ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​នៅ​រាជធានី ឈ្នះ​មកុដ Miss International Cambodia 2024

4 ខែ មុន
  • ភ្នំពេញ

កញ្ញា ផ​ន ស្រី​ពី បេក្ខភាព​នារី​នៅ​រាជធានី​ភ្នំពេញ បាន​គ្រង​មកុដ​ការ​ប្រកួត​សម្រស់ Miss Inter​national Cambodia 2024 ដែល​នឹង​តំណាង​ប្រទេស​កម្ពុជា…


កញ្ញា ផ​ន ស្រី​ពី បេក្ខភាព​នារី​នៅ​រាជធានី​ភ្នំពេញ បាន​គ្រង​មកុដ​ការ​ប្រកួត​សម្រស់ Miss Inter​national Cambodia 2024 ដែល​នឹង​តំណាង​ប្រទេស​កម្ពុជា ចូលរួម​ប្រកួត Miss International 2024​។

តាម​ការ​ប្រកាស​ផ្លូវការរបស់​ស្ថាប័ន​បវរកញ្ញា Miss International Cambodia កញ្ញា ផ​ន ស្រី​ពី មាន​សមត្ថភាព​និង​ទេព​កោសល្យ​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​ទឹកដី​ដ៏​អច្ឆ​រិយៈ​មួយ​នេះ​។

កញ្ញា ផ​ន ស្រី​ពី មាន​អាយុ ២២​ឆ្នាំ កម្ពស់ ១,៧៤​ម៉ែត្រ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​ជា​គ្រូបង្វឹក​ក្លឹ​ប​ហាត់ប្រាណ និង​ជា​ម្ចាស់​អាជីវកម្ម​ម្នាក់​។ ម្ចាស់​មកុដ Miss Interna​tional Cambodia 2024 រូប​នេះ អាច​ប្រើប្រាស់​ភាសា​ចំនួន ៣ គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​ថៃ​។ កញ្ញា ផ​ន ស្រី​ពី មាន​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

កញ្ញា ផ​ន ស្រី​ពី ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជា​ច្រើន រួម​មាន Mr and Miss Cambodia Korawin 2018 Freshie Girl 2019 ដោយ​ទទួល​ចំណាត់ថ្នាក់ ត្រឹម Top 10​។

ក្នុង​ឆ្នាំ​២០២៤​នេះ រូប​កញ្ញា ផ​ន ស្រី​ពី បាន​សម្រេច​ក្តី​បំណង ដោយ​ក្លាយជា​ម្ចាស់​មកុដ Miss Grand Kampong Cham ២០២៤ និង​ជា​បវរកញ្ញា Miss International Cambodia 2024៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ