ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ឡាន​ទំនើប​ជាង​៥០​ប្រទេស​នឹង​ធ្វើ​ឱ្យមនុស្ស​១០០០​លាន​នាក់​ស្គាល់​កម្ពុជា

4 ខែ មុន

អភិជន អ្នកមាន​មុខមាត់​ក្នុង​សង្គម មហាសេដ្ឋី ជន​ល្បី​ៗ​ក្នុង​សង្គម និង​អ្នក​ស្រឡាញ់​ឡាន​ទំនើប ឡាន​ប្រណិត ប្រមាណ​ជាង​៥០​សញ្ជាតិ នឹង​មក​ជួបជុំ​គ្នា​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត រួម​ជាមួយ​កំពូល​រថយន្ត​ប្រមាណ​ជា​ពាន់​គ្រឿង ចូលរួម​ថតរូប​ក្នុង​ព្រឹត្តិការ​បំបែក​កំណត់​ត្រា​ពិភពលោក​ថតរូប​រថយន្ត​ទំនើប​ៗ​មុខ​ប្រាសាទ​អង្គរ​។…

អភិជន អ្នកមាន​មុខមាត់​ក្នុង​សង្គម មហាសេដ្ឋី ជន​ល្បី​ៗ​ក្នុង​សង្គម និង​អ្នក​ស្រឡាញ់​ឡាន​ទំនើប ឡាន​ប្រណិត ប្រមាណ​ជាង​៥០​សញ្ជាតិ នឹង​មក​ជួបជុំ​គ្នា​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត រួម​ជាមួយ​កំពូល​រថយន្ត​ប្រមាណ​ជា​ពាន់​គ្រឿង ចូលរួម​ថតរូប​ក្នុង​ព្រឹត្តិការ​បំបែក​កំណត់​ត្រា​ពិភពលោក​ថតរូប​រថយន្ត​ទំនើប​ៗ​មុខ​ប្រាសាទ​អង្គរ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍ និង​គាំទ្រ​ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​នេះ​នៅ​កម្ពុជា​។ អាជ្ញាធរ និង​ដៃគូ​ពាក់ព័ន្ធ​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ និង​ការ​ត្រៀម​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ និង​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ​។ សម្តេច​ធិ​បតី​ក៏​បាន​អរគុណ មូលនិធិ Gumball 3000 Rally ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​គ្រោង​ជួយ​សាលា​បណ្តុះបណ្តាល​កីឡា​នៅ​កម្ពុជា​ផង​ដែរ​។

ឧកញ៉ា លាង ពៅ អគ្គនាយក​ពហុ​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន​ជីប ម៉ុង​គ្រុប ថ្លែង​នៅ​ក្នុង​ស​ន្និ​សី​ទ្ធ​សារព័ត៌មាន Gumball 3000​នៅ​កម្ពុជា​ថា ព្រឹត្តិការ​ជួបជុំ​អ្នក​ដែល​ស្រឡាញ់​រថយន្ត​ទំនើប រថយន្ត​ប្រណិត​នៅ​កម្ពុជា សុទ្ធតែ​នឹង​ជំរុញ​វិស័យ​ទេសចរណ៍ វប្បធម៌​របស់​កម្ពុជា ដោយសារ​តែ​អ្នក​ដែល​នឹង​មក​ចូលរួម​ក្នុង​កម្មវិធី Gumball 3000 សុទ្ធសឹងតែ​ជា​អ្នកជំនួញ​ល្បី​ៗ និង​អ្នក​ដែល​មាន​កិត្តិយស មានកេរ្តិ៍ឈ្មោះ សី​ល្បៈករ កីឡាករ តា​រាហូ​លី​វូ​ដ​ជា​ច្រើន​នឹង​ចូលរួម​។

លោក​បាន​បន្ថែម​ថា នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ជន​ល្បី​ៗ​ទាំងនោះ សុទ្ធតែ​មាន​ចំនួន​អ្នក​តាមដាន​ច្រើន​រាប់​លាន​នាក់ ហើយ​នៅ​ពេល​ដែល​ជន​ល្បី​ៗ ទាំងនោះ​បង្ហោះ​រូបភាព​របស់​ខ្លួន​នៅ​កម្ពុជា នឹង​ធ្វើ​អោយ​ពិភពលោក​បាន​ស្គាល់​ការ​ពិត​របស់​កម្ពុជា នឹង​ជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា កន្លែង​កម្សាន្ត​របស់​កម្ពុជា​បន្ថែម​ទៀត​ទៅ​កាន់​ពិភពលោក​។

ឧកញ៉ា លាង ពៅ បន្ត​ថា អ្វី​ដែល​សំខាន់​មួយទៀត​បន្ថែម​ពីលើ​អ្វី​ដែល​មាន​ស្រាប់ ក្រោយ​ពេល​បញ្ចប់​កម្មវិធី Gumball 3000​នៅ​កម្ពុជា រូបភាព​វី​ដេ​អូ តំបន់​ទេសចរណ៍​របស់​កម្ពុជា កន្លែង​កម្សាន្ត​សម្បូរ​បែប​របស់​កម្ពុជា នឹង​ចាក់​ផ្សាយ​លើ Netflix ដែល​មានការ​គាំទ្រ​ជាង​១០០​ប្រទេស​លើ​ពិភពលោក​។

ឧកញ៉ា លាង ពៅ បន្ថែម​ថា « យើង​បាន​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​របស់​យើង ជា​ពិសេស​វិស័យ​ទេសចរណ៍​កម្ពុជា​ជាង​១០០​ប្រទេស​បានឃើញ ហើយ​ជាង ១០​ពាន់​លាន​View បានឃើញ​»​។
លោក​បន្ត​ថា ព្រឹត្តិការណ៍​នេះ ក៏​នឹង​ធ្វើ​អោយ​វិនិយោគទុន​ជា​ច្រើន​បាន​ជួប​គ្នា ផ្លាស់​ប្តូរ​បទ​ពិសោធ និង​ជា​ឱកាស​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កំណើនសេដ្ឋកិច្ច ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ប្រជាជន​។

លោក ម៉ាក​ស៊ី​មី​លៀន ឃូ​ប ភ័ ( Maximillion Cooper) ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Gumball 3000 Entertainment Group បាន​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​ចំពោះ​វប្បធម៌​សម្បូរ​ណ៍​បែប ភាព​ស្រស់​ស្អាត​នៃ​ប្រាង្គ​ប្រាសាទ​នានា និង​សុខ​សន្តិភាព​នៅ​កម្ពុជា​ផង​ដែរ​។

វត្តមាន​របស់​លោក មក​កាន់​កម្ពុជា​គឺជា​សញ្ញា​ល្អ​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា ព្រឹត្តិការណ៍ Gumball 3000 នៅ​កម្ពុជា​នឹង​កាន់តែ​កក្រើក និង​នាំ​យក​ភាព​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​ឱ្យ​រីក​សុះសាយ​ទូ​ទាំង​សក​លោក តាម​រយៈ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។

ព្រឹត្តិការណ៍ Gumball 3000 នឹង​រៀបចំ​នៅ​ប្រទេស​កម្ពុជា​រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​ក្រសួងទេសចរណ៍​ទទួល​បានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​រដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង តែ​មួយ​គត់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​។

ព្រឹត្តិការណ៍ Gumball 3000 នៅ​កម្ពុជា​ឆ្នាំ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន​៤ គឺ​៖ ការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ទៅ​កាន់​ពិភពលោក ការ​ចូលរួម​ចំណែក​ក្នុង​សប្បុរសធម៌​ដ៏​ធំ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ការ​បើកឱកាស​រវាង​វិនិយោគ​គិ​ន​ឯកជន​បរទេស និង​នៅ​ក្នុងស្រុក​បាន​ជួប​គ្នា និង ការ​បង្កើត​កំណត់​ត្រា​ពិភពលោក​ហ្គី​ណេ​ស ”​ការ​ចូលរួម​ចត​ឡាន​ច្រើន​ជាងគេ​នៅ​មុខ​ប្រាសាទអង្គរវត្ត​”​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ