ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ ហាមមិនឱ្យយកមេរៀនគួរនៅក្រៅម៉ោង ចេញប្រឡងសាលារដ្ឋនោះទេ

5 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​ក្រសួង​អប់រំ​មិន​បាន​ហាមឃាត់​លោកគ្រូ អ្នកគ្រូ ឲ្យ​បើក​ម៉ោង​បង្រៀន​គួរ​សិស្ស​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​មេរៀន​ដែល​រៀន​គួរ​នោះ​មក​ចេញ​ក្នុង​ម៉ោង​ប្រឡង​នៅ​សាលា​រដ្ឋ​ដែរ​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន…

ខេត្តកំពង់ចាម ៖ «​ក្រសួង​អប់រំ​មិន​បាន​ហាមឃាត់​លោកគ្រូ អ្នកគ្រូ ឲ្យ​បើក​ម៉ោង​បង្រៀន​គួរ​សិស្ស​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​មេរៀន​ដែល​រៀន​គួរ​នោះ​មក​ចេញ​ក្នុង​ម៉ោង​ប្រឡង​នៅ​សាលា​រដ្ឋ​ដែរ​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ នា​ព្រឹក​ថ្ងៃ​ទី​១២​សីហា ឆ្នាំ​២០២៤ ដោយ​ធ្វើ​ឡើង នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្តកំពង់ចាម ។ ក្នុង​ឱកាស​នោះ គឺ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត លោក​អភិបាលស្រុក​-​ក្រុង​ទាំង​១០​ក្នុង​ខេត្ត​។

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា មាន​ប្រសាសន៍​ដោយ​គូសបញ្ជាក់​ថា​: រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នេះ គឺ​បាន​បន្តវេន​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ដែល​បាន​បញ្ចប់​នៅ​ភ្លើងសង្គ្រាម​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍ បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ពាសពេញ​ប្រទេស ។ ជាមួយ​នោះ​ដែរ វិស័យ​អប់រំ​សិក្សាធិការ​ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ ត្រូវ​បាន​គេ​មើលឃើញ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​អប់រំ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ក្នុង​រយៈពេល​២៥​ឆ្នាំ កន្លង​ទៅ​នេះ ខឿនសេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា គឺ​មានការ​អភិវឌ្ឍ​ក្នុង​កំណើន​៨% ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដោយឡែក​នៅ​ក្នុង​ខេត្តកំពង់ចាម ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត គឺ​មាន​សាលារៀន​គំរូ​ក្នុង​ចំណោម​សាលា​ទាំង​ប្រាំ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

គួរ​រំលឹក​ថា ផ្លូវជាតិ​លេខ​៧ ត​ភ្ជាប់​ពី​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ត្រូវ​បាន​ស្ថាបនា​ដោយ​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ។ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩២ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​៣០​ឆ្នាំ ដោយសារ​តែ​កំណើន​យានយន្ត និង​ពលរដ្ឋ​មានការ​កើនឡើង​ដែល​តម្រូវ​ឲ្យ​មានការ​ពង្រីក​ផ្លូវជាតិ​លេខ​៧​នេះ ចំនួន​ពីរ​គន្លង​ទៅ ជា​បួន​គន្លង មាន​លក្ខណៈ​ធំ​ទូលាយ ដែល​ជួយ​ជំរុញ​ឲ្យ​ខឿនសេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក គឺ​មានការ​រីក​ចម្រើន ។

ដោយឡែក​វិទ្យាល័យ​កំពង់ចាម ដែល​ជា​សាលា​គំរូ ដូច្នេះ និង​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នោះ​នៅ​ស្រុក​កងមាស គឺ​មាន​វិទ្យាល័យ​ពាមជីកង ត្រូវ​បាន​ប្រែ​ក្លាយជា​សាលា​ជំនាន់​ថ្មី គឺ​មាន​លក្ខណៈ​ស្អាត​ទាំង​សាលា និង​បរិស្ថាន ។

ក្នុង​នាមរូប​លោក​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​កងមាស ក៏​បាន​ជួយ​ពង្រឹង​ដល់​វិទ្យាល័យ​ខ្ចៅ​វិទ្យាល័យ​កង​តា​ណឹ​ង ជាមួយ​នោះ​បាន​ហៅ​គ្រូបង្រៀន​សុទ្ធតែ​ល្បីឈ្មោះ​នៅ​រាជធានី​ភ្នំពេញ មក​ឲ្យ​ជួយ​បង្រៀន​សិស្ស​ថ្នាក់​ទី​១២ ដែល​នឹង​ត្រៀមប្រឡង​ក្នុង​រយៈពេល​មួយ​ខែ ដើម្បី​ឲ្យ​ពួក​គាត់​មានចំណេះ​ដឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ។ ជា​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ចេញ​មក គឺ​មានការ​ប្រែប្រួល​ច្រើន គឺ​ធ្វើ​ឲ្យ​អត្រា​សិស្ស​ប្រឡង​ជាប់​ពី​ក្នុង​រង្វង់​៤៥% កើន​រហូត​ដល់​៩៥% ចំណែក​សិស្ស​ដែល​ជាប់​និទ្ទេស​A មាន​តែ​ចំនួន​៣ នាក់​។

ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បន្ថែម​ថា ហើយ​សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន​១០០០​នាក់ ត្រូវ​បាន​ផ្ដល់​អាហារ​រូបករណ៍​ឲ្យ​ទៅ​រៀន​នៅ​តាម​សាកលវិទ្យាល័យ​មហាវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ តាម​ការ​សង្កេត​ដោយ​ផ្ទាល់​ពួក​គាត់​មានការ​ប្រែប្រួល​ច្រើន​ពី​របៀប​រស់នៅ​អ្នកស្រុក​ស្រែ​ចម្ការ​មក​អ្នក​រស់នៅ​ទីក្រុង ។

ជាមួយ​នោះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ដាក់​ចេញ​គោលការណ៍ គឺ​ឲ្យ​ពង្រឹង​លើ​សាលា​គំរូ​ឲ្យ​មានការ​កើនឡើង​បន្ថែម​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​សម្ដេច​ក៏​បាន​សន្យា​ដំឡើង​ប្រាក់​បំណាច់​ដល់​គ្រូបង្រៀន គឺ​មានការ​កើនឡើង​លើស​ពី​ស្ថាប័ន​ផ្សេង​ៗ បើ​គិត​ទៅ​ការ​ដំឡើង​ប្រាក់បៀវត្ស​ធ្វើ​ឡើង បន្តបន្ទាប់​មាន​ចំនួន​បី​ដង​រួច​មក​ហើយ ។ សម្រាប់​គោលដៅ​របស់​ក្រសួង​អប់រំ គឺ​នឹង​បង្កើន​សាលា​គំរូ​ឲ្យ​មាន​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ។ ជា​ការ​ពិត​ណាស់​សម្រាប់​កូនសិស្ស ដែល​រៀន​នៅ​កម្រិត​បឋម​សិក្សា​លោកគ្រូ អ្នកគ្រូ ត្រូវ​តែ​ព្យាយាម​ជួយ​បង្រៀន​ដល់​ពួក​គាត់​ឲ្យ​ចេះ​សរសេរ និង​ចេះ​អាន​នោះ​នឹង​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​ពួក​គាត់​សប្បាយចិត្ត ។

តាម​ការ​ពិនិត្យ​ដោយ​ផ្ទាល់​ក្នុង​មួយ​ថ្ងៃ​បង្រៀន​សិស្ស​បួន​ម៉ោង​នោះ គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ។ ដូច្នេះ​ហើយ​ទើប​ក្រសួង​តម្រូវ​ឲ្យ​មានការ​បង្រៀន​បន្ថែម​ម៉ោង​ដល់​សិស្ស​លើស​ពី​នេះ គឺ​ដើម្បី​ឲ្យ​សិស្ស​កាន់តែ​មានចំណេះ​ដឹង​កាន់តែ​សម្បូរ​បែប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ