ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលក់ជ័រកៅស៊ូបានជាង ២៧០លានដុល្លារ

4 ខែ មុន

កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​ប្រមាណជា​១៧៣.៩១៥ តោន ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះមានការ​កើនឡើង​ប្រមាណ​ជា ២.៩៤៧​តោន ឬ​១,៧២ ភាគរយ ​ប្រសិនបើ​ធៀប​ជាមួយនឹង​រយៈពេល​ដូច​គ្នា ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ប្រសិនបើ​គិត​ជា​ទឹកប្រាក់ ​គឺ​មានការ​កើនឡើង​គួ​ម​សម…

កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​ប្រមាណជា​១៧៣.៩១៥ តោន ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះមានការ​កើនឡើង​ប្រមាណ​ជា ២.៩៤៧​តោន ឬ​១,៧២ ភាគរយ ​ប្រសិនបើ​ធៀប​ជាមួយនឹង​រយៈពេល​ដូច​គ្នា ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ប្រសិនបើ​គិត​ជា​ទឹកប្រាក់ ​គឺ​មានការ​កើនឡើង​គួ​ម​សម ។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​កម្មវិធី​លុយនៃ​សារព័ត៌មាន​កោះសន្តិភាព ទទួល​បាន​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បាន​បង្ហាញ​ថា រយៈពេល​៧​ខែ​ដំបូង​នេះ កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​ជាង២៧១​លាន​ដុល្លា​រពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិកើនឡើង​១៨,១២​ភាគរយ ប្រសិនបើ​ប្រៀបធៀប​ជាមួយ​រយៈពេល​ដដែល ​កាលពី​ឆ្នាំ​មុន​។

ជ័រកៅស៊ូ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី វៀតណាម សឹ​ង្ហ​បុរី និង​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​ធំ​របស់​កម្ពុជា​ ។ ប្រភព​ដដែល​បន្ត​ថា កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដើម​ជ័រកៅស៊ូ​ប្រមាណ​ជា ៤០៧.១៧២ ហិច​តា ហើយ​ផ្ទៃដី​ដាំ​ដើម​ជ័រកៅស៊ូ​ចាស់​ចំនួន ៣២០.១៨៤ ហិច​តា ឬ​៧៩​ភាគរយ​នៃ​ផ្ទៃដី​សរុប​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ស្នើ​ឱ្យ​រោងចក្រ​ផលិត​សំបក​កង់​ទាំងអស់​ក្នុង​ប្រទេស ប្រើប្រាស់​កៅស៊ូ​ក្នុងស្រុក​ជា​វត្ថុធាតុដើម បង្កើត​ទីផ្សារ​សម្រាប់​កសិករ​កៅស៊ូ​ ។ កម្ពុជា​មាន​រោងចក្រ​ផលិត​សម្បក​កង់ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​បី​បាន​ពង្រឹង​វត្តមាន​របស់​ពួក​គេ​ក្នុង​ប្រទេស​នោះ គឺ​ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd., Sailun Group Co., Ltd. និង Qingdao Doublestar Group ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ