រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់រថយន្ដ និងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានហើយនាំគ្នាស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ទើបប្រគល់អោយសមត្ថកិច្ចយកទៅសួរនាំ បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពចូលលួចរថយន្តម៉ាកCRV មួយគ្រឿងដែលម្ចាស់ចតនៅមុខផ្ទះមិនសម្រេច ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ទល់មុខផ្ទះយីហោ គុយទាវហុងប៊ូ ចាក់អង្រែលើ តាមផ្លូវផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាក្នុងករណីនេះសមត្ថកិច្ចបានដកហូតម៉ូតូ ហុងដាឌ្រីម សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KH-9043 ជារបស់ជនសង្ស័យ ។
ដោយឡែករថយន្តដែលជនសង្ស័យចូលលួចមិនបានសំរេចម៉ាកHONDA CRV សេរី ឆ្នាំ 2007 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH 5571 ជារបស់ជនរងគ្រោះសុំមិនបញ្ចេញអត្តសញ្ញាណ ។
តាមប្រភពពីក្រុមគ្រួសារនៃម្ចាស់រថយន្តបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានទុករថយន្តCRVរបស់ពួកគាត់នៅមុខផ្ទះក្រៅរបង ព្រោះថាជិតដល់ម៉ោងជិះចេញទៅធ្វើការដូចសព្វដង លុះមកដល់ម៉ោងកើតហេតុ ក៍ស្រាប់តែលោតសញ្ញាGPS នៅក្នុងទូរស័ព្ទ ពួកគាត់បានចេញមកមើល ក៍ស្រាប់តែឃើញរថយន្ដរបស់ពួកគាត់បានបើករថយន្តថយក្រោយបានប្រហែលកន្លះម៉ែត្រ ពេលនោះបុរសម្នាក់ដែលត្រូវជាឪពុករបស់ម្ចាស់រថយន្តបានរត់ទៅបើកទ្វារ ដើម្បីធ្វើរថយន្ត ក៍ស្រាប់តែឃើញជនសង្ស័យម្នាក់នៅក្នុងរថយន្តផ្នែកតៃកុង ក៍បានចាប់ទាញចេញមកក្រៅ ហើយពេលនោះជនសង្ស័យរូបនោះក៍ប្រតាយប្រតប់ជាមួយជាបុរសជាឪពុកម្ចាស់រថយន្ត បណ្តាលឲ្យត្រូវរបួសតិចតួចបានបងប្អូនប្រជាពលរដ្ឋ ជិះឆ្លងកាត់ទទឹងនាំគ្នាជួយចាប់បានជនសង្ស័យហើយនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង ឡើងទ្រលោមខ្លួនទើបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើអោយមកជនសង្ស័យទៅសាកសួរតាមជំនាញផងដែរ ។
ក្នុងករណីនេះដែលជនសង្ស័យមិនបានសារភាពថា ពួកគេមានគ្នីគ្នាប៉ុន្មាននាក់នោះទេ បែរជាថារូបគេជិះម៉ូតូដួលទៅវិញ ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានឆែកឆេរមើលថារថយន្ដមានបែកគ្រាប់សោ និងគាស់តាបឡូរងការខូចខាតផងដែរនោះទើបសម្រចទៅដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្ថកិច្ចចាត់ការជនសង្ស័យតាមនិតិវិធីតែម្តង ៕
ចែករំលែកព័តមាននេះ