរការបោះឆ្នោតនោះ អមការពារដោយកងទាហាននិងប៉ូលិសរុស្ស៊ី ។

ការបោះឆ្នោតសភារុស្ស៊ី ត្រូវធ្វើក្នុងប្រទេសទាំងមូលពីថ្ងៃទី១៨ ទៅ២០ កញ្ញា ។ វិមានក្រឹមឡាំងចាត់ទុកការបោះឆ្នោតនោះថា ជាវិធានការមួយនៃការជ្រើសរើសខាងនយោបាយ លើសង្គ្រាមនៅអ៊ុយក្រែន ដែលពេលនេះឈានចូលដល់ឆ្នាំទី៥ហើយ។ ការបោះឆ្នោតមុនកាលកំណត់នោះ ក៏ធ្វើដែរនៅតាមតំបន់ជាច្រើនស្ថិតនៅក្បែរខ្សែរណសិរ្ស កន្លែងដែលអាជ្ញាធររុស្ស៊ីពង្រឹងសន្តិសុខ ដើម្បីការពារអ្នកបោះឆ្នោត និងបណ្ដាបុគ្គលិកបោះឆ្នោត ។

ភ្នាក់ងារសន្តិសុខអ៊ុយក្រែនបានព្រមានប្រជាជននៃបណ្ដាតំបន់ដែលរុស្ស៊ីកាន់កាប់ កុំទៅចូលរួមបោះឆ្នោតដោយរំលឹកថា ការរៀបចំការបោះឆ្នោតនោះ អាចចាត់ទុកជាបទល្មើសឧក្រិដ្ឋចំពោះច្បាប់អ៊ុយក្រែន ដែលអាចមានទោសជាប់ពន្ធនាគារដល់១០ឆ្នាំ ។ ប៉ុន្តែបញ្ហាចោទនោះ គឹថាតើប្រជាជនអាចគេចវេសបានទេ ពេលកងទាហានប្រដាប់អាវុធស្ថិតនៅជណ្ដើរផ្ទះពួកគេនោះ។
ក្រុងគៀវ និងបណ្ដារដ្ឋាភិបាលលោកខាងលិចយល់ថា ខុសច្បាប់ ការបោះឆ្នោតដែលរៀបចំធ្វើលើដែនដីអ៊ុយក្រែនកាន់កាប់ ហើយចាត់ទុកការបោះឆ្នោតនោះថា សំដៅធ្វើឲ្យស្របច្បាប់ ដល់ការត្រួតត្រារបស់រុស្ស៊ីលើតំបន់ទាំងនោះ ៕


ចែករំលែកព័តមាននេះ