ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ំប្រុសម្នាក់ត្រូវផាកពិន័យ ពាក់ព័ន្ធការចា.ក់សំរាមចោល ក្នុង​ទឹក​ហូរ​ពេល​ភ្លៀងធ្លាក់

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌដូនពេញ ក្រោយ​ទទួល​បាន​ព័ត៌មាន​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គម ​បាន​បង្ហោះ​វី​ឌី​អូ​សកម្មភាព​អ៊ំប្រុស​ម្នាក់​ បាន​ចាក់សំរាម​ពី​ក្នុង​ធុងសំរាម​ចូល​ក្នុង​ទឹក​ហូរ​ពេល​ភ្លៀង​ធ្លាក់​ ពី​ល្ងាច​ម្សិល​ម្សិ​ញ រួច​មក ​។ ជាក់ស្ដែង…

រាជធានីភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌដូនពេញ ក្រោយ​ទទួល​បាន​ព័ត៌មាន​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គម ​បាន​បង្ហោះ​វី​ឌី​អូ​សកម្មភាព​អ៊ំប្រុស​ម្នាក់​ បាន​ចាក់សំរាម​ពី​ក្នុង​ធុងសំរាម​ចូល​ក្នុង​ទឹក​ហូរ​ពេល​ភ្លៀង​ធ្លាក់​ ពី​ល្ងាច​ម្សិល​ម្សិ​ញ រួច​មក ​។

ជាក់ស្ដែង ដោយ​មានការ​ណែនាំ​ពី​លោក ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ នា​វេលា​ម៉ោង១០​ព្រឹក​ ថ្ងៃ​សុក្រ ទី​០៩ ខែសីហា ឆ្នាំ​២០២៤ រដ្ឋបាល​ខណ្ឌដូនពេញ បាន​អញ្ជើញអ៊ំ ប្រុស​ មក​សាកសួរ ហើយ​គាត់​បាន​អះអាង​ទទួលស្គាល់​ថា​ ពិតជា​បាន​ចាក់សំរាម​ចូល​តាម​ទឹក​ហូរ​ពេល​ភ្លៀង​ធ្លាក់​ពិតប្រាកដ​មែន​ ។

បន្ទាប់​ពី​បាន​ធ្វើការ​សាកសួរ​រួច​មក រដ្ឋបាល​ខណ្ឌ​បាន​ណែនាំ និង​សម្រេចទី​១ ​ហាម​មិន​ឱ្យ​មានការ​ចាក់សំរាម​ពាស​វាល​ពាស​កាល និង​ត្រូវ​រៀបចំ​ទុកដាក់​សំរាម​ឱ្យ​មាន​របៀបរៀបរយ​ ។ និង​ទី​២ ​ផាកពិន័យ​គាត់​ជា​ទឹកប្រាក់​ចំនួន ៤០០០០០​រៀល ដោយ​យោង​តាម​មាត្រា​ទី​៤២ ជំពូក​ទី​៧ នៃ​អនុក្រឹត្យ​លេខ ១១៣ អន​ក្រ​.​បក របស់​ក្រសួងបរិស្ថាន​ ។

សូមបញ្ជាក់ថា ឯកឧត្តម ឃួ​ង ស្រេង ធ្លាប់​បាន​អំពាវនាវ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ អោយ​ប្រជាពលរដ្ឋវេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​សំណល់​រឹងអោយ​បាន​ត្រឹមត្រូវ កុំអោយ​សំរាម​ចូល​ក្នុង​មាត់​លូ បើ​មាត់​លូ កកស្ទះ​ទៅ​ដោយ​សំរាម​នោះនៅ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗវា ​និង​ទទួល​រង​ការ​លិចលង់​ហើយ​ជៀស​មិន​រួច​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ